សមត្ថកិច្ច​តាម​ចាប់​អ្នកទោស​ម្នាក់ ដែល​ផ្លោះ​របង​រត់គេច​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល

ដោយ សុជីវី
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
285.jpg
285.jpg
Photo: RFA

ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល លោក ចាត ស៊ីនាង ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់ខ្លួន​អ្នក​ទោស​ម្នាក់ ឈ្មោះ ម៉ាត ត្រេះ ដែល​បាន​ផ្លោះ​របង​បន្លា​លួស រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត កាលពី​ថ្ងៃ​ទី​២៨ សីហា។

ប្រធាន​ពន្ធនាគារ​រូប​នេះ​ឱ្យ​ដឹង​ថា ជន​ជាប់ឃុំ​ឈ្មោះ ម៉ាត ត្រេះ បាន​ផ្លោះ​ឡើងលើ​ពី​ជញ្ជាំង​បន្លា​លួស​ពន្ធនាគារ​ខេត្ត​កណ្ដាល ក្នុង​ពេល​សមត្ថកិច្ច​ចាក់​សោ​បន្ទប់ អនុញ្ញាត​ឱ្យ​ជន​ជាប់ឃុំ​នោះ ចេញ​មក​ហាត់ប្រាណ និង​ងូតទឹក​។ លោក​បន្ត​ថា អ្នកទោស​រូប​នោះ លោត​ចេញ​តាម​ជញ្ជាំង​របង​ពន្ធនាគារ ហើយ​ឆ្មាំ​ពន្ធនាគារ​បាន​ឃើញ និង​ចុច​កណ្ដឹង​ប្រកាស​ឱ្យ​តាម​ចាប់​។ ឆ្មាំ​ពន្ធនាគារ​បាន​ដេញ​តាម​ចាប់​នៅ​ក្រៅ​ពន្ធនាគារ​ដែរ តែ​អ្នក​ជាប់ឃុំ​នោះ រត់​លឿន ហើយ​គេចខ្លួន​ទៅ​បាត់។

លោក ចាត ស៊ីនាង ប្រាប់​ថា ខាង​ពន្ធនាគារ​បាន​ជូនដំណឹង​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្ដាល និង​អភិបាល​ខេត្ត​កណ្ដាល​រួចហើយ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ត្រលប់​មកវិញ​។ លោក​ឱ្យ​ដឹង​បន្ថែម​ថា អ្នកទោស ដែល​រត់​គេច​ខ្លួន​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ស្រុក​មុខកំពូល ពី​បទ​លួច​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល