បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ជាប់​ពន្ធនាគារ​១៥​ខែ ពី​បទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារ​ខ្មែរ

ដោយ ហេង រស្មី
2019-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
Photo: RFA

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់ពន្ធនាគារ ១៥​ខែ ពី​បទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារ​ខ្មែរ។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ២០១៩ ​បាន​ប្រកាស​សាលក្រម​​ប្រឆាំង​លោក ស្ទីហ្វិន ចន ល័រីម៉ែន (Stephen John Loryman) ក្រោយ​ពី​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពី​បទ​“ ប្រព្រឹត្ត​អំពើ​អាស លើ​អនីតិជន​អាយុ​ក្រោម ១៥ ឆ្នាំ​” ក្រោម​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) នៅ​ថ្ងៃទី៩ ខែ​សីហា បាន​បញ្ជាក់​ថា ក្នុងចំណោម​ទោស​ជាប់​ពន្ធនាគារ​ទាំង ១៥ ខែ​នោះ តុលាការ​សម្រេច​ព្យួរទោស​បី​ខែ បង្គាប់​ឱ្យ​លោក ស្ទីហ្វិន ចន ល័រីម៉ែន បង់​ប្រាក់​សំណង​ប្រមាណ​ជាង ១៥០០ ដុល្លារ​ដល់​កុមារ​រងគ្រោះ ២ នាក់ និង​ពិន័យ​ជា​ប្រាក់ ៧៥០​ដុល្លារ។

តាម​សេចក្ដី​សម្រេច​នេះ លោក ស្ទីហ្វិន ចន ល័រីម៉ែន នឹង​ត្រូវ​ជាប់​ពន្ធនាគារ​តែ​បី​ខែ​ទៀត​ប៉ុណ្ណោះ ព្រោះ​តុលាការ​បាន​ឃុំខ្លួន​លោក តាំងពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។ ទោះជា​យ៉ាង​នេះ​ក្តី ក្រោយ​ចេញពី​ពន្ធនាគារ លោក​ត្រូវ​តុលាការ​ហាម​ចូល​ប្រទេស​កម្ពុជា​វិញ រយៈពេល​បី​ឆ្នាំ។

អ្នកឯកទេស​ការពារ​កុមារ នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) លោក ខឹម វ៉ាន់ដូ សាទរ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា ដែល​ហាម​លោក ស្ទីហ្វិន ចន ល័រីម៉ែន មិន​ឱ្យ​ចូល​ស្រុក​ខ្មែរ​វិញ​នេះ​។ លោក​ថា ការ​ហាមឃាត់​នេះ ជួយ​កាត់បន្ថយ​ហានិភ័យ​ដល់​កុមារ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល