អង្គការ​តម្លាភាព​រៀបចំ​សេចក្ដី​ស្នើ​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​បក្ស​នយោបាយ

ដោយ សុជីវី
2016-03-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​ពិធី​បទ​បង្ហាញ​ស្ដីពី​សារសំខាន់​នៃ​ច្បាប់​ការពារ​សាក្សី និង​អ្នក​រាយការណ៍​អំពើ​ពុករលួយ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៦។
ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​ពិធី​បទ​បង្ហាញ​ស្ដីពី​សារសំខាន់​នៃ​ច្បាប់​ការពារ​សាក្សី និង​អ្នក​រាយការណ៍​អំពើ​ពុករលួយ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា សេចក្ដី​ស្នើ​គោល​នយោបាយ​នេះ នឹង​ត្រូវ​រៀបចំ​រួច​រាល់ ហើយ​ផ្ញើ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​មេសា ខាង​មុខ។ លោក​ថា គោល​នយោបាយ​នេះ នឹង​ជួយ​ឲ្យ​គណបក្ស​នយោបាយ​បញ្ជាក់​ជំហរ​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ព្រាប កុល បញ្ជាក់​ថា នេះ​ជា​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត ក្នុង​ការ​ចូលរួម​ប្រឆាំង​អំពើ​ពុក​រលួយ៖ «យើង​ចង់​ឃើញ​គាត់​យក​វា​ទៅ​រៀបចំ​ក្នុង​គោល​នយោបាយ​ក្នុង​ទស្សនវិស័យ​សម្រាប់​ដឹក​នាំ​ប្រទេស។ មាន​ចំណុច​ខ្លះ ក៏​គាត់​អាច​អនុវត្ត​បាន​ដោយ​ខ្លួន​គាត់គោល​នយោបាយ​នេះ យើង​ស្នើ​សម្រាប់​ទៅ​អនាគត។ យើង​មិន​បាន​សរសេរ​ក្នុង​ន័យ​រិះគន់​គោល​នយោបាយ​រដ្ឋាភិបាល ឬ​ក៏​ប្រៀបធៀប​នឹង​វិធានការ​បច្ចុប្បន្ន​ទេ គឺ​ជា​ទស្សនវិស័យ​ដើម្បី​ទប់ស្កាត់​ប្រឆាំងអំពើ​ពុក​រលួយ។ យើង​ត្រូវ​ការ​ចំណុច​ទាំងអស់​ហ្នឹង»

សេចក្ដី​ស្នើ​គោល​នយោបាយ​ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា មាន​ចំនួន ៧​ទំព័រ ដែល​បែង​ចែក​ជា​បី​ចំណុច​ធំៗ គឺ​គោល​នយោបាយ​សម្រាប់​កម្រិត​បទដ្ឋាន​ច្បាប់ កម្រិត​ស្ថាប័ន ដែល​អនុវត្ត​ច្បាប់ និង​កម្រិត​សហគមន៍​ដែល​សំដៅ​ដល់​ការ​ចូលរួម​របស់​សហគមន៍ ក្នុង​នោះ​ក៏​បាន​លើក​ឡើង​លម្អិត​ពី​កម្រិត​នីមួយៗ ដែល​គណបក្ស​នយោបាយ​អាច​យក​ទៅ​ពិចារណា​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​ផ្ទាល់​ខ្លួន។

ក្នុង​ការ​តាក់តែង​គោល​នយោបាយ​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​រៀបចំ​នូវ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ចំនួន​បី​លើក​រួច​មក​ហើយ ក្នុង​ចំណោម​សមាជិក​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន សហគមន៍​អន្តរជាតិ និង​ម្ចាស់​ជំនួយ រួម​ទាំង​គណបក្ស​នយោបាយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើដរាបណាគណៈបក្សប្រជាជននៅដឹកនាំប្រទេសគឺគ្មាននរណា
សង្ឃឹមថាអោយប្រឆាំងអំពើពុករលួយបានទេ។ ពីព្រោះពួកនោះ
ពុករលួយដល់ឆ្អឹងទៅហើយ ហើយបើយល់ព្រមនោះមិនមានន័យ
ថាប្រឆាំងនឹងខ្លួនឯងហើយឬ? ចូលមើលប្រធានប្រឆាំងអំពីពុក
រលួយតើគាត់ជានរណា? គាត់មានទ្រព្យសម្បត្តិអ្វីខ្លះ? ចំលើយ
គឺមានមហាសាលហើយបានមកពីណា? ងាយឆ្លើយគឺអំពីពុក
រលួយនេះឯង។​ បើបានមកពីការរកស៊ីមែននេះតែហេតុអ្វីបានជា
មានតែអ្នកធំៗគណៈបក្សនេះពូកែរកស៊ីម៉្លេះដែលពីមុនជាទ័ពព្រៃ។

Mar 31, 2016 12:09 AM

គេហទំព័រ​ទាំងមូល