លោក សួន សេរីរដ្ឋា ប្ដឹង​លោក ហោ ណាំហុង ទៅ​សាលា​ឧទ្ធរណ៍

ដោយ យ៉ង ចាន់តារា
2016-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២១ មីនា ប្ដឹង​ចោទ លោក ហោ ណាំហុង ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​របស់ លោក សួន សេរីរដ្ឋា កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​គណបក្ស​អំណាច​ខ្មែរ លោក ទេព វីរៈ ថ្លែង​ថា លោក​ចង់​ឲ្យ លោក ហោ ណាំហុង ចេញ​មុខ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ថា សមាជិក​គណបក្ស​របស់​លោក​មិន​មែន​ជា​សមាជិក​ក្រុម​ភេរវករ​នោះ​ទេ។ លោក ទេព វីរៈ អះអាង​ថា បើ​សាលា​ឧទ្ធរណ៍ មិន​ចាត់​ការ​បណ្ដឹង​នេះ​ទេ គណបក្ស​របស់​លោក​នឹង​បន្ត​ប្ដឹង​ទៅ​តុលាការ​កំពូល ទៀត «ទោះ​បី​តុលាការ យើង​មើល​ទៅ​មិន​យុត្តិធម៌​ក្តី ប៉ុន្តែ​យើង​នៅ​តែ​ដាក់​ពាក្យ​បណ្ដឹង យើង​នៅ​តែ​ទាមទារ។ បើ​ប្ដឹង​ទៅ​គេ​នៅ​មិន​កាត់​ក្តី គេ​នៅ​រក្សា​ចរិតុលាការ​នៅ​ក្រោម​សម្ពាធ​នយោបាយ​ដដែល ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មើល​ឃើញ​ថា តុលាការ គឺ​បែប​នេះ ហើយ​ករណី​នៃ​ភាព​អយុត្តធម៌ វា​កើត​ឡើង​ពី​មួយ​ករណី​ទៅ​មួយ​ករណី​ជា​រៀង​រាល់​ថ្ងៃ​បន្ត​ទៀត»

លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​ប្ដឹង លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី លោក ហោ ណាំហុង បាន​លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ថា​គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី USA

I wonder why Ho Nam Hong has not been arrested compare to Sam Rangsey case. Why? Any one can explain? or maybe only Hun Sen can explain.

Mar 23, 2016 03:01 AM

អ្នក​អាន​អនាមិក

Khmer has only 3 top courts one was not working,second one will not be working so the third one will be the same.What are you going to do next they do not have other court to appeal ?

Mar 21, 2016 05:30 PM

KONE KHMER

ពី PHNOM PENH

THE JUDGES IN CAMBODIA ARE THE MONKEYS.

Mar 21, 2016 10:34 AM

អ្នក​អាន​អនាមិក

. តើ អាចឈ្នះ មេគុកបឹងត្របែក បាន ទេ ??????????????

Mar 21, 2016 10:15 AM

គេហទំព័រ​ទាំងមូល