សារប្រយោជន៍​នៃ​ការ​បែង​ចែក​អំណាច​នីតិប្បញ្ញត្តិ​នីតិប្រតិបត្តិ​និង​តុលាការ

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំងអស់​ជា​របស់​ពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល និង​សាលា​ជម្រះ​ក្តី។ អំណាច​បែង​ចែក​ដាច់​ពី​គ្នា​រវាង​អំណាច អង្គ​នីតិប្បញ្ញត្តិ គឺ​រដ្ឋសភា និង​ព្រឹទ្ធសភា អង្គ​អំណាច​នីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល និង​អំណាច​តុលាការ។
ដោយ យន់ សាមៀន
2013-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។
ព្រះ​មហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី (កណ្ដាល), លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខ ទី​២​ពី​ស្ដាំ) និង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម (ជួរ​មុខ ទី​៣​ពី​ឆ្វេង) ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៤ កញ្ញា ២០០៨។
AFP PHOTO/TANG CHHIN SOTHY

តើ​ការ​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​អំណាច​អង្គ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស?

ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រព័ន្ធ​សភា​និយម ធ្វើ​ឡើង​តាម​របៀប​នៃ​គោលការណ៍​បែង​ចែក និង​កំណត់​អំណាច។ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ដាក់​ឲ្យ​គោរព និង​អនុវត្ត​គោលការណ៍​នៃ​ការ​បែង​ចែក​អំណាច ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា បទ​ពិសោធន៍​ប្រវត្តិសាស្ត្រ ការ​អនុវត្ត​គោលការណ៍​បែង​ចែក​អំណាច​រវាង​អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ និង​តុលាការ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទទួល​បាន​ជោគជ័យ។

លោក អ៊ូ វីរៈ ព្រមាន​ថា ប្រសិន​បើ​អំណាច​អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិប្រតិបត្តិ និង​តុលាការ មិន​បែង​ចែក​ឲ្យ​នៅ​ដាច់​ពី​គ្នា​ទេ ប្រទេស​ជាតិ​នឹង​ជួប​ប្រទះ​បញ្ហា ហើយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ងាយ​នឹង​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌ នៅ​ពេល​អំណាច​មួយ ជា​ពិសេស​រដ្ឋាភិបាល​ជ្រៀត​ជ្រែក​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​របស់​អំណាច​តុលាការ៖ «ច្បាប់​មិន​ឆ្លុះ​បញ្ចាំង​ពី​រាស្ត្រ ដើម្បី​ការពារ​បក្ខពួក​របស់​ខ្លួន តុលាការ​ខ្វះ​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ច្របូកច្របល់ មិន​ឯករាជ្យ និង​ជឿ​ជាក់​បាន សង្គម​ហិង្សា និង​ប្រេះឆា»

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១២ របស់​អង្គការ ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា រដ្ឋាភិបាល​តំណាង​ឲ្យ​ស្ថាប័ន​នីតិប្រតិបត្តិ កំពុង​បន្ត​គ្រប់គ្រង និង​ត្រួតត្រា​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ។ របាយការណ៍​បន្ត​ថា អំណាច​របស់​នីតិប្បញ្ញតិ និង​តុលាការ ត្រូវ​បាន​ធ្វើ​ឲ្យ​អន់​ថយ​ដោយសារ​តែ​ការ​ខ្វះ​ឯករាជ​ភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ ដើម្បី​នាំ​មក​នូវ​តម្លាភាព និង​គណនេយ្យ​ភាព។ ចំណែក​អង្គ​នីតិប្បញ្ញត្តិ ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្សោយ​ដោយសារ​តែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​ចំនួន​ក្នុង​រដ្ឋសភា និង​ខ្វះ​ខាត​ថវិកា។ រដ្ឋាភិបាល​នៅ​បន្ត​ខកខាន​មិន​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

របាយការណ៍​របស់ ខុមហ្វ្រែល បង្ហាញ​ថា កម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​ខុស ប្រាសចាក​ពី​ការ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ រដ្ឋធម្មនុញ្ញ មាត្រា ៥១​ថ្មី ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា ព្រឹទ្ធសភា រាជ​រដ្ឋាភិបាល និង​សាលា​ជម្រះ​ក្តី។ អំណាច​បែង​ចែក​ដាក់​ពី​គ្នា រវាង​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិប្រតិបត្តិ និង​អំណាច​តុលាការ។ ចំណែក​មាត្រា ១២៨​ថ្មី ចែង​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ។ អំណាច​តុលាការ​ធានា​រក្សា​អនាគត និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អំណាច​តុលាការ​គ្រប​ដណ្ដប់​ទៅ​លើ​រឿង​ក្តី​ទាំងអស់ រួម​ទាំង​រឿង​ក្តី​រដ្ឋបាល​ផង។ អំណាច​នេះ​ត្រូវ​ប្រគល់​ឲ្យ​តុលាការ​កំពូល និង​សាលា​ជម្រះ​ក្តី​គ្រប់​ផ្នែក និង​គ្រប់​ជាន់​ថ្នាក់ ហើយ​មាត្រា ១៣០ ចែង​បន្ថែម​ទៀត​ថា គ្មាន​អង្គការ​ណា​មួយ​នៃ​អំណាច​នីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​ជំនួស​អំណាច​តុលាការ​អ្វី​បាន​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដើម្បី​អនុញ្ញាត​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ​នោះ អំណាច​ទាំង​បី​នេះ​ត្រូវ​តែ​នៅ​ឲ្យ​ដាច់​ឆ្ងាយ​ពី​គ្នា ដូច​កំណត់​រដ្ឋធម្មនុញ្ញ​កម្ពុជា៖ «មាន​តែ​ការ​បែង​ចែក តែ​ការ​អនុវត្ត​មិន​គោរព​ទៅ​តាម​ការ​បែង​ចែក​អំណាច​នោះ ប្រទេស​នោះ​មិន​អាច​ក្លាយ​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើយ»

របាយការណ៍ ខុមហ្វ្រែល ក៏​បាន​បង្ហាញ​ថា សម្រាប់​នីតិកាល​ទី៤ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច បាន​ត្រួតត្រា​សភា​ជាតិ​ទាំង​ស្រុង។ តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រឆាំង​មិន​មាន​តំណែង​ណា​មួយ​នៅ​ក្នុង​គណៈកម្មការ​ទាំង​ប្រាំ​បួន​នៃ​រដ្ឋសភា​ឡើយ។ ការ​គ្រប់គ្រង​រដ្ឋសភា​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ហើយ​រដ្ឋាភិបាល​ដែល​តំណាង​ឲ្យ​នីតិប្រតិបត្តិ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សាកសួរ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ឡើយ។

ចំណែក​ប្រព័ន្ធ​យុត្តិធម៌​វិញ ក៏​កំពុង​ជួប​វិបត្តិ​ដែរ។ ភាព​ឯករាជ​នៃ​ប្រព័ន្ធ​យុត្តិធម៌ កំពុង​ចោទ​ជា​បញ្ហា ដោយសារ​តែ​ឥទ្ធិពល​នយោបាយ​ចូល​ជ្រៀត​ជ្រែក​ពី​គណបក្ស​ប្រជាជន និង​ច្បាប់​ចាំបាច់​ចំនួន​បី សម្រាប់​ជួយ​ធ្វើ​អោយ​តុលាការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​ឯករាជ្យ នៅ​មិន​ទាន់​អនុម័ត​ដោយ​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​កំពូល​មួយ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ដែរ។ ការ​គ្មាន​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌ បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នយោបាយ​ប្រឆាំង បាតុករ និង​អ្នក​សារព័ត៌មាន ព្រម​ទាំង​មាន​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ ឬ​ពិរុទ្ធជន​ហួស​កំណត់​នៃ​ច្បាប់ ឬ​ខុស​នីតិវិធី​ជាដើម។

លោក អំ សំអាត បន្ត​ថា ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន តាម​រយៈ​នៃ​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​គោលការណ៍​បែង​ចែក​អំណាច​នីតិប្បញ្ញត្តិ ឬ​នីតិប្រតិបត្តិ និង​អំណាច​តុលាការ​ឲ្យ​បាន​ត្រឹមត្រូវ៖ «មិន​ត្រូវ​មាន​អំណាច​មួយ​ណា​រំលោភ​លើ​អំណាច​មួយ​ណា។ វា​ជា​ការ​សំខាន់​បំផុត​នៃ​ការ​បែង​ចែក​អំណាច​ដោយ​ឯករាជ្យ​ពី​គ្នា នេះ​បាន​បង្ហាញ​ថា ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ»

លោក អំ សំអាត បន្ត​ថា ដើម្បី​ជៀសវាង​ការ​រំលោភ​អំណាច​ទាំង​បី​នេះ រដ្ឋាភិបាល​ត្រូវ​តែ​គោរព និង​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ។ ស្ថាប័ន​ទាំង​បី​ត្រូវ​គោរព​តួនាទី​របស់​ខ្លួន ស្រប​ទៅ​តាម​ច្បាប់​កំណត់ កុំ​ជ្រៀត​ជ្រែក​ស្ថាប័ន​ផ្សេង​គ្នា។

អនុសាសន៍​អង្គការ ខុមហ្រ្វែល ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ត្រូវ​ពង្រឹង​ការ​បែង​ចែក​អំណាច​ទាំង​បី​ឲ្យ​មាន​ប្រសិទ្ធភាព។ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ដោយ​ជម្នះ​បញ្ហា​ច្របូកច្របល់​គ្នា​រវាង​អំណាច​ទាំង​បី គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​ប្រព័ន្ធ​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

សូមជួយរៀបរាប់បន្តិចត្រង់ថា តុលាកាត្រូវកាច្បាប់ចាំបាច់ចំនួន៣ដើម្បីអោយឯករាជ្យ តើច្បាប់អ្វីខ្លះ?

Sep 08, 2013 12:04 PM

អ្នក​អាន​អនាមិក

Cambodia since 1975 until now never has the law,especially today all the problem in cambodia under decision of hun sen with youne agreement.
the law,and khmer constitution just make up for hun sen,and youne use for take advantage to keep his power,and for threaten khmer people,not for protect khmer people or protect the country,but the other side for protect youne population illegal in khmer country.

Jul 24, 2013 02:15 AM

អ្នក​អាន​អនាមិក

som metar bok sray power taing 3 detail

Jul 23, 2013 08:41 PM

អ្នក​អាន​អនាមិក

Never speak about the law or khmer constitution,because it's the really stupide,because all the problem in cambodia,especially policy problem must to have agreement from youne.
Please,do not speak about the other thing beside youne,for hun sen's an objet of youne used in front of khmer people and international.

Jul 23, 2013 06:21 AM

គេហទំព័រ​ទាំងមូល