លោក ស ខេង ថា គ្មាន​ការ​ផ្ទេរ​អ្នកទោស​វៀតណាម​ពី​​ថៃ​មក​ពន្ធនាគារ​​កម្ពុជា​នោះ​ទេ

ដោយ សន ចាន់រដ្ឋា
2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ស្ដីពី​ស្ថានភាព​ពន្ធនាគារ នា​ក្រសួង​មហាផ្ទៃ កាលពី​​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១៦។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​នេះ បាន​អះអាង​ថា នឹង​គ្មាន​ការផ្ទេរ​អ្នកទោស​វៀតណាម​ពី​ប្រទេស​ថៃ មក​កាន់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។ ថ្លែងប្រាប់​កាសែត​ក្នុងស្រុក លោក ស ខេង បញ្ជាក់​ថា ការផ្ទេរ​អ្នកទោស​ពី​ប្រទេស​មួយ មក​ប្រទេស​មួយទៀត​នេះ​គឺ ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែ​ធ្នូ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ឱ្យ​ដឹង​ថា មាន​អ្នកទោស​វៀតណាម​ខ្លះ​បាន​ស្នើ​ដោយ​ផ្ទាល់​មាត់ សុំ​ផ្ទេរ​ពី​ពន្ធនាគារ​នៅ​ប្រទេស​ថៃ មក​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​វិញ។ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ក៏បាន​បញ្ជាក់​ថា ការផ្ទេរ​អ្នកទោស​ជា​ជនជាតិ​បរទេស​នេះ ខាង​ស្ថានទូត​មិន​អាច​ធ្វើ​ទៅ​កើត​ទេ លើកលែងតែ​អ្នកទោស​នោះ​ជា​ជនជាតិ​ខ្មែរ​តែប៉ុណ្ណោះ តាមរយៈ​កិច្ចព្រមព្រៀង​នៃ​ការផ្ទេរ​ទណ្ឌិត​រវាង​កម្ពុជា និង​ថៃ។

កិច្ចព្រមព្រៀង​នេះ​កំណត់​ថា ការផ្ទេរ​អ្នកទោស​អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ដែល​អ្នកទោស​​ត្រូវ​ផ្ទេរ​នោះ ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​មួយ​ឆ្នាំ​ឡើង​ទៅ ទណ្ឌិត​នោះ​ត្រូវ​ជាប់ទោស​ពីរ​ភាគ​បី (/) នៃ​ទោស​រួម និង​ក្នុង​ករណី​ដែល​ទណ្ឌិត​ស្នើសុំ​ជា​លាយលក្ខណ៍អក្សរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល