អ្នក​ច្បាប់​ថា​លោក ឈាង វុន និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បំពាន​កិច្ចការ​រដ្ឋបាល

ដោយ ជី វិតា
2016-03-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សភា​ក្រុម​ជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​សភា​ក្រុម​ជាតិ អេ.ភី.អេ (APA) លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

តាម​ច្បាប់​ជា​ធរមាន តំណាង​រាស្ត្រ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មន្ត្រី​សាធារណៈ ដើម្បី​ផល​ប្រយោជន៍​ឯកជន​របស់​ខ្លួន បណ្ដាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ការ​បំពេញ​កិច្ចការ​រដ្ឋបាល​សាធារណៈ​នោះ គឺ​ជា​អំពើ​រំលោភ​ច្បាប់។

ថ្មីៗ​នេះ មាន​ការ​លេច​ធ្លាយ​នូវ​ការ​ប្រើប្រាស់​ក្បាល​លិខិត​របស់​រដ្ឋសភា ដោយ​តំណាង​រាស្ត្រ ឈាង វុន និង​ត្រា​រដ្ឋបាល​សាលា​ខេត្ត​កំពង់ឆ្នាំង ដោយ​អភិបាល​ខេត្ត លោក ឈួរ ច័ន្ទឌឿន ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​អ្នក​ច្បាប់​យល់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។

លោក​មេធាវី នូ ទេពីរិទ្ធ មាន​ប្រសាសន៍​ថា មន្ត្រី​សាធារណៈ​ត្រូវ​បែង​ចែក​ឲ្យ​ច្បាស់​រវាង​កិច្ចការ​សាធារណៈ​ដែល​ជា​ការងារ​ប្រយោជន៍​រដ្ឋ និង​កិច្ចការ​ឯកជន។ លោក​ថា ការ​យក​មធ្យោបាយ​របស់​រដ្ឋ​មក​ប្រើប្រាស់​ជា​ឈ្នាន់​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ត្រឹម​តែ​បំពាន​កិច្ចការ​រដ្ឋបាល​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ភាព​ថ្លៃថ្នូរ​ដល់​ស្ថាប័ន​ទៀត​ផង។

លោក​មេធាវី នូ ទេពីរិទ្ធ ថ្លែង​ថា «គេ​មិន​អាច​យក​លិខិត​រដ្ឋបាល​ទៅ​ប្រើប្រាស់​សម្រាប់​កិច្ចការ​ឯកជន​ទេ ពីព្រោះ​លិខិត​រដ្ឋបាល​តែង​មាន​ឡូកូ (Logo) សម្រាប់​បង្ហាញ​អំពី​អត្តសញ្ញាណ​តម្លៃ​នៃ​ស្ថាប័ន​របស់​ខ្លួន​ឯង​ហ្នឹងអ្នក​ប្រើប្រាស់​លិខិត​រដ្ឋបាល មិន​ត្រូវ​ប្រើប្រាស់​កិច្ចការ​ឯកជន​ច្របូកច្របល់​ជាមួយ​កិច្ចការ​ស្ថាប័ន​របស់​ខ្លួន​ឯង​ទេ ធ្វើ​ឲ្យស្ថាប័ន​ខ្លួន​ឯងត្រូវ​គេ​ប្រមាថ និង​មើល​មិន​ដឹង​ថា កិច្ចការ​ណា​ជា​កិច្ចការ​រដ្ឋបាល និង​កិច្ចការ​ណា​ជា​កិច្ចការ​ឯកជន»

ថ្មីៗ​នេះ មាន​ការ​លេច​ធ្លាយ​នូវ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​អ្នក​ច្បាប់​បញ្ជាក់​ថា ជា​ការ​រំលោភ​ច្បាប់ និង​អំណាច​ផង​ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ ឈាង វុន និង​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ទៅ​លើ​កិច្ចការ​រដ្ឋបាល​សាធារណៈ។

លោក ឈាង វុន បាន​ប្រើប្រាស់​ក្បាល​លិខិត​ផ្លូវ​ការ​របស់​រដ្ឋសភា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្នើសុំ​កិច្ច​អន្តរាគមន៍​ក្នុង​រឿង​ឯកជន​របស់​លោក។ លោក ឈាង វុន បាន​ផ្ញើ​លិខិត​នោះ​ទៅ លោក ប្រាក់ សុខុន ឲ្យ​ជួយ​សម្រួល​ដោះស្រាយ​បង្គោល​ភ្លើង​បី​បង្គោល ដែល​មាន​បញ្ហា​នៅ​ខាង​មុខ​ភោជនីយដ្ឋាន​របស់​លោក និង​កូន​ប្រុស​លោក នៅ​ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។

មេធាវី​ចាស់​វស្សា​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ពន្យល់​ថា អំពើ​ប្រព្រឹត្ត​របស់​អ្នក​តំណាង​រាស្ត្រ ឈាង វុន គឺ​បាន​រំលោភ​អំណាច​របស់​អង្គ​នីតិប្រតិបត្តិ ដោយ​ការ​ចេញ​លិខិត​មិន​បាន​ឆ្លង​កាត់​ថ្នាក់​ដឹក​នាំ​រដ្ឋសភា។ តាម​ផ្លូវ​ច្បាប់ នៅ​ពេល​តំណាង​រាស្ត្រ​ណា​មួយ​ដែល​ត្រូវ​ការ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល គឺ​ត្រូវ​ឆ្លង​កាត់​ប្រធាន​រដ្ឋសភា ហើយ​កិច្ចការ​នោះ​ត្រូវ​តែ​ជា​ប្រយោជន៍​សាធារណៈ។ ប៉ុន្តែ​លិខិត​របស់ លោក ឈាង វុន ដែល​ប្រើប្រាស់​ក្បាល​លិខិត​របស់​រដ្ឋសភា​នោះ ជា​កិច្ចការ​ផ្ទាល់​ខ្លួន និង​មិន​បាន​ឆ្លង​កាត់​ប្រធាន​រដ្ឋសភា​ទៀត​ផង។

ទង្វើ​របស់ លោក ឈាង វុន ក៏​អាច​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ​ផង​ដែរ។ ក្នុង​ន័យ​នេះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អាច​មាន​ការ​យល់​ច្រឡំ​ថា លិខិត​របស់​តំណាង​រាស្ត្រ ឈាង វុន ជា​លិខិត​ផ្លូវ​ការ​របស់​រដ្ឋសភា។ អំពើ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ អាច​បំពាន​ច្បាប់​ព្រហ្មទណ្ឌ។

មាត្រា​៦១០ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា បទ​ធ្វើ​សកម្មភាព​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ​ជាមួយ​ការ​បំពេញ​មុខងារ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល បុគ្គល​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​អាច​នាំ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ថា​ជា​ការ​បំពេញ​មុខងារ​សាធារណៈ។

លោក ឈាង វុន បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​ទេ។

ចំណែក​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែល​បាន​ប្រើប្រាស់​លិខិត​រដ្ឋបាល និង​ត្រា​សាលា​ខេត្ត ដើម្បី​អញ្ជើញ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត គឺ​លោក យូ ទិត្យវឌ្ឍនៈ ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​លើក​ជំនូន​ការ​កូន​ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង​ព្រះបរមរាជវាំង​វិញ​នោះ មាន​ប្រសាសន៍​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា លោក​មាន​កំហុស​ដោយ​ចុះ​ហត្ថលេខា​ទាំង​ប្រញាប់ប្រញាល់ មិន​បាន​មើល​ក្បាល​លិខិត។

មាត្រា​៦១១ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា បទ​ប្រើប្រាស់​លិខិត ឬ​ឯកសារ​ដែល​បង្កើត​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ២​លាន​រៀល អំពើ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​លិខិត ឬ​ឯកសារ​ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​នឹង​លិខិត​រដ្ឋបាល​សាធារណៈ ឬ​តុលាការ ដែល​អាច​បង្កើត​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​នៅ​ក្នុង​ស្មារតី​នៃ​សាធារណជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

anonymous

Everybody want HunSen to send Chheang Vun to monkeyhouse how to learn monkey sees and monkey does ,and it much better than let this crook roam from place to place "that's problem solve "....try one .

Mar 28, 2016 07:04 PM

អ្នក​អាន​អនាមិក

ពី USA

we know Chhang Von is working very hard kissing up Hun Sen so he have to get something in return. we know this guy is not working hard for the country.

Mar 28, 2016 01:46 AM

អ្នក​អាន​អនាមិក

We just wait to see Hun Sen or CPP or court of Hun Sen is in a deep sleep or awake come up with a good dream about some thing else. Does any one want to bet which one will happen?

Mar 25, 2016 02:08 AM

អ្នក​អាន​អនាមិក

អ្នកច្បាប់គណៈបក្សប្រជាជនភាគច្រើនអង្គុយលើច្បាប់ដូច ឈាងវុន
នេះឯង។ បើគណៈបក្សដទៃមើលមិនដកអភ័យឯកសិទ្ធិនិងបញ្ជូន
ទៅតុលាការមិនឯករាជ្យភ្លាម។ លើៗគោកយ៉ាងនេះទៅហើយតែ
បក្សមើលពុំសូវឃើញព្រោះអ្វី? មកពីភ្នែកមិនល្អ? ឬមកពីចំណេះ
ដឹកទាបពេក? ឬមកពីអញក៍ធ្វើដូច្នេះដែរ? ឬក៍មកយ៉ាងម៉េច?
គណៈបក្សប្រជាជនយកតែអ្នកអវិជ្ជាមកធ្វើការព្រោះមិនទាំងដឹងថា
អ្វីគួរឬអ្វីពុំគួរធ្វើផង។ ក្នុងមួយសប្តាហ៍ចេញពីរករណីទៅហើយគឺ
ឈាងវុននិងចៅហ្វាយខេត្តជាដើម។ ដឹងពីរចុះមិនដឹងនោះមាន
ប៉ុន្មានទីទៀត។ គួរឲ្យអស់សង្ឃឹមមែនម៉ាកៗនេះ។ 

Mar 25, 2016 12:28 AM

អ្នក​អាន​អនាមិក

Chhean Von, he is a parasite of society. He should remove out from the office. He is a bad apple and a bad example for young generation. He has many problems again and again.

Mar 24, 2016 12:22 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល