តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​កញ្ញា ស្រី​មុំ ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨​មេសា

ដោយ សាន សែល
2016-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា​ ខុម ចាន់តារាទី ហៅ ស្រីមុំ (រូប​ឆ្វេង​) ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ពេល​ចេញ​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ​២០១៦។
កញ្ញា​ ខុម ចាន់តារាទី ហៅ ស្រីមុំ (រូប​ឆ្វេង​) ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ពេល​ចេញ​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ​២០១៦។
RFA/Rann Samnang

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ ដើម្បី​សាកសួរ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦។ ព្រះរាជអាជ្ញា​រង សៀង សុខ បាន​ថ្លែង​នៅ​ក្នុង​ដីកា​ចេញ​ថ្ងៃ​ទី​២២ មីនា ថា កញ្ញា ស្រី​មុំ ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បង្ហាញ​ថា មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។

បង​ស្រី និង​មេធាវី​របស់ កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ បញ្ជាក់​ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ស្ដីពី​ដីកា​កោះ​របស់​តុលាការ​នេះ​ហើយ ក៏ប៉ុន្ដែ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​កញ្ញា​នឹង​សម្រេច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ឬ​យ៉ាង​ណា?

កញ្ញា ខុម ចាន់ដារាទី ហៅ ស្រី​មុំ ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​ស្រី​កំណាន់​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

នា​ពេល​បច្ចុប្បន្ន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​រដ្ឋសភា កំពុង​តែ​ចាត់​ការ​ករណី​រឿង​អាស្រូវ​ស្នេហា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ទៅ​តាម​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត ខណៈ​សាធារណជន​រិះគន់​ពី​ចំណាត់​ការ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

ហានិភ័យ

ពី តាកែវ

ចុះរឿងស្នេហាត្រីកោណពាក់ពាន់ជំទាវធំទី១ តើតុលាការអយុត្តិធម៌ស្រុកខ្មែរ មាននិតិវិធីយ៉ាងណាដែរ ក្នុងករណី​ផ្ដល់​សក្ខីកម្ម​ពិត និង​មាន​អំពើ​មនុស្សឃាត ។

Apr 01, 2016 03:32 AM

អ្នក​អាន​អនាមិក

All Khmer in and out of the country know the court of Hun Sen bias- not justice for that reason sooner or later the people will revenge. I am waiting to see who will lose the most the rich or the poor, American say you(the bad court and judges) can run but you can't hide. Pol Pot said, if we dig grasses we need to dig the roots too. pol Pot left some roots that why Khmer still have bad court and judges. or why?

Apr 01, 2016 02:04 AM

អ្នក​អាន​អនាមិក

ច្បាប់ឯកទន្នភាពធ្វើឡើងដើម្បីតែបំបាត់សម្តេចក្រុងព្រះម្នាក់គត់ដែល
ជាប់ចោទពីរឿងហ្នឹងហើយដោយសាមានបណ្តឹងពីខាងស្រី។ តែរឿង
គឹម សុខា ប្រសិនជារឿងពិតនោះក៍មិនថ្វីដែរព្រោះគ្មានស្រីណាប្តឹង
សោះតែគណៈបក្សប្រជាជាក្តៅក្រហាយបែរជាទៅប្តឹងពីរឿនក្តនិង
ក្តឹតទៅវិញ? ជាចំជារដ្ឋាភិបាលក្តនិងក្តឹតមែន។​ចំណែកមន្ត្រីខ្លួល
វិញល្បីពេញប្រទេសហើយពីរឿងក្តនិងក្តឹតនោះរួមទាំងនាយករដ្ឋមន្រ្តី
ខ្លួនឯងផង។ 

Apr 01, 2016 01:17 AM

អ្នក​អាន​អនាមិក

តុលាការគួរកោះហៅ​លោកជំទាវ សាមហៀងផងព្រោះមានការ 
សង្ស័យជាប់ពាក់ព័ន្ធនឹងមនុស្សឃាតតារា ពិសិទ្ធ ពលិកា។ 
លោកជំទាវ ស្វាយ ស៊ីថាសង្ស័យជាប់ពាក់ព័ន្ធនឹងការចាក់អាស៊ីត
លើតារា តាត់ ម៉ារីណែត។ តុលាការស្រុកខ្មែរពិតជាខ្វាក់ភ្នែកទាំង
សងខាងមែន។

Mar 31, 2016 10:02 PM

អ្នក​អាន​អនាមិក

ដោយសារទង្វើវាធ្វើជាប្រព័ន្ធដែលមិនគិតពីគុណធម៍ គេបំបាត់បិតបាំងអ្នកបង្កើតឫថតសម្លេងពិតចេញជាស្សែអាត់ មកចោមរោមព្យាបាតអ្នកដែលគរគិតថាត្រូវធ្វើ។

Mar 31, 2016 09:54 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល