តុលាការ​សម្រេច​តម្កល់​មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី

ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​មិន​ចាត់​ការ​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី របស់​បេក្ខជន​ដែល​ឈរ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​តម្កល់​សំណុំ​រឿង​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​ជាង ២​សប្ដាហ៍​ក្រោយ​ពី​តុលាការ​បាន​ទទួល​ពាក្យ​បណ្ដឹង។
ដោយ ម៉ម មុនីរតន៍
2013-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កក្កដា ឆ្នាំ​២០១៣។
បេក្ខភាព​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin

យុវជន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ការ​ឆ្លើយ​តប​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​ចាត់​វិធាន​ការ​ប្រឆាំង​លោក ហ៊ុន សែន តាម​បណ្ដឹង​របស់​លោក ថា​បាន​បង្ហាញ​យ៉ាង​ប្រាកដ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ពុំ​មាន​ភាព​ឯករាជ្យ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន និង​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក សួង សុភ័ណ្ឌ ដែល​ឈរ​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​នៅ​ថ្ងៃ​ទី៥ កក្កដា ថា លោក​សោកស្ដាយ​ភាព​ព្រងើយ​កន្តើយ​របស់​តុលាការ​ដែល​មិន​ចាត់​វិធាន​ការ​កាត់​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដឹង​របស់​លោក។ លោក​គិត​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ពិត​ជា​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ នៅ​ពេល​មាន​បណ្ដឹង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ជា​ពិសេស​លោក ហ៊ុន សែន។

លោក​បន្ត​ថា បើ​ទោះ​ជា​តុលាការ​បង្ហាញ​ភាព​ទន់​ជ្រាយ​ក្នុង​សំណុំ​រឿង​របស់​លោក​យ៉ាង​ណា​ក្តី ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ។ បើ​ទោះ​ជា​លោក សួង សុភ័ណ្ឌ មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ប្ដឹង​ជា​ថ្មី​ឡើង​វិញ​ប្រឆាំង​លោក ហ៊ុន សែន យ៉ាង​ណា​ក៏ដោយ តែ​លោក​អះអាង​ថា បណ្ដឹង​របស់​លោក​ដែល​ត្រូវ​បាន​តុលាការ​ទាត់​ចោល​នេះ លោក​នឹង​ប្ដឹង​ជា​ថ្មី​ម្ដង​ទៀត។

កាល​ពី​ថ្ងៃ​ទី២០ មិថុនា លោក សួង សុភ័ណ្ឌ ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ថា​បាន​ផ្ដើម​គំនិត​ក្លែង​បន្លំ​ឯកសារ​សាធារណៈ។ នៅ​ក្នុង​បណ្ដឹង​នោះ ចោទ​លោក ហ៊ុន សែន ថា​បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក ស៊ឺ វណ្ណនី ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ទេ​នៅ​ថ្ងៃ​ទី៥ កក្កដា ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ។

លិខិត​ចុះ​ថ្ងៃ​ទី៤ កក្កដា របស់​លោក​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​តម្កល់​ទុក​ឥត​ចាត់​ការ ប៉ុន្តែ​ខ្លឹមសារ​នៃ​លិខិត​ជូន​ដំណឹង​នោះ បាន​ឲ្យ​ដឹង​ថា បណ្ដឹង​នេះ​ត្រូវ​បាន​តម្កល់​ទុក​រួច​ហើយ ចុះ​ថ្ងៃ​ទី៤ កក្កដា ឆ្នាំ​២០១៣។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ គិត​ថា តុលាការ​គួរ​បង្ហាញ​ភាព​យុត្តិធម៌​ក្នុង​ចំណាត់​ការ​របស់​ខ្លួន​ឲ្យ​បាន​ស្មើ​គ្នា​រវាង​ពលរដ្ឋ និង​មន្ត្រី​សាធារណៈ​របស់​រដ្ឋាភិបាល។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្យាយាម​ច្រាន​ចោល​បណ្ដឹង​របស់​លោក សួង សុភ័ណ្ឌ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​កាល​ពី​ថ្ងៃ​ទី៤ កក្កដា។ បន្ទាប់​ពី​បណ្ដឹង​ស្រដៀង​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ របស់​លោក សួង សុភ័ណ្ឌ ត្រូវ​បាន​តុលាការ​ទាត់​ចោល​ម្ដង​រួច​ហើយ​ដែល​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

KONE KHMER

ពី PHNOM PENH

TO Mr. SOURNG SOPHAN:
I KNOW YOU LOVE, CARE OUR KHMER NATION AND KAMPUCHEA. IF YOU WANT DEAL WITH THE REAL MATTER IN KAMPUCHEA, THEN YOU WOULD WANT TO SUE HUN SEN THRUGH THE International Criminal Court (I.C.C). I THINK YOU ARE THE LAW STUDENT, YOU KNOW WHAT TO DO ! THIS IS NOT THE MATTER OF YOUR OWN PERSONAL OR YOUR OWN FUTURE JOB IN THE GOVERNMENT. IT IS ABOUT OUR KHMER NATION AND KAMPUCHEA.

Jul 07, 2013 03:17 AM

អ្នក​អាន​អនាមិក

អាវ៉ាអែងកំពុងចង់ធ្វើអីសម្តេចទៀតហើយហ្នឹង ! នេះគ្រាន់តែរៀនសូត្រចេះដឹងហើយអត់អីធ្វើតែប៉ុណ្ណោះ ។

Jul 07, 2013 01:24 AM

កូនខ្មែរ

ពី ខ្មែរ

ប្រជាជនខ្មែរគ្រប់រូបបានដឹងយ៉ាងច្បាស់ណាស់ថា តុលាកម្ពុជា បច្ចុប្បន្នមិនដែលបានផ្តល់យុត្តិធម៌ឲ្យមនុស្សខ្មែរគ្រប់រូបទេ។ ហើយបញ្ហាតំកល់មិនចាត់ការនូវពាក្យបណ្តឹងមួយនេះទៀត រឹតតែញ៉ាំងឲ្យប្រជាជនខ្មែរគ្រប់រូបនាំគ្នាក្រោកឈរឡើងដោយឆន្ទៈមុតមាំទៅបោះឆ្នោតជូនគណបក្សថ្មីមួយដែលអាចជួយយើងបាន។ សូមកុំលក់សន្លឹកឆ្នោតរបស់បងប្អូនឲ្យសោះ។

Jul 06, 2013 11:13 PM

HURRICANE

SOURNG SOPORNN YOU HAVE TO TRY AGIAN AGIAN AND AGIAN, IF CNRP WON WILL BE READ COURT.

Jul 06, 2013 09:21 PM

Hen

ពី Kampong Cham

Hun Sen is above the court. That is why the court did not proceed the case. In addition, part of our culture, what Hun Sen is doing even wrong his subordinates then say it is right. But what Khmer farmers are doing even right his subordinates say it is wrong. That is why some people consider Cambodia as hunsencracy but it is not democracy.

Jul 06, 2013 10:16 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល