អតីត​អ្នក​ទោស​គុក​ទួលស្លែង​ប្ដឹង​លោក កឹម សុខា ទៅ​តុលាការ

អតីត​ជន​រងគ្រោះ​នៃ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម​បួន​រូប បាន​ប្ដឹង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា លោក កឹម សុខា មាន​ប្រសាសន៍​ថា​គុក​ទួលស្លែង ជា​គុក​ក្លែងក្លាយ បង្កើត​ឡើង​ដោយ​កងទ័ព​វៀតណាម។
ដោយ ម៉ៅ សុធានី
2013-06-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ជន​រង​គ្រោះ​ក្នុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី (រូប​កណ្ដាល) ថ្លែង​ទៅ​កាន់​បាតុករ​ប្រឆាំង​លោក កឹម សុខា នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣។
ប្រធាន​សមាគម​ជន​រង​គ្រោះ​ក្នុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ សមាគម​ក្សេមក្សាន្ត លោក ជុំ ម៉ី (រូប​កណ្ដាល) ថ្លែង​ទៅ​កាន់​បាតុករ​ប្រឆាំង​លោក កឹម សុខា នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៣។
RFA/Uon Chhin

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក កឹម សុខា មាន​កំហុស​នោះ លោក​នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ពិន័យ​ជា​ប្រាក់​ប្រមាណ ២.៥០០​ដុល្លារ។

ដើម​បណ្ដឹង​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ លោក ជុំ ម៉ី មាន​ប្រសាសន៍​ថា លោក​ប្ដឹង​លោក កឹម សុខា ទាមទារ​ជំងឺ​ចិត្ត ១​ពាន់​ដុល្លារ ដើម្បី​រៀបចំ​ពិធី​សាសនា​រំឭក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង ដើម្បី​រំងាប់​ព្រលឹង​របស់​គេ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា បណ្ដឹង​នេះ​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោល​បំណង​គំរាម​កំហែង​ដល់​គណបក្ស​លោក​នៅ​មុន​ការ​បោះឆ្នោត​សកល នៅ​ចុង​ខែ​កក្កដា ខាង​មុខ។ លោក យឹម សុវណ្ណ បញ្ជាក់​ថា គណបក្ស​លោក​ពុំ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ទេ។

កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន លោក ជុំ ម៉ី បាន​ដឹកនាំ​បាតុករ​ប្រមាណ​ជា ១​ម៉ឺន​នាក់ ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។ ប៉ុន្តែ លោក កឹម សុខា នៅ​តែ​បដិសេធ​ថា លោក​មិន​បាន​និយាយ​ដូច្នោះ​ឡើយ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មិថុនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី និង​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដើម្បី​រក្សា​ស្ថានការណ៍​ក្នុង​ពេល​ឃោសនា និង​ការ​បោះឆ្នោត​សភា​នីតិកាល​ទី៥ មាន​ដំណើរ​ការ​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

LIM Kim-Ya

ពី PARIS

តើតុលាការខ្មែរពឹងទៅលើច្បាប់ណា ដើម្បីផ្តន្ទាទោស​លោកកឹមសុខា? ច្បាប់ដែលចេញស្តីពីខ្មែរក្រហមនោះ គឺក្រោយដែលពួកហ៊ុនសែនចោទលោកកឹមសុខា។ បើប្រសិនណាជាយកច្បាប់នេះមកអនុវត្តទៅលើលោកកឹមសុខា បានសេចក្តីថា ច្បាប់ផ្តាច់ការ។

Jun 17, 2013 04:23 PM

អ្នក​អាន​អនាមិក

Hen Sen's law

Jun 24, 2013 03:41 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

Lok oum chum mey kouy rork thor rork ah heuy som rab jivit jong krouy, chea chean der tver ah yorng neak noyobay.

Jun 16, 2013 03:32 AM

ME

ពី SRAS CHOAK

ខ្ញុំគិតថាលោកកឹមសុខាមិនបាច់ព្រួយបារម្ភអ្វីទេជិតបោះឆ្នោតហើយ។
បើសិនជាតុលាការប្រើនិតិវិធីបង្ខំអោយលោកបង់លុយអោយតាប្រមឹក
ទឹកត្នោតជូនោះសូមលោកកុំបង់អោយអោយសោះ។នេះជាគំនិតរបស់
អ្នកមានអំណាចទាំងអស់។បន្តមកទៀតតុលាការត្រូវធ្វើដូចម្ដេច?
ពេលនោះប្រជាជន សហគមអន្តរជាតិនឹងមើលឃើញថាអ្នកណាខូច
អ្នកណាជាជាមិនខាន។ហើយអន្តរជាតិនិងអង្កាសហប្រជាជាតិគេធ្វើដូចម្ដេច។សូមអោយឯកឧត្តមកឹមសុខាបានជោកជយ័ក្នុងការបោះឆ្នោតខាងមុខនេះ​
ឈ្នះអស់សត្រូវទាំងឡាយដែលប៉ុនប៉ងយាយីឯកឧត្តមអោយពួកវាវិនាសហិន
ហោចកុំបីខាន៕

Jun 16, 2013 12:08 AM

khmer

ក្នុងនាមខ្ញុំជាម្ចាស់ឆ្នោតខ្ញុំមិនខ្វល់ថាអ្នកណាមានរឿងអាស្រូវផ្ទាល់ខ្លួនខ្ញុំគ្រាន់តែចង់អោយមានទម្លាប់ផ្លាស់ប្តូរ ការជ្រើសរើសដោយសេរី ការប្រកួតប្រជែងដោយស្មើរភាព នោះទើបតំណាងរាស្រ្តទាំងអស់ខំតំរូវចិត្តម្ចាស់ ឆ្នោតបើមិនដូច្នេះទេច្បាស់ជាដល់ត្រើយសើយគតូថហើយ

Jun 15, 2013 11:58 PM

ភ្នំពេញ

ល្មមកាន់សីលហើយជុំមីុអើយ អាណិតខ្មែរផងដឹងទេនេះជាល្បិចយួនសំលាប់ខ្មែរទេ!

Jun 15, 2013 11:54 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល