GW រិះគន់​ការ​លើក​លែង​ទោស​ជន​សង្ស័យ​សម្លាប់​អ្នក​កាសែត​វរជន​ខ្មែរ

អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ បាន​ថ្លែងការណ៍​រិះគន់​ភ្លាមៗ​នៅ​ក្រោយ​ពេល​ដែល​តុលាការ​ខេត្ត​រតនគិរី សម្រេច​ទម្លាក់​បទ​ចោទ និង​ដោះ​លែង​ជន​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម​អ្នក​កាសែត រាយការណ៍​ពី​ការ​កាប់​ព្រៃ​ឈើ លោក ហង្ស សេរីឧត្តម។ លើស​ពី​នេះ អង្គការ​នេះ​បាន​អំពាវនាវ​អោយ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ។
ដោយ សុ ជីវី
2013-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប៉ូលិស​បណ្ដើរ​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង ចេញ​ពី​ឡាន នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១២។
ប៉ូលិស​បណ្ដើរ​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង ចេញ​ពី​ឡាន នៅ​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១២។
Adhoc Photo

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) រិះគន់​ចំពោះ​ការ​ទម្លាក់​បទ​ចោទ​ជន​សង្ស័យ ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​កាសែត​ក្នុង​សំណុំ​រឿង​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ខេត្ត​រតនគិរី ថា​ជា​ឧទាហរណ៍​ថ្មី​នៃ​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា បាន​អោយ​ដឹង​ថា ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ប្ដី​ប្រពន្ធ​មន្ត្រី​កង​រាជ​អាវុធហត្ថ ដែល​ត្រូវ​សង្ស័យ​ថា​បាន​បាញ់​សម្លាប់​អ្នក​កាសែត គឺ​លោក ហង្ស សេរីឧត្ដម ថា​ជា​ការ​បរាជ័យ​មួយ​ទៀត​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​កិច្ច​ការពារ​ពលរដ្ឋ​ដែល​សកម្ម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ។

អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មន្ត្រី​ផ្នែក​យុទ្ធនាការ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា ករណី​នេះ​គឺ​បង្ហាញ​បន្ថែម​ទៀត​ពី​វប្បធម៌​រួច​ផុត​ពី​ទោស​ទណ្ឌ៖ «នេះ​ជា​ឧទាហរណ៍​ថ្មី​ចុង​ក្រោយ​នៃ​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ក្នុង​រយៈពេល ១៨​ខែ ចុង​ក្រោយ​នេះ គឺ​មាន​ករណី​ឃាតកម្ម​ចំនួន ៣ ពាក់ព័ន្ធ​នឹង​បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ុន្តែ​ពុំ​មាន​ករណី​ណា​មួយ​ត្រូវ​បាន​ស៊ើប​អង្កេត​អោយ​បាន​ត្រឹម​ត្រូវ និង​ពុំ​បាន​នាំ​អ្នក​ប្រព្រឹត្តិ​អោយ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ដែរ។ អ្នក​នយោបាយ ឈ្មួញ​ធំៗ​ដែល​ក្លាយ​ជា​អ្នក​មាន​ដោយសារ​លក់​ដី លក់​ព្រៃ គឺ​មិន​លើក​លែង​អោយ​អ្នក​ដែល​រារាំង​កិច្ចការ​ពួក​គេ​ឡើយ ហើយ​ជា​ញឹកញយ គឺ​អ្នក​ទាំង​នោះ​ត្រូវ​បាត់​បង់​ជីវិត។ លោក ហង្ស សេរីឧត្តម បាន​ស្ថិត​ក្នុង​ចំណោម​ករណី​ទាំង​នោះ ហើយ​ក្រុម​គ្រួសារ​លោក​ត្រូវ​ទទួល​បាន​យុត្តិធម៌។ ការ​ស៊ើប​អង្កេត​ករណី​នេះ ត្រូវ​ធ្វើ​សាជាថ្មី​ទៀត ដើម្បី​វែក​មុខ និង​ផ្ដន្ទាទោស​អ្នក​ទទួល​ខុស​ត្រូវ»

ជន​សង្ស័យ​ពីរ​នាក់ មាន​ឈ្មោះ អ៊ាន ប៊ុនហេង មន្ត្រី​អាវុធហត្ថ​ខេត្ត និង​ភរិយា​របស់​លោក​ឈ្មោះ ស៊ឹម វី ត្រូវ​តុលាការ​ខេត្ត​រតនគិរី លើក​លែង​បទ​ចោទ​កាល​ពី​ថ្ងៃ​ពុធ ទី២៨ ខែ​សីហា ដោយ​សម្អាង​ថា ពុំ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក។

ព្រះរាជ​អាជ្ញា​រង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី លោក ជា សុភ័ក្រ បាន​អោយ​ដឹង​ថា លោក​នឹង​ពិចារណា​សំណុំ​រឿង​នេះ​ជា​មួយ​មន្ត្រី​តុលាការ​ពាក់ព័ន្ធ មុន​នឹង​សម្រេច​ថា​យ៉ាង​ណា​ទៀត។

អ្នក​ស៊ើប​អង្កេត​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី ការពារ​ជន​រងគ្រោះ​មាន​ប្រសាសន៍​ថា គ្រួសារ​ជន​រងគ្រោះ​នឹង​ដាក់​ពាក្យ​តវ៉ា​ទៅ​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត ដោយ​ជំទាស់​នឹង​ការ​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ។

ក្រៅ​ពី​អង្គការ​ឃ្លាំ​មើល​ពិភពលោក នេះ មាន​ក្លិប​អ្នក​កាសែត​កម្ពុជា និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាក់ទង​ករណី​ចៅក្រម​តុលាការ​ខេត្ត​រតនគិរី លើក​លែង​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ប្ដី​ប្រពន្ធ សម្លាប់​អ្នក​កាសែត​នេះ​ដែរ។ ក្លិប​អ្នក​កាសែត​កម្ពុជា បាន​ហៅ​ការ​សម្រេច​លើក​លែង​ទោស​នោះ​ថា ជា​ការ​គំរាម​កំហែង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្មារតី​អ្នក​សារព័ត៌មាន ដែល​កំពុង​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ពិចារណា​ឡើង​វិញ ចំពោះ​ការ​សម្រេច​សេចក្តី​នោះ។

លោក ហង្ស សេរីឧត្តម អាយុ ៤៤​ឆ្នាំ អ្នក​យក​ព័ត៌មាន​អោយ​កាសែត​វរជន​ខ្មែរ ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់ កាល​ពី​ចុង​ឆ្នាំ​២០១២ ដោយ​សង្ស័យ​ថា ទាក់ទង​នឹង​ការ​ចេញ​ផ្សាយ​អត្ថបទ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

ស្តង់ដាស្រុកស្មែរអញ្ចឹងអ្នកស្រឡាញ់ជាតិត្រូវគេសំនាប់រកមិនឃើញទេរឺឃើញតែឃាតករសិប្បនិមិត្តតែប៉ុណ្ណោះ,គ្មានទេអ្នកទោសនយោបាយគេគៀបខ្លាំងដោះលែងនិយាយជាន់តែកែងខ្លួនឯង។

Aug 31, 2013 03:20 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

If this same lead in Cambodia is still under Hun Sen, I am sure that Khmer will loss it recognition, culture, land, religion, and everything. Khmer will deserve the same experience as was Champa.

Provided that Khmer people are afraid of protesting to get your own peaceful freedom today, you will loss everything in the future. Join together to protect your country! Look together to see your country faith if you are afraid!

Aug 30, 2013 11:53 PM

អ្នក​អាន​អនាមិក

ពី សៀម​រាប

សម័យតេជោ ល្អណាស់ គឺសម្លាប់មនុស្សស្លូតត្រង់ ដូចសត្វធាតុ។

Aug 29, 2013 10:43 PM

អ្នក​អាន​អនាមិក

If khmer court will be continuo as today,in the near future khmer people Will be destroy this system injustic,and put it in WC.

Aug 29, 2013 03:04 PM

អ្នក​អាន​អនាមិក

The murders became police,became judge.How they can catch the murders?It's not today,but from grenade explosion in front of parliament ,political coup 1997,protestation in 1998,event at the bridge Koh Pich.No body can find the murders.

Aug 29, 2013 09:17 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល