អតីត​ពិធីការ​ផ្ទាល់​របស់​លោក ជា ស៊ីម ត្រូវ​បាន​ដោះ​លែង

លោក​មេធាវី មួង សុគន្ធ ជា​អ្នក​ការពារ​ក្តី​ឲ្យ លោកស្រី ផេង គន្ធាបូរី មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ សីហា ថា លោកស្រី ផេង គន្ធាបូរី បាន​រួច​ខ្លួន​ចេញ​ពី​ការ​ឃុំឃាំង​ហើយ ដោយសារ​ព្រះមហាក្សត្រ ព្រះ​ប្រទាន​ការ​លើក​លែង​ទោស។ លោកស្រី ផេង គន្ធាបូរី ជា​អតីត​ប្រធាន​ពិធីការ​ផ្ទាល់​របស់ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ កែវ និមល
2013-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ផេង គន្ធាបូរី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១។
លោកស្រី ផេង គន្ធាបូរី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Sok Serey

លោក​មេធាវី មួង សុគន្ធ៖ «ដោយសារ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះមហាក្សត្រ ។ ការ​លើក​លែង​ទោស​របស់​គាត់​នេះ ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ផ្ទាល់​ទេ ខ្ញុំ​បាន​ទទួល​ដំណឹង​ដោយ​ប្រយោល​ដែរ​ទេ។ ខ្ញុំ​បាន​ទទួល​ដំណឹង​ចុង​ក្រោយ​ថា គាត់​បាន​ចេញ​ផុត​ពី​ពន្ធនាគារ​ហើយ»

ដំណឹង​ទាក់ទង លោកស្រី ផេង គន្ធាបូរី បាន​រួច​ផុត​ពី​ពន្ធនាគារ​នេះ បាន​ផ្សាយ​មុន​គេ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ភាសា​អង់គ្លេស នៅ​ទំព័រ​មុខ​របស់​ខ្លួន។

ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​កាត់​ទោស លោកស្រី ផេង គន្ធាបូរី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ ពី​បទ​ឆបោក។ លោកស្រី​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​ច្រក​ចាំយាម ខេត្ត​កោះកុង។ លោកស្រី ផេង គន្ធាបូរី និង​បក្ខពួក​ចំនួន ៣​នាក់​ផ្សេង​ទៀត ត្រូវ លោក ជា ស៊ីម ប្តឹង​ឲ្យ​ចាប់​ខ្លួន គឺ​ក្រោយ​អាជ្ញាធរ​បាន​រក​ឃើញ​ថា អ្នក​ទាំង ៤​នាក់​នោះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ក្លែង​បន្លំ​ចំនួន ៥​គម្រោង ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ចំនួន​ជិត ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ពី​ប្រទេស​ចិន និង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​សាងសង់​សាលា​រៀន មន្ទីរពេទ្យ ផ្លូវ​លំ និង​រោងចក្រ​ផលិត​គ្រឿង​យន្ត តាម​រយៈ​អង្គការ​មូលនិធិ​ខ្មែរ​អភិវឌ្ឍន៍​របស់ លោកស្រី ផេង គន្ធាបូរី និង​ក្រុមហ៊ុន​សាងសង់​របស់ លោក ចាន់ កុសល្យ។

គម្រោង​អភិវឌ្ឍន៍​មួយ​ដែល​បាន​បែក​ធ្លាយ​រឿង​អាស្រូវ​នោះ គឺ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​គ្រឿង​យន្ត​តម្លៃ ១២០​លាន​ដុល្លារ​អាមេរិក ដែល​ជន​ជាប់​ចោទ​បាន​កុហក លោក ជា ស៊ីម ថា ជា​គម្រោង​ជំនួយ​ពី​អ្នក​វិនិយោគ​ទុន​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ ឌីណូ ឈ្មោះ ម៉ី និង​ឈ្មោះ សែម៉ា។ លោក ជា ស៊ីម បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​នោះ។ ប៉ុន្តែ​ក្រោយ​មក បាន​ដឹង​ថា គម្រោង​នោះ​ជា​ការ​កុហក។

ប្រធាន​មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ហៅ​ការ​ដោះ​លែង​នោះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ដោយសារ​មនុស្ស​មាន​ទោស​បាន​រួច​ខ្លួន ហើយ​មនុស្ស​គ្មាន​ទោស​បែរ​ជា​ជាប់​ទោស​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

សន​សុឃោទ័យ

ពី ពីឡូវែល

នយោបាយលើកជើង ឥឡូវលេចមុខលេចមាត់ខ្លះហើយ
ស ខែង ចេញមុខជំនួសបក្សដែលខ្មែរអស់ជំនឿម្ខាងទៀត
ស្រាប់តែបក្សWHEELCHAIRចេញមកបង្ហាញមុខម្តង ពីព្រោះ
បក្សជើងខ្លាំងមិនសូវមានប្រីយភាពតែបើយោះងមើល៤និង២បូកនិង២ដូចតែគ្នាទេ គេចែកគ្នាដើរតួអែកទេតើ រាស្រ្តអើយ តើយួននិងយៀកណាមវាទៅណាគ្នា

Aug 08, 2013 01:16 PM

Vic

ពី PNH

ចុះលោកស្រី យោម បុប្ផា ដែលបានជាប់ពន្ធធនាគារ៣៣៩ថ្ងៃ​ហើយនោះ តើព្រះមហាក្សត្រ ព្រះអង្គទ្រង់ជ្រាបទេ?

Aug 08, 2013 12:21 AM

អ្នក​អាន​អនាមិក

Yes. Why Yorn Bopha is still in jail? His majesty should have pardoned Yorn Bopha instead of the other woman.

First, Yorn Bopha lost her home, then her freedom. Don't you see that your majesty?
The other woman she was probably a crook, but now she is walking free. Lets hope she won't steal again.

Aug 08, 2013 07:37 AM

Peuv

Royal pardon for Sam Rainsy makes sense. It is about benefit of a nation. But, Royal pardon for Pheng Kunthea Bori creates more doubts than celebration. There are hundreds of other criminals waiting to be Royal pardoned. So long as they do not disturb Hun Sen, the rich criminals can buy freedom in just a matter of time. That is the reason why the police dare not touch the criminal. Look as Chhouk Bandit. This guy still goes to Karaoke at nights while he is spitting on court orders that sends him to jail. This is a scary world!

Aug 07, 2013 05:51 PM

អ្នក​អាន​អនាមិក

ប្រាកដជាលោកហ៊ុនសែន ចង់យកចិត្តលោកជាស៊ីម ខ្លាចការបះបោ ផ្ទៃក្នុងហើយ ព្រោះចាញ់ឆ្នោត គណបក្សសង្រ្គោះជាតិ

Aug 07, 2013 11:08 AM

អ្នក​អាន​អនាមិក

មហាក្សត្រមានទតឃើញសេចក្ដីវេទនារបស់អ្នកស្រីយ៉ោម បុប្ផា ទេ?

Aug 07, 2013 09:06 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល