តុលាការ៖ ជន​ជាប់​ចោទ ឈូក បណ្ឌិត បង្ក​របួស​ស្នាម​ដោយ​អចេតនា

សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​សុក្រ ទី១៤ ខែ​មិថុនា នេះ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​បាញ់​រះ​ទៅ​លើ​កម្មករ​រោងចក្រ​កៅវ៉េ ដែល​ជាប់​ពាក់ព័ន្ធ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី៣ ហើយ។
ដោយ សុ ជីវី
2013-06-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី ៣​នាក់ (ពី​ឆ្វេង៖ ប៊ុន ចិន្តា នុត សុខន និង ​កែវ នា) ឡើង​ថ្លែង​ពី​ទុក្ខសោក​នៅ​ចំពោះ​មុខ​មហាជន​ដែល​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១២។
កម្មការិនី ៣​នាក់ (ពី​ឆ្វេង៖ ប៊ុន ចិន្តា នុត សុខន និង ​កែវ នា) ឡើង​ថ្លែង​ពី​ទុក្ខសោក​នៅ​ចំពោះ​មុខ​មហាជន​ដែល​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ​ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១២។
RFA/Van Vichar

ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា លោក ឈូក បណ្ឌិត គឺ​ជា​ជន​ជាប់​ចោទ​ដែល​បាន​បង្ក​របួស​ស្នាម​ដោយ​អចេតនា។ រីឯ​មេធាវី​របស់​លោក ឈូក បណ្ឌិត ពុំ​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​ទេ ប៉ុន្តែ​បាន​ទុក​សេចក្ដី​សន្និដ្ឋាន​ថា កូន​ក្ដី​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​កម្មករ​រង​របួស​ឡើយ។ ករណី​នេះ មេធាវី​ជន​រងគ្រោះ​នៅ​តែ​តវ៉ា​ចំពោះ​ការ​សន្និដ្ឋាន​នេះ។ ការ​ប្រកាស​សាល​ក្រម​លើក​ទៅ​ពេល​ក្រោយ។

សូម​ស្ដាប់​ការ​សាកសួរ​របស់​អ្នកស្រី អ៊ុក សាវបូរី ទៅ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី គឺ​អ្នកស្រី សុ ជីវី ដែល​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់​នៅ​បន្ទប់​សវនាការ​ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

តុលាការក្រុងស្វាយរៀង ប្រយ័ត្នម្សៀរ ឈូក បណ្ឌិតទាមទារ ប្រាក់សំណូកវិញ

Jun 15, 2013 07:16 AM

គេហទំព័រ​ទាំងមូល