តុលាការ​ខេត្ត​ស្វាយរៀង​នឹង​ជំនុំ​ជម្រះ​ក្ដី​លោក ឈូក បណ្ឌិត នៅ​ថ្ងៃ​២១​ឧសភា

រំលង​ទៅ​ជាង ១​ខែ​ហើយ ដែល​សាលា​ឧទ្ធរណ៍​បាន​សម្រេច​អោយ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ជំនុំ​ជម្រះ​សំណុំ​រឿង​ក្ដី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត។ បន្ទាប់​ពី​បាន​ទទួល​រឿង​ក្ដី​មក​ដំណើរ​ការ​ឡើង​វិញ សាលា​ដំបូង​ខេត្ត​នេះ​បាន​ជូន​ដំណឹង​ពី​ការ​កំណត់​បើក​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​នៅ​ខែ​ក្រោយ។
ដោយ សុ ជីវី
2013-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត ពេល​ចេញ​ពី​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៣។
RFA/Sochivy

ក្រុម​សហជីព​កម្មករ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល គ្រោង​នឹង​ចូលរួម​ឃ្លាំ​មើល​ដំណើរ​ការ​ជំនុំ​ជម្រះ​រឿង​ក្ដី​អតីត​អភិបាល​ក្រុង​បាវិត នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បន្ទាប់​ពី​តុលាការ​នេះ​បាន​កំណត់​យក​ថ្ងៃ​ទី២១ ខែ​ឧសភា ជា​ថ្ងៃ​ចាប់​ផ្ដើម​ជំនុំ​ជម្រះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា តំណាង​សហជីព និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នឹង​ចូលរួម​តាម​ដាន​ដោយ​រំពឹង​ទុក​ថា សាលា​ដំបូង​ខេត្ត​ស្វាយរៀង នឹង​កាត់​ក្តី​ដោយ​ត្រឹមត្រូវ យុត្តិធម៌។

ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី មាន​ប្រសាសន៍​ថា លោក​នៅ​តែ​ចង់​ដឹង​ថា តើ​យុត្តិធម៌​នឹង​ត្រូវ​ផ្ដល់​អោយ​កម្មករ​រោងចក្រ​កៅវ៉េ ដែរ​ឬ​ទេ នៅ​ខណៈ​ដែល​សំណុំ​រឿង​ក្ដី​មួយ​ចំនួន​ទៀត​ទាក់ទិន​នឹង​សហជីព ឬ​កម្មករ​កម្រ​នឹង​ទទួល​បាន​យុត្តិធម៌។

ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង លោក ប៉ិច ឈឿត បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​មេសា ថា ចៅក្រម​បាន​កំណត់​កម្មវិធី​ជំនុំ​ជម្រះ​រឿង​ក្ដី​នេះ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ប៉ុន្តែ​ដំណើរ​ការ​ទៅ​យ៉ាង​ណា ឬ​ត្រូវ​ចំណាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី៤ មីនា សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​អសាធារណៈ ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​តាម​ក្រម​ព្រហ្មទណ្ឌ​មាត្រា​២៣៦ ហើយ​បញ្ជូន​សំណុំ​រឿង​នេះ និង​ជន​ត្រូវ​ចោទ ឈូក បណ្ឌិត ទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដើម្បី​ជំនុំ​ជម្រះ​តាម​ផ្លូវ​ច្បាប់។

ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត ធ្វើ​ឡើង​នៅ​ក្រោយ​ហេតុការណ៍​បាញ់​កម្មការិនី​រោងចក្រ​កៅវ៉េ ៣​នាក់ អោយ​របួស​នៅ​ក្នុង​កូដកម្ម​មួយ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត។ ក្នុង​ហេតុការណ៍​នោះ កម្មការិនី ប៊ុន ចិន្តា របួស​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ខ្នង កម្មការិនី កែវ នា របួស​ខ្នង និង​កម្មការិនី នុត សុខន របួស​ដៃ។

សហ​មេធាវី​ការពារ​ក្ដី​អោយ​កម្មការិនី​ទាំង ៣​នាក់ គឺ​អ្នកស្រី សារី បុត្រចរិយា អោយ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​តុលាការ​សហ​មេធាវី ៣​រូប បាន​ត្រៀម​រៀបចំ​ឯកសារ​ដើម្បី​ការពារ​ក្ដី​នេះ។

កម្មការិនី​រង​គ្រោះ ប៊ុន ចិន្តា បាន​សាទរ​ចំពោះ​ការ​កំណត់​ពេលវេលា​ជំនុំ​ជម្រះ​របស់​តុលាការ ប៉ុន្តែ​បាន​បង្ហាញ​ភាព​អស់​សង្ឃឹម​ចំពោះ​ពាក្យ​ថា យុត្តិធម៌​សម្រាប់​ពួក​គាត់​ជា​កម្មករ​ក្រីក្រ។

ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ធ្លាប់​បាន​សម្រេច​ទម្លាក់​បទ​ចោទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា លើ​លោក ឈូក បណ្ឌិត ដែល​បាន​ចោទ​ប្រកាន់​ដោយ​ព្រះរាជ​អាជ្ញា​ខេត្ត​នេះ​រួច​ម្ដង​មក​ហើយ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អាឆ្នុក

ពី ក្រចេះ

ត្រូវតែដាក់គុក តាមទោសទណ្ឌពិតប្រាកដ​ ! ឈូក បណ្ឌិត​ ត្រូវតែជាប់គុក ។(សូមអោយមានយុត្តិធម៌ពិត នៅកម្ពុជា)សុំអោយពលរដ្ឋកម្ពុជាភ្ញាក់ខ្លួនជួយរកយុត្តិធម៌ពិតជូនអ្នកស្លូតត្រង់ ។

Apr 27, 2013 01:16 AM

អ្នក​អាន​អនាមិក

សូមតុលាការស្វាយរៀងមានគតិផង ហើយសូមកែឈ្មោះបុគ្គលនេះជា ឈូក ទណ្ឌិតឲ្យផង!!!

Apr 25, 2013 11:51 PM

Peuv

Criminal Chhouk Bandit with connection with Hun Sen government enjoys freedom while Mom Sunangdo who criticizes Hun Sen goes to jail the next day. This is Cambodia under Hun Sen. Have you ever imagined what Cambodia is like in 50 years of time given the current political and social situations? Khmers can stop this insanity by removing Hun Sen through the ballots in the next July 2013 general election. Stop Hun Sen from copying North Korean dictator dynasty where a family controls the whole nation.

Apr 25, 2013 03:15 PM

KEO CHHOEUN

ពី CARROLLTON

Chhuok bandith shot 3 people had no jail term but yom bopha wound 2 men get 3 years.

Apr 25, 2013 02:33 PM

John

ពី London

It’s about time that someone should do the decent thing for the victims and wipe the smile off this thug’s face.

Apr 25, 2013 12:36 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល