មេធាវី​លោក ជាម យៀប មិន​ចាប់​អារម្មណ៍​ការ​ថ្កោលទោស​របស់ HRW

សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បុក​អ្នក​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ហើយ​រត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់ ក្នុង​ស្រុក​កៀនស្វាយ ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​អន្តរជាតិ​កំពុង​យក​ចិត្ត​ទុក​ដាក់។
ដោយ ខែ សុណង
2013-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
RFA

មេធាវី​លោក ជាម យៀប មិន​ចាប់​អារម្មណ៍​ចំពោះ​របាយការណ៍​ថ្កោលទោស​របស់​អង្គការ​ឃ្លាំ​មើល​អន្តរជាតិ ដែល​ថា លោក ជាម យៀប គួរ​តែ​ត្រូវ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប្រជាពលរដ្ឋ​ឲ្យ​ស្លាប់​នោះ​ឡើយ។

អ្នក​តំណាង លោក ជាម យៀប និង​មេធាវី​របស់​លោក គឺ​លោក ការ សាវុត្ថ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៤ ធ្នូ ថា ការ​រិះគន់​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ មិន​យោង​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង។ លោក​ថា លោក ជាម យៀប មិន​បាន​រត់​គេច​ចំពោះ​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​លោក​ថា អ្នក​បើក​ម៉ូតូ​នោះ គឺ​ជា​អ្នក​បើកបរ​ខុស​ច្បាប់​ចរាចរណ៍​ទៅ​វិញ។

«សំឡេង»

នៅ​ក្នុង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch = HRW) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា អាជ្ញាធរ​កម្ពុជា អាច​នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច។

អង្គការ​ដដែល​បាន​លើក​ឡើង​ថា ផ្អែក​តាម​ច្បាប់​ចរាចរណ៍​កម្ពុជា លោក ជាម យៀប អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ៣​ឆ្នាំ ព្រោះ​ថា បើ​ទោះ​ជា លោក ជាម យៀប មិន​មែន​ជា​អ្នក​បើកបរ​ក្ដី គាត់​បាន​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ដោយ​មិន​បាន​នាំ​យក​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ដែល​ក្រោយ​មក​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ​ជា​ប្ដី រង​របួស​ធ្ងន់ និង​ប្រពន្ធ ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ​ស្លាប់​នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បាន​និយាយ​ថា មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​នីតិរដ្ឋ​នៅ​កម្ពុជា មិន​ត្រូវ​បាន​បង្កើត​ឡើង ក៏​ដោយសារ​តែ​អ្នក​មាន​លុយ និង​មាន​អំណាច តាម​ធម្មតា​ផ្ដល់​ប្រាក់​ទៅ​អោយ​ជន​រងគ្រោះ ឬ​ពេល​ខ្លះ​គំរាម​កំហែង​ពួក​គេ​អោយ​រក្សា​ការ​សម្ងាត់ និង​មិន​អោយ​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ការ​ដំណើរ​ការ​ស៊ើប​អង្កេត​ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នកស្រី មឿន ស៊ីណា ជា​បង​ស្រី​របស់​ជន​រងគ្រោះ មឿន ថា បាន​បង្ហើប​ថា មេធាវី​ជា​អ្នក​តំណាង លោក ជាម យៀប បាន​ទៅ​បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​គ្រួសារ​អ្នកស្រី​គិត​រឿង​វែង​ឆ្ងាយ ក្នុង​ន័យ​មិន​ចាំ​បាច់​ប្ដឹង​ផ្ដល់ ហើយ​សន្យា​ថា​នឹង​ចេញ​ថ្លៃ​ព្យាបាល​របួស​ទាំង​ស្រុង។

«សំឡេង»

នៅ​ក្នុង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​របស់​អង្គការ​ដដែល លោក ប្រ៊ែដ អាដាម បាន​មាន​ប្រសាសន៍​ថា អ្នក​មាន​អំណាច និង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​ក្នុង​ការ​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់។ ប្រការ​នេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ជា​ញយ​ដង។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា គួរ​តែ​អនុវត្ត​ច្បាប់​ជា​ជាង​ការ​ការពារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ និង​ចង់​បង្ហាញ​ថា លោក​ពិត​ជា​មាន​ឆន្ទៈ​បញ្ចប់​និទ្ទណ្ឌភាព​លើ​មន្ត្រី​ជាន់​ខ្ពស់​មែន​នោះ លោក ហ៊ុន សែន គួរ​ធានា​ថា ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បង្កើត​ឡើង ចំពោះ​ករណី​បុក​ហើយ​រត់ ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត លោក ជាម យៀប នេះ។

សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ជា​ញឹកញាប់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​ពាក្យ​ស្លោក​មួយ​ថា ថ្ងៃ​នេះ​ថ្ងៃ​ស្អែក​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

Prom Siphan

ពី PP

Chem yeap needs to go to Jail for File
Or puts him To hang , the same Sadam hun sen .Why i say this Because i want to have Promote to take his Places and get more money I work for $$$$$only Not Country .

Dec 09, 2013 12:52 PM

LIM Kim-Ya

ពី Phnom-Penh

នេះយើងអាចចោទសួរថា បើប្រសិនណាជាលោកជាមយៀបនៅពេលមានគ្រោះថ្នាក់ មិនបើករត់ទេ ហើយចុះទៅ ជួយអ្នករងគ្រោះ ប្រហែលជាស្ត្រី និង កូននេះមិនស្លាប់ទេ ។ ជាពិសេសក្រោយពីគ្រោះថ្នាក់ លោកសម្រាន្តយ៉ាងស្រួល តទៅទៀតនៅក្នុងរថយន្ត ក្រោយពីផ្ញាក់ហើយបញ្ជាឲ្យអង្គរក្សបើករត់ ដោយមិនដឹងពីអង្គរក្សឈប់ដោះ ស្លាកលេខរថយន្ដចេញភ្លាមៗនោះទេ។ គួរឲ្យអស្ចារ្យណាស់ ក្រោយពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ លោកជាមយៀប គ្មានវិប្បដិសារី ហើយដេកយ៉ាងស្រួលតទៅទៀត នៅពេលភ្លាមៗនោះ ។

Dec 06, 2013 08:49 AM

អ្នក​អាន​អនាមិក

ជាម យៀបគេមិនចាប់អារម្មណ៏ ដោយសារប្រជាពលរដ្ឋយើង ស្លូតអោយគេមើលងាយ ជីវិតថោកតម្លៃត្រឹម ១០០០ទៅ២០០០ដុល្លារ តែប៉ុណ្ណោះ !

Dec 05, 2013 05:11 AM

Tola

ពី Phnom Penh

CPP IS COMMUNIST

Dec 05, 2013 04:31 AM

Eagle Master

ពី Pa (USA)

Mr.HUN SEN take him to jail, don't trust a person who has many languages .

Dec 05, 2013 02:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល