សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់​លើ​កូន​ប្រុស​លោក​ឧកញ៉ា ឌួង ងៀប

សង្គម​ស៊ីវិល ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​កូន​ប្រុស​លោក ឌួង ងៀប បន្ទាប់​ពី​សំណុំ​រឿង​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា​របស់​កូន​ប្រុស​លោក​ឧកញ៉ា ឌួង ងៀប ២​នាក់ និង​អ្នក​រួម​គំនិត ៣​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ឡើយ​នោះ។
ដោយ ម៉ម មុនីរតន៍
2013-04-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១។
លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Vohar Cheath

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស ទាមទារ និង​ប្រាថ្នា​ចង់​ឃើញ​មន្ត្រី​តុលាការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស ដើម្បី​ឈាន​ដល់​ការ​ផ្ដន្ទាទោស​ដោយ​មិន​ត្រូវ​យោគយល់​បក្ខពួក ខ្សែ​បណ្ដាញ ឬ​ព្រោះ​តែ​ជា​កូន​របស់​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​ប្រព្រឹត្ត​បទ​ល្មើស​របស់​កូន​ប្រុស​លោក​ឧកញ៉ា ឌួង ងៀប អនុប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ថា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​តែ​អាង​អំណាច និង​ឥទ្ធិពល​ទឹក​ប្រាក់។

លោក អំ សំអាត មន្ត្រី​អង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (Licadho) ចាត់​ទុក​ការ​ប្រើប្រាស់​អាវុធ​ដោយ​សេរី​ថា ព្រោះ​តែ​កម្ពុជា មាន​ភាព​ធូរ​រលុង​ចំពោះ​ការ​អនុវត្ត​ច្បាប់។ លោក​គិត​ថា ការ​ពង្រឹង​ច្បាប់​ទៅ​បាន គេ​តែង​សង្កេត​ឃើញ​អនុវត្ត​ទៅ​លើ​តែ​ពលរដ្ឋ​ក្រីក្រ ឬ​អ្នក​ពុំ​មាន​បុណ្យ​ស័ក្ដិ និង​មាន​អំណាច​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ ក្នុង​ន័យ​នេះ លោក អំ សំអាត ចាត់​ទុក​ថា មន្ត្រី​តុលាការ​គួរ​ចាត់​វិធាន​ការ​ដោយ​មិន​លំអៀង និង​យុត្តិធម៌ ប្រឆាំង​នឹង​ទង្វើ​របស់​កូន​ប្រុស​លោក​ឧកញ៉ា ឌួង ងៀប ប្រកប​ដោយ​តម្លាភាព។

លោក អំ សំអាត៖ «ដើម្បី​ធានា​ឲ្យ​មាន​ការ​អនុវត្ត​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ចំពោះ​បុគ្គល​គ្រប់​រូប ពីព្រោះ​បុគ្គល​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ្នឹង ត្រូវ​តែ​អនុវត្ត​ច្បាប់​ដូច​គ្នា។ អ៊ីចឹង​ដើម្បី​ឲ្យ​អនុវត្ត​ទៅ​បាន បុគ្គល​ណា​ក៏ដោយ បើ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ ត្រូវ​តែ​អនុវត្ត​ច្បាប់ ហើយ​បើ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ អា​វប្បធម៌​នៃ​និទ្ទណ្ឌភាព វប្បធម៌​នៃ​បក្ខពួក​និយម វប្បធម៌​នៃ​អ្នក​មាន​អំណាច មាន​លុយ គ្រប​ដណ្ដប់​ទៅ​លើ​អ្នក​ក្រ​កាន់​តែ​រីក​ដុះ​ដាល​ទៅ»

ដំណើរ​រឿង​កើត​ហេតុ​ចាប់​ផ្ដើម​ដោយ​ក្រុម​ជា​កូន​របស់​លោក​ឧកញ៉ា ឌួង ងៀប ដែល​មាន​គ្នា​ចំនួន ៥​នាក់ កាល​ពី​ថ្ងៃ​ទី១៣ ឈាន​ចូល​ថ្ងៃ​ទី១៤ មេសា នៅ​ក្នុង​ហាង​ផឹក​ស៊ី​ឈ្មោះ ហ្គេឡាង ឡារ៉ង់ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន បន្ទាប់​មក​មាន​ទំនាស់​ជាមួយ​ក្រុម​មួយ​ទៀត មាន​គ្នា​ប្រមាណ ៥ ទៅ ៦​នាក់។

នៅ​ថ្ងៃ​ទី១៨ មេសា លោក ឌួង ងៀប បាន​នាំ​កូន​ប្រុស​ដែល​រត់​គេច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ឈ្មោះ ឌួង ឆាយ មក​កាន់​តុលាការ​ដោយ​ផ្ទាល់។ ការ​បញ្ជូន​ឈ្មោះ ឌួង ឆាយ មក​តុលាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កូន​ប្រុស​ម្នាក់​ទៀត​របស់​លោក ឌួង ងៀប ឈ្មោះ ឌួង គឹមឡុង អាយុ ១៧​ឆ្នាំ និង​អង្គរក្ស​ម្នាក់​ទៀត​ឈ្មោះ លី រ៉ាយុទ្ធ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស បណ្ដោះ​អាសន្ន និង​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី១៨ មេសា ដោយ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហៀង សុភក្តិ ចំនួន ៣​ករណី គឺ​១ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ។ ទី​២ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​ទី៣ ពី​បទ​ដឹក​ជញ្ជូន និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។

លោក​វរសេនីយ៍ឯក ពូ ដាវី មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាក់​ថា ទាំង​ឈ្មោះ ឌួង ឆាយ ដែល​ត្រូវ​ជា​បង​ប្រុស​ឈ្មោះ ឌួង គឹមឡុង និង​អង្គរក្ស​ម្នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្ដី​បន្ត។ លោក​អះអាង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ កម្ពុជា នឹង​ចាប់​អនុវត្ត​ច្បាប់​ដោយ​មិន​លើក​លែង​កូន​របស់​មន្ត្រី ឬ​អ្នក​មាន​អំណាច​ដែល​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​សង្គម​នោះ​ឡើយ៖ «ដាក់​ហើយ​ឥឡូវ​ចាប់​ពី​ហ្នឹង​ទៅ គឺ​អត់​ទេ ព្រោះ​កន្លង​មក ក៏​ពី​មាន​មន្ត្រី​ខ្លះ​ហ្នឹង គាត់​ចេះ​តែ​លាក់លៀម​ទៅ​ណាស់។ អូ កុំ​ឲ្យ​ឮ​ដល់​សម្ដេច​អី​លិច​កើត ឥត​ទេ។ ប្រជុំ​ផ្ទៃ​ក្នុង​និយាយ​ហើយ តែ​លេច​ឮ​ទៅ​ដល់​ណា​អត់​បាន​ទេ។ លាក់​បាំង​អត់​បាន​ទេ អា​បទ​ល្មើស​អស់​នេះ គឺ​អត់​ទេ។ អ៊ីចឹង​បាន​មក​ធ្វើ​ហ្នឹង​អ្ហា ទៅ​តាម​យក​មក​បាន​ទាំងអស់​ហ្នឹង​អ្ហា»

លោក ពូ ដាវី បន្ត​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ចំនួន ៣​នាក់​ទៀត ដែល​កំពុង​រត់​គេច​ខ្លួន សមត្ថកិច្ច​នគរបាល​យុត្តិធម៌ និង​ជំនាញ​ពាក់ព័ន្ធ កំពុង​បន្ត​ស្វែង​រក​ចាប់​ខ្លួន។

លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ថ្លែង​ថា ការ​សម្រេច​ចោទ​ប្រកាន់ ឬ​ត្រូវ​ផ្ដន្ទាទោស​ក្នុង​កម្រិត​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​ស៊ើប​អង្កេត និង​សំណុំ​រឿង​ដែល​អនុវត្ត​ដោយ​ព្រះរាជ​អាជ្ញា៖ «ព្រោះ​យើង​មិន​ទាន់​ដឹង​ថា តើ​វា​ទំហំ​ទោស​ហ្នឹង​ប៉ុណ្ណា​ទេ ស្ដាប់​បាន​ទេ​អ៊ីចឹង​អ្ហា។ ហេតុ​នេះ យើង​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ ស៊ី​សង​ទៅ​លើ​តុលាការ​ទៅ។ ដល់​អ៊ីចឹង សំខាន់​តុលាការ​គាត់​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​ត្រឹមត្រូវ​តាម​ច្បាប់​អត់។ ហើយ​ប៉ូលិស​គាត់​ប្រមូល​ឯកសារ​បញ្ជូន​ទៅ​ចៅក្រម​យ៉ាង​ម៉េច»

លោក អំ សំអាត មន្ត្រី​អង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ កត់​សម្គាល់​ថា ការ​បង្ក​ហេតុ​តាម​រយៈ​ការ​ប្រើប្រាស់​អាវុធ និង​ហិង្សា​ទៅ​លើ​គូរ​ជម្លោះ ភាគ​ច្រើន​តែង​កើត​ចេញ​ពី​កូន​របស់​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ លោក​បន្ត​ថា អ្វី​ដែល​ជំរុញ​ឲ្យ​ពួក​គេ​ហាន​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​មិន​ខ្លាច​ញញើត​ពី​ប្រព័ន្ធ​ច្បាប់​នោះ ក៏​ព្រោះ​តែ​អាង​មាន​ខ្សែ​បណ្ដាញ​ជា​កូន​មន្ត្រី និង​បក្ខពួក​និយម ឬ​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុង​ករណី​ពួក​គេ​ប្រព្រឹត្ត​កំហុស​ជាដើម៖ «សម្អាង​ទៅ​លើ​ឪពុក​ម្ដាយ​របស់​ខ្លួន​ជា​អ្នក​មាន​អំណាច មាន​លុយ ហើយ​មាន​បក្ខ​មាន​ពួក។ ហើយ​ជាពិសេស យើង​សង្កេត​ឃើញ​ថា អ្នក​ដែល​ជា​ឧកញ៉ា អ្នក​ដែល​ជា​អ្នក​មាន​លុយ មាន​កាក់​ផ្សេងៗ​ហ្នឹង ច្រើន​តែ​មាន​ខ្សែ​រយៈ​ទាក់ទង​ជាមួយ​នឹង​អ្នក​មាន​អំណាច ឬ​ក៏​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​មូលដ្ឋាន»

យ៉ាង​ណា​ក៏ដោយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​កន្លង​ទៅ​បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ប្រើប្រាស់​ទម្លាប់​ការ​អន្តរាគមន៍​ពី​អ្នក​មាន​អំណាច ឬ​មាន​បុណ្យ​ស័ក្ដិ​ទៀត​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​មន្ត្រី​ណា​ដែល​តែង​អន្តរាគមន៍ ដើម្បី​ឲ្យ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​រួច​ខ្លួន​ពី​ប្រព័ន្ធ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

«ដាក់​ហើយ​ឥឡូវ​ចាប់​ពី​ហ្នឹង​ទៅ គឺ​អត់​ទេ ព្រោះ​កន្លង​មក ក៏​ពី​មាន​មន្ត្រី​ខ្លះ​ហ្នឹង គាត់​ចេះ​តែ​លាក់លៀម​ទៅ​ណាស់។ អូ កុំ​ឲ្យ​ឮ​ដល់​សម្ដេច​អី​លិច​កើត ឥត​ទេ។ ប្រជុំ​ផ្ទៃ​ក្នុង​និយាយ​ហើយ តែ​លេច​ឮ​ទៅ​ដល់​ណា​អត់​បាន​ទេ។ លាក់​បាំង​អត់​បាន​ទេ អា​បទ​ល្មើស​អស់​នេះ គឺ​អត់​ទេ។ អ៊ីចឹង​បាន​មក​ធ្វើ​ហ្នឹង​អ្ហា ទៅ​តាម​យក​មក​បាន​ទាំងអស់​ហ្នឹង​អ្ហា»
It seems to me that government never take any action. But from now its people "start" to take action.

How about many year before this problem happened ?

Apr 21, 2013 12:36 PM

អ្នក​អាន​អនាមិក

ពី toronto

am proud of mr. dourg ngeab that bring his own son to court.

Apr 21, 2013 01:08 AM

អ្នក​អាន​អនាមិក

ពី Peuv

Why public violence committed by the sons and daughters of the rich and powerful has never been prosecuted? Cambodia under Hun Sen has no law and is a lawless state. The law flows from the lips of Hun Sen. Chouk Bandit, the criminal who shot and wounded three factory workers, is still roaming around freely because Hun Sen has not ruled on this criminal case. The sons of this so-called unscrupulous Oukhna Doung Nheap simply copy Hun Sen, the boss of their father. Khmers are so shamed to be subject to fear and lawlessness.

Apr 20, 2013 11:11 AM

អ្នក​អាន​អនាមិក

I want to see Hun Sen books Men Sam Orn in jail under obstruction of justice in Chhouk Bandit case,if he wants to prove it.Otherwise,all of them say for saying (good for your ears) especially before election.

Apr 20, 2013 09:30 AM

អ្នក​អាន​អនាមិក

What Mr Hun Sen said is only political oriented because election is approaching. He is the father of all courts, army, and Oknhas in Cambodia.

Apr 20, 2013 07:20 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល