បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី​២​នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី ចំនួន​ពីរ​នាក់ ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រាជ​រដ្ឋាភិបាល​ឃាត់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ប្រាក់​របស់​អង្គភាព ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​វិច្ឆិកា។
ដោយ រដ្ឋា វិសាល
2013-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ទាំង​ពីរ​រូប គឺ​លោក មី សាព័រ មាន​តួនាទី​ជា​បេឡា និង​លោក សូត្រ សារីម ជា​ប្រធាន​ផ្នែក​អាជីវកម្ម​អង្គភាព​អគ្គិសនី​កម្ពុជា ប្រចាំ​ខេត្ត​មណ្ឌលគិរី។

មន្ត្រី​ខេត្ត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មួយ​រូប​មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ទាំង​ពីរ​ជាប់​ចោទ​កិបកេង​ប្រាក់​របស់​អង្គភាព​អគ្គិសនី​ប្រមាណ ១០​ម៉ឺន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

កូនខ្មែរ

ពី ភព

ពូកែណាស់!ចាប់បានតែត្រីចង្វាហើយខំបំពងសម្លេងថាខ្លួនបានខំ
បំបាត់អំពើរពុករលួយ។ចំណែកត្រីឆ្ដោរធំៗដូចរដ្ឋមន្រ្តីនិងហ៊ុន សែន
វិញក្រុមនេះមិនហ៊ានទាំងរំលឹកឈ្មោះអស់លោកទាំងនោះផង ព្រោះ
ខ្លាចត្រីឆ្ដោរខាំដាច់ព...។

Nov 30, 2013 03:49 PM

គេហទំព័រ​ទាំងមូល