បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី​២​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

បុគ្គលិក​អង្គភាព​អគ្គិសនី​ខេត្ត​មណ្ឌលគិរី ចំនួន ២​នាក់ ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ថវិកា​ជាតិ។
ដោយ រដ្ឋា វិសាល
2013-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ទាំង​ពីរ​រូប គឺ​លោក មី សាព័រ មាន​តួនាទី​ជា​បេឡា និង​លោក សូត្រ សារីម ជា​ប្រធាន​ផ្នែក​អាជីវកម្ម។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​២៧ ខែ​វិច្ឆិកា។ លោក​បន្ត​ថា មន្ត្រី​ទាំង​ពីរ​ពាក់ព័ន្ធ​ធ្វើ​ឯកសារ​ក្លែង​បន្លំ​ប្រាក់​ចំណូល​ពី​សេវាកម្ម​អគ្គិសនី​របស់​រដ្ឋ៖ «រឿង​ដែល​ថា​គេ​បញ្ជូន​គាត់​ទៅ​ដាក់​ពន្ធនាគារ ក៏​យើង​មិន​ទាន់​ដឹង​ដែរ គ្រាន់​តែ​យើង​ដឹង​ថា គេ​ចោទ​ប្រកាន់​ពួក​គាត់​ពី​ករណី​ពុក​រលួយ។ ក្នុង​ហ្នឹង គេ​ស៊ើប​ដឹង​ថា ទី​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​បញ្ជី មាន​បញ្ជី​មួយ​សម្រាប់​ឯកជន គល់​បញ្ជី​មួយ​សម្រាប់​របស់​រដ្ឋ»

បច្ចុប្បន្ន មន្ត្រី​ទាំង​ពីរ​កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dara

Please,!!! Start cleaning up the top top corruptionist, don't just trying to arrest the regular or lower rank officer to show people as you do it. Should starting your show with Mormon Bun Heng(the big corruptionist who in the hot new) if you willing to do it ok!

Nov 28, 2013 08:17 AM

គេហទំព័រ​ទាំងមូល