តុលាការ​ដោះលែង​ជន​ជាប់​ឃុំ​៦​នាក់​ក្នុង​ព្រឹត្តិការណ៍​នៅ​ក្បាលថ្នល់

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ជន​ជាប់​ចោទ ៦​នាក់ ដែល​ត្រូវ​ចាប់​និង​ឃុំ​ខ្លួន ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច​នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ។
ដោយ ទេព សុរ៉ាវី
2013-10-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​វាយ​កម្ទេច​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ស្ពាន​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​វាយ​កម្ទេច​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ស្ពាន​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
RFA/Leng Maly

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​នេះ ធ្វើ​ឡើង​ថ្ងៃ​ទី​១០ ខែ​តុលា ដោយ​យោង​តាម​លិខិត​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​មេធាវី និង​គ្រួសារ​ជន​ជាប់​ចោទ។

លោក​បន្ត​ថា ជន​ជាប់​ចោទ​ទាំង ៦​នាក់​នោះ មាន​ដីកា​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក៏​ពិត​មែន ប៉ុន្តែ​មាន ៤​នាក់​បាន​ចេញ​ពី​ពន្ធនាគារ​រួច​ហើយ កាល​ពី​វេលា​ម៉ោង ១​រសៀល​ថ្ងៃ​នេះ តាម​លិខិត​ធានា​របស់​គ្រួសារ។ ដោយ​ឡែក ២​នាក់​ទៀត គឺ​ឈ្មោះ ឯក ចាន់នូ ជា​អនីតិជន និង​ឈ្មោះ ង្វៀន ធីដុក ជនជាតិ​វៀតណាម កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។ ពួកគេ​ទាំង​ពីរ​នាក់​ទំនង​ជា​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា បន្ទាប់​ពី​មេធាវី​រត់​ការ​ឯកសារ​រួច ហើយ​មាន​លិខិត​ធានា​នៅ​ក្រៅ​ឃុំ​របស់​គ្រួសារ​ពួកគេ។

លោក អំ សំអាត៖ «លែង ៤ ប៉ុន្តែ​និយាយ​ទៅ​គឺ​លែង​ទាំង​អស់ ប៉ុន្តែ​មួយ​នោះ គឺ ម២ (ព្រៃស២) ឯក ចាន់នូ អាយុ ១៧​ឆ្នាំ នៅ​ម២ អ៊ីចឹង​វា​ខ្ទាស់​រឿង​កន្លែង​រត់​ដីកា។ ជនជាតិ​វៀតណាម មួយ​អត់​មាន​ក្រុម​គ្រួសារ​មក​ប្រហែល​ជា​ស្អែក​មើល​ទៅ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​រាយ​លួស​បន្លា និង​បិទ​របាំង​ផ្លូវ​មិន​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់ ជា​មូលហេតុ​បណ្ដាល​ឲ្យ​កើត​ហិង្សា​រវាង​ពលរដ្ឋ​និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ ក្រុម​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល បាន​បាញ់​រះ​សំដៅ​ទៅ​ក្រុម​បាតុករ និង​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង​ជា​ច្រើន​គ្រាប់។ ក្នុង​ព្រឹត្តិការណ៍​នោះ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ដោយ​ត្រូវ​គ្រាប់​ចំ​ក្បាល និង​មនុស្ស ១៥​នាក់​រង​របួស ហើយ​មាន​ការ​ចាប់ និង​ឃុំ​ខ្លួន​មនុស្ស ៦​នាក់ ក្រោម​បទ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ពី បារាំង

ព្រោះអីនៅក្នុងចំណោមនោះ មានយួនជាជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់ដែរ បានជាពួកឃាតករប្រជាពល
រដ្ឋខ្មែរអស់នេះ វាឆាប់ដោះលែងតាមបញ្ជាចៅហ្វាយយួនហាណូយរបស់វា!

Oct 10, 2013 01:48 PM

អ្នក​អាន​អនាមិក

របបហ៊ុន សែន ត្រូវឈប់សាងអំពើអាក្រក់​​ ទៀតទៅ !

Oct 10, 2013 10:43 AM

គេហទំព័រ​ទាំងមូល