ប័ណ្ណសារព័ត៌មាន
2018-11-29
ការខ្វែងយោបល់គ្នានេះ តម្រូវឲ្យខាងចៅក្រមខាងភាគីជាតិ ចេញដីកាដំណោះស្រាយមួយ ចំណែកឯចៅក្រមខាងភាគីអន្តរជាតិ ចេញដីកាដំណោះស្រាយមួយដាច់ដោយឡែក ដោយមានសម្អាងហេតុរៀងៗខ្លួន។
2018-11-22
អតីតប្រធានក្រុមស៊ើបអង្កេត នៃការិយាល័យសហព្រះរាជអាជ្ញា របស់សាលាក្តីខ្មែរក្រហម និងជាអ្នកនិពន្ធសៀវភៅអំពីរឿងរ៉ាវខ្មែរក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) គាំទ្រឲ្យមានការកាត់ទោសមេដឹកនាំខ្មែរក្រហម បន្ថែមទៀត លើសពីមនុស្សពីរបីនាក់ ដែលត្រូវបានផ្ដន្ទាទោសរួចហើយ។
2018-11-19
លោកបណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា បើទោះជាលោកដឹងថា របបក្រុងភ្នំពេញមិនចង់ឲ្យមានការជំនុំជម្រះបន្ថែមលើសពីសំណុំរឿង ០០១ និង ០០២ ក្តី បទអត្ថាធិប្បាយរបស់លោក ស ខេង ជាសាធារណៈដែលថា នឹងគ្មានការនាំខ្លួនជនសង្ស័យមកជំនុំជម្រះទៀតទេនោះ
2018-11-16
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន និងសហគមន៍អន្តរជាតិស្វាគមន៍សាលក្រមកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយក៏ចង់ឃើញ មេខ្មែរក្រហមដទៃទៀត ក្នុងសំណុំរឿង ០០៣ និង ០០៤ ត្រូវបានស៊ើបអង្កេតពាក់ព័ន្ធនឹងឧក្រិដ្ឋដូចគ្នានេះដែរ។
2018-11-16
ពលរដ្ឋភាគច្រើនពេញចិត្ត ចំពោះការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមនៅពេលនេះ។ ពួកគេស្នើសុំដល់មេដឹកនាំសព្វថ្ងៃ ឬមេដឹកនាំកម្ពុជាជំនាន់ក្រោយៗ កុំឲ្យយកជីវិតរបស់ពលរដ្ឋខ្លួនធ្វើជាល្បែងនយោបាយ។
2018-11-16
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម រកឃើញពិរុទ្ធភាពរបស់ជនជាប់ចោទ នួន ជា និង ខៀវ សំផន ដោយអំពើសកម្ម និងអកម្ម ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ (Geneva) ដែលបានប្រព្រឹត្តនៅលើទឹកដីកម្ពុជា ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
2018-11-15
ការប្រកាសសាលក្រមសំណុំរឿងលេខ ០០២ វគ្គ ២ (០០២/២) ដែលមានជនជាប់ចោទពីររូប គឺ នួន ជា និង ខៀវ សំផន នៅថ្ងៃសុក្រ ទី១៦ វិច្ឆិកា ទំនងជាសាលក្រមចុងក្រោយនៃសាលាក្តីខ្មែរក្រហម។
2018-11-15
នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះ តុលាការខ្មែរក្រហមនឹងប្រកាសសាលក្រមលើរឿងក្ដីក្ដាំសម្លាប់មនុស្សរង្គាលក្នុងសំណុំរឿង០០២/០២ ដែលអាចជាសំណុំរឿងចុងក្រោយរបស់សាលាក្តីខ្មែរក្រហម បន្ទាប់ពីដំណើរការអស់រយៈពេលជាង ១០ឆ្នាំ ចំណាយថវិកាអស់ជិត៣០០លានដុល្លារអាមេរិក និងផ្ដន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមបានបីរូប។
2018-11-15
មជ្ឈមណ្ឌល ហាន់ដា ដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌អន្តរជាតិ( Handa Center for Human rights & International Justice) បានបង្ហាញពីសក្តានុពល ឬកេរដំណែលនៃអង្គជុំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថាសាលាក្តខ្មែរក្រហម ដែលនឹងត្រូវបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។
2018-11-13
អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅដល់ពន្ធនាគារខេត្តកណ្តាលវិញហើយ កាលពីយប់ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ក្រោយសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យនៅភ្នំពេញអស់ជាច្រើនសប្តាហ៍រួចមក។
2018-09-27
សាលក្រមជំនុំជម្រះក្ដី ក្នុងសំណុំរឿង អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូប គឺលោក នួន ជា ដែលជាបងធំទីពីរ បន្ទាប់ពី ប៉ុល ពត និង លោក ខៀវ សំផន ដែលជាអតីតគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម នឹងត្រូវប្រកាសនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
2018-08-16
ចៅក្រមសាលាក្តីខ្មែរក្រហម នៅតែខ្វែងយោបល់គ្នាខ្លាំង ក្នុងរឿងជំនុំជម្រះក្តីអតីតកម្មាភិបាលខ្មែរក្រហមលោក អោ អាន។ ការខ្វែងយោបល់គ្នានេះ ធ្វើឲ្យស្ថាប័នសហចៅក្រមស៊ើបអង្កេតតែមួយសោះ ចេញដីកាដំណោះស្រាយដាច់ពីគ្នាម្នាក់មួយ គឺចៅក្រមជាតិចេញដីកាមួយ ឯសហចៅក្រមអន្តរជាតិចេញដីកាមួយដែរ ក្នុងសំណុំរឿងតែមួយ។
2018-06-26
ថវិកាចំនួន ៣លាន ៥ សែនអឺរ៉ូ ឬប្រហែល ៤លានដុល្លារអាមេរិកនេះ ត្រូវបែងចែកចេញជាពីរចំណែក ដោយមួយចំណែកបានទៅភាគីអន្តរជាតិ ដែលត្រូវទទួលមានទឹកប្រាក់ ២.២៥លានអឺរ៉ូ ឬប្រហែល ២លាន ៦សែនដុល្លារអាមេរិក និងមួយចំណែកទៀត បានទៅភាគីជាតិ ដែលត្រូវទទួលបាន ១.២៥លានអឺរ៉ូ ឬប្រហែល ១លាន ៤សែនដុល្លារអាមេរិក។
2018-05-04
កិច្ចពិភាក្សាស្ដីពីបទពិសោធន៍ក្នុងសម័យខ្មែរក្រហម នឹងរៀបចំធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ទី៨ ខែឧសភា ចាប់ពីម៉ោង ៧កន្លះល្ងាចដល់ម៉ោង ៩យប់ នៅសកលវិទ្យាល័យស្តែនហ្វដ (Stanford) ក្នុងរដ្ឋកាលីហ្វរនីញ៉ា (California)។
2018-04-17
ក្នុងខួបលើកទី៤៣ ដែលក្រុម ប៉ុល ពត បណ្ដេញពលរដ្ឋ ចេញពីក្រុង ទាញប្រទេសឲ្យធ្លាក់ចូលក្នុងរបបវាលពិឃាដនោះ ពលរដ្ឋដែលធ្លាប់ឆ្លងកាត់កាត់ និងអ្នកដែលកើតមិនទាន់របបនេះ រំលឹកទៅអ្នកនយោបាយ កុំឲ្យទាញកម្ពុជាធ្លាក់ចូលក្នុងរបប កាប់សម្លាប់នេះសាជាថ្មីទៀត។
2018-04-16
សហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នឹងរៀបចំប្រារព្ធខួបលើកទី៤៣ ឆ្នាំ នៃរបបវាលពិឃាតខ្មែក្រហម នៅថ្ងៃអង្គារទី១៧ ខែមេសា ដើម្បីកាន់មរណទុក្ខ សម្តែងការគោរព ព្រមទាំងចងចាំ ដល់ពលរដ្ឋខ្មែរជិតពីរលាននាក់ ដែលបានស្លាប់ក្នុងរបបកុម្មុយនីស្ត ដឹកនាំដោយពួកខ្មែរក្រហម ប៉ុល ពត កាលពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។
2018-02-01
បញ្ហាដែលសាលារាជធានីភ្នំពេញ ដករូបចម្លាក់រំឭកដល់ជនរងគ្រោះស្លាប់នៅក្នុងរបបខ្មែរក្រហម ចេញពីសួនមុខស្ថានទូតបារាំង កាលពីពេលថ្មីៗ នេះ ត្រូវបានមតិសាធារណជនខ្លះ និងអ្នកជំនាញប្រវត្តិសាស្ត្រខ្មែរក្រហមមួយរិះគន់ ហាក់មិនបង្ហាញចេតនាធ្វើអ្វីពិតប្រាកដសម្រាប់ជនរងគ្រោះ។
2018-01-29
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ឲ្យអនុវត្តនូវគម្រោងអភិរក្ស និងបញ្ចូលបណ្ណាសារសារមន្ទីរទួលស្លែង ក្នុងប្រព័ន្ធកុំព្យូទ័រ កាលពីថ្ងៃចន្ទ ទី២៩ មករា។