លោក នួន ជា ជា​អ្នក​ទទួល​ខុសត្រូវ​ចម្បង​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ ចេញ​ពី​ទីក្រុង​ភ្នំពេញ

ដោយ ជី វិតា
2019-08-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​អំឡុង​ឆ្នាំ​២០១៣។
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​អំឡុង​ឆ្នាំ​២០១៣។
Photo courtesy of ECCC

លោក នួន ជា អតីត​ប្រធាន​សភា​ប្រជាជន​នៃ​កម្ពុជា​ប្រជាធិប​តេយ្យ ឬ​ហៅ​ថា របប​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩ បាន​ទទួល​មរណភាព​ក្នុង​វ័យ ៩៣ឆ្នាំ ដោយ​រោគាពាធ​កាល​ពី​ថ្ងៃ​ទី៤ សីហា នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី។ ការ​ស្លាប់​របស់​លោក នួន ជា កើត​ឡើង​នៅ​ខណៈ​ដែល​សាលា​ក្ដី​ខ្មែរក្រហម មិន​ទាន់​បាន​បញ្ចប់​ទាំង​ស្រុង នៃ​សំណុំរឿង ០០២ វគ្គ ២ របស់​គាត់​នៅ​ឡើយ។ លោក នួន ជា ដែល​ជា​អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​បង​ធំ​ទី២ បន្ទាប់​ពី ប៉ុល ពត ដែរ នោះ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចម្បង​នៅ​ក្នុង​ការ​បង្កើត​មនោគមវិជ្ជា​ខ្មែរ​ក្រហម ទាំង​មុន​ពេល និង​ក្នុង​ពេល​របប​ខ្មែរក្រហម​កើត​ឡើង។

នៅ​ក្នុង​ដំណើរការ​ជំនុំជម្រះ​ក្ដី​កន្លង​ទៅ លោក នួន ជា បាន​ចោទ​សាលាក្ដី​កូន​កាត់​មួយ​នេះ​ថា កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដោយ​លើក​យក​តែ​ព្រឹត្តិការណ៍​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​មក​ជំនុំជម្រះ ហើយ​បំភ្លេច​ចោល​នូវ​ព្រឹត្តិការណ៍​នៅ​មុន​ខែ​មេសា ឆ្នាំ១៩៧៥ និង​ក្រោយ​ខែ​មករា ឆ្នាំ១៩៧៩។

លោក នួន ជា ដែល​ទទួល​ខុសត្រូវ​ចម្បង​នៅ​ក្នុង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ២លាន​នាក់​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែ​េសា ឆ្នាំ១៩៧៥ នោះ ប្រាប់​សាលាក្ដី​ថា ការ​ជម្លៀស​ពេល​នោះ គឺ​ជា​ការ​ចាំបាច់។

តើ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​រូប​នេះ​មាន​ហេតុផល​ចាំបាច់​អ្វី​ខ្លះ ទើប​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះ?

សូម​អញ្ជើញ​ចុច​ស្ដាប់​សេចក្ដី​រាយការណ៍​របស់ ជី វិតា ជុំវិញ​ហេតុការណ៍ ដែល​កើត​ឡើង​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ គឺ​នៅ​ពេល​ដែល​កងទ័ព​ខ្មែរក្រហម​សម្រុក​ចូល​ទីក្រុង​ភ្នំពេញ និង​ការ​បក​ស្រាយ​របស់​លោក នួន ជា...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល