លោក នួន ជា បងធំ​ទី​២ ​ក្នុង​សម័យ​ខ្មែរក្រហម​​ស្លាប់​​​ក្នុង​វ័យ ​៩៣​ឆ្នាំ

ដោយ ជី វិតា
2019-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of ECCC
ជន​ជាប់​ចោទ នួន ជា អតីត​ប្រធាន​រដ្ឋ​សភា និង​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​នៃ​​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​សវនាការ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of ECCC
Photo courtesy of ECCC

លោក នួន ជា ប្រធាន​រដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បង​ធំ​ទី២ បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ក្នុងវ័យ ៩៣ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ធ្វើ​ការងារ​ទាក់ទង​ប្រវត្តិសាស្ត្រ​​នៃ​របប​ប្រល័យ​ពូជសាសន៍​យល់​ថា មរណភាព​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របប​ខ្មែរ​ក្រហម​រូប​នេះ ជា​បាបកម្ម​ច្រើន​ជាង​ភាព​វ័យ​ជរា៖ «»

អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា បាន​ឲ្យ​អាស៊ី​សេរី​ដឹង​ថា ពេល​នេះ​សព​លោក នួន ជា កំពុង​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​បណ្ដោះអាសន្ន​សិន ដើម្បី​ឲ្យ​សហ​ព្រះរាជ​អាជ្ញា នៃ​សាលាក្ដី​ខ្មែរ​ក្រហម​រៀបចំ​ធ្វើ​កោសល្យវិច័យ។ លោក នេត ភក្ត្រា បញ្ជាក់​ថា  លោក នួន ជា ត្រូវ​បាន​ដឹក​ចេញ​ពី​មន្ទីរ​ឃុំឃាំង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​តាំង​ថ្ងៃ​ទី២ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​លោក​ស្លាប់។ លោក ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ក្រុម​ជំនាញ​ពិនិត្យ​ចប់​សព្វគ្រប់​ នឹង​ប្រគល់​សព​លោក នួន ជា ទៅ​គ្រួសារ​សាច់​ញាតិ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៖ «»

ទាក់ទង​មូលហេតុ​នៃ​ការ​ស្លាប់​នេះ លោក នេត ភក្ត្រា ថា លោក​មិន​អាច​ប្រាប់​ជា​សាធារណៈ​បាន​ទេ​ព្រោះ​ជា​រឿង​សម្ងាត់​របស់​បុគ្គល ដែល​ត្រូវ​បាន​ច្បាប់​ការពារ។ ប៉ុន្តែ​មុន​ការ​ស្លាប់​បង​ធំ​ទី២ នៃ​របប​ខ្មែរ​ក្រហម​រូប​នេះ សារព័ត៌មាន​ក្នុងស្រុក បាន​ចុះ​ផ្សាយ​ថា លោក​មាន​ជំងឺ​ទឹក​នោម​ផ្អែក​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​កាត់​ជើង​ចេញ ដើម្បី​សង្គ្រោះ​ជីវិត។

ទាក់ទង​ការ​ធ្វើ​បុណ្យ​សព​ជូន​លោក នួន ជា វិញ អាស៊ី​សេរី​បាន​សុំ​ការ​បំភ្លឺ​ពី​កូន​ស្រី លោក នួន គឺ​លោកស្រី លី ប៊ុនធឿន ប៉ុន្តែ​លោក​ស្រី​ប្រាប់​ថា កំពុង​រវល់​មិន​អាច​ផ្ដល់​សម្ភាស​បាន​ទេ​ក្នុង​ពេល​នេះ៖ «»

លោក នួន ជា ត្រូវ​បាន​សាលាក្ដី​ខ្មែរក្រហម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្នុង​សំណុំ​រឿង​០០២ ដែល​សំណុំរឿង​វគ្គ​ទី២ នៃ​សំណុំរឿង​នេះ មិន​ទាន់​ចប់​ជាស្ថាពរ​នៅ​ឡើយ។

លោក នួន ជា មាន​ឈ្មោះ​កំណើត ឡុង ប៊ុនរួត កើត​ថ្ងៃ​ទី៧ ខែ​កក្កដា ១៩២៦ នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ លោក​មាន​ម្ដាយ​ជា​ខ្មែរ​សុទ្ធ ចំណែក​ឪពុក​ជា​ខ្មែរ​ជាប់​សែស្រឡាយ​ចិន។ ​
លោក នួន ជា បាន​សិក្សា​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ធម្មសាត (ស្មើ​នឹង​ពាក្យ​ខ្មែរ​ថា ធម្មសាស្ត្រ=នីតិសាស្ត្រ) ដែល​មាន​កេរ្តិ៍​ឈ្មោះ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​នៅ​ទី​នោះ គាត់​បាន​ចូលរួម​ជាមួយ​បក្ស​កុម្មុយនិស្ត​ថៃ។

នៅ​ឆ្នាំ១៩៦០ គាត់​ត្រូវ​បាន​តែងតាំង​ជា​អគ្គលេខាបក្ស​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​គាត់​ស្ថិត​នៅ​ក្នុង​តំណែង​ទាំង​ពីរ​នេះ​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ គាត់​រស់​នៅ​ជាមួយ​ខ្មែរក្រហម​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែ​ធ្នូ ឆ្នាំ១៩៩៨ ដែល​អនុញ្ញាត​ឲ្យ​គាត់​មក​រស់នៅ​ក្បែរ​ព្រំដែន​ថៃ។

លោក នួន ជា ថា ធ្លាប់​ប្រាប់​តុលាការ​ថា ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មិន​មែន​ជា​ជម្លោះ​រវៀង​ខ្មែរ និង​ខ្មែរ​ទេ ប៉ុន្តែ​ជា​ការ​​បង្គាប់​បញ្ជា និង​ដឹក​នាំ​ពី​វៀតណាម​ទាំង​អស់៖ «»។

ទោះ​ជា​យ៉ាង​ណា នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ថា មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់​ ទោះបី​ខំ​គេចវេះ​ពី​ប្រព័ន្ធ​ច្បាប់​យ៉ាង​ណា​ក្តី ក៏​មិន​អាច​គេច​ផុត​ពី​ទណ្ឌកម្ម​ធម្មជាតិ​បាន​ទេ គឺ​យមរាជ​នៅ​តែ​តាម​យក​ជីវិត​ទាល់​តែ​បាន។ លោក​យល់​ថា នួន​ ជា ជា​មនុស្ស​ល្មោភ​អំណាច ហ៊ាន​កាប់​សម្លាប់​ជីវិត​ប្រជាជន​ខ្លួន ដើម្បី​ការពារ​អំណាច ប៉ុន្តែ​មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត៖ «»

អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​រូប​នេះ សង្កេត​ឃើញ​ថា លោក នួន ជា​មនុស្ស​ក្រអឺតក្រទម និង​លាក់​បាំង​ការ​ពិត​ដោយ​លោក​ព្យាយាម​និយាយ​តែ​អ្វី ដែល​គេ​បញ្ជា​ឲ្យ​ធ្វើ ប៉ុន្តែ​លោក​មិន​បាន​និយាយ​អ្វី ដែល​លោក​ប្រព្រឹត្ត​ក្នុង​ពេល​លោក​ដឹក​នាំ​នោះ​ទេ។ លោក ឆាំង យុ អះអាង​ថា តាម​អ្វី​ដែល​លោក​បាន​ស្រាវជ្រាវ គឺ​លោក នួន ជា ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​វៀតណាម ក្នុង​ឆ្នាំ១៩៥៣ ប៉ុន្តែ​លោក នួន ជា មិន​ដែល​និយាយ​ពី​រឿង​នេះ​ទេ៖ «»

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (...) ឬ​សាលាក្ដី​​ខ្មែរ​ក្រហម រក​ឃើញ​​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ នួន ជា ក្នុង​សំណុំ​រឿង ០០២ ដែល​ចែក​ចេញ​ជា​ពីរ​វគ្គ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ (Geneva) ដែល​បាន​ប្រព្រឹត្តិ​នៅ​លើ​ទឹក​ដី​កម្ពុជា ​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩ ហើយ​វគ្គ​ទី១ បាន​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ ដែល​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​គុក​អស់​មួយ​ជីវិត។

សំណុំ​រឿង ០០២ ឥឡូវនេះ នៅ​សល់​តែ​ជន​ជាប់​ចោទ​មួយ​រូប​ទៀត​ប៉ុណ្ណោះ គឺ​លោក ខៀវ សំផន ដែល​ជា​អតីត​ប្រធាន​រដ្ឋ ឬ​ប្រធានាធិបតី នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

2nd brethren comrade Noun Chea VS tmil Hun Sen in hell coming

Former Khmer rouge Hun Sen's 2nd big brethren comrade"Noun Chea"was death today"08/04/19"at Russia general hospital in P Penh.Noun Chea who was hold high top position in killing fields era"1970-1979",as Co-chairman central communist party"democratic of Kampuchea regime",and Noun Chea himself always claimed,or accused that his 5th big brethren comrade Hun Sen is the first ones in this cases to responsible of killing fields era than anyone in democratic Kampuchea regime.And Noun Chea himself felt disappointed over IJC's tribunal court in P Penh didn't bring any brethren comradeship who still living at large under comrade Hun Sen's fascist commie umbrella"es-HUN Sen".Noun chea had been recommended to IJC,after i've been gone from this world,please do me a favor to bring comrade Hun Sen+other to face a justice as soon as possible"justice for all innocent/who still survived".And Noun Chea repeated that after i'd been gone to hell,my spirit,or my soul will haunting tmil Hun Sen's life to be with me+others in hell.

Aug 04, 2019 11:34 AM

គេហទំព័រ​ទាំងមូល