អ្នកវិភាគឯករាជ្យ​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កំពុង​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម

ដោយ សេក បណ្ឌិត
2018-11-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។
RFA

លោកបណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា ​បើ​ទោះ​ជា​លោក​ដឹង​ថា របប​ក្រុង​ភ្នំពេញ​មិន​ចង់​ឲ្យ​មាន​ការ​ជំនុំជម្រះ​បន្ថែម​លើស​ពី​សំណុំ​រឿ​ង ០០១ និង ០០២ ក្តី បទ​អត្ថាធិប្បាយ​របស់​លោក ស ខេង ជា​សាធារណៈ​ដែល​ថា នឹង​គ្មាន​ការ​នាំ​ខ្លួន​ជន​សង្ស័យ​មក​ជំនុំជម្រះ​ទៀត​ទេ​នោះ គឺ​ជា​ការ​និយាយ​ជំនួស​ឲ្យ​តុលាការ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជភាព​របស់​តុលាការ។

ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​ឧត្តរ​មានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៧ វិច្ឆិកា​ មាន​ប្រសាសន៍​ថា ការ​ជំនុំជម្រះ​ក្តី​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ត្រូវ​បិទ​បញ្ចប់​ត្រឹម​សំណុំ​រឿង​០០២ ដែល​មាន​ជន​ជាប់​ចោទ​ពីរ​នាក់ គឺ​លោក នួន ជា និង ខៀវ សំផន៖ «»

ប្រសាសន៍របស់លោក ស ខេង ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សាលា​ដំបូង​នៃ​សាល​ក្រម​សាលាក្តី​ខ្មែរ​ក្រហម បាន​សំរេចផ្តន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ នួន ជា និង ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្រ្គាម។

ទោះជាយ៉ាងណា សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​ពីរ​ផ្សេង​ទៀត គឺ​ជា​សំណុំ​រឿង ០០៣ ដែល​មាន​លោក មាស មុត ជា​ជន​ជាប់​ចោទ និង​សំណុំ​ ០០៤ ដែល​មាន​លោក ឱ អាន និង​លោក យឹម ទិត​ ជា​ជន​ជាប់​ចោទ។

សូម​ចុច​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក សេក បណ្ឌិត និង​បណ្ឌិត ឡៅ ម៉ុងហៃ ទាក់ទង​នឹង​បញ្ហា​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល