ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមានព្រះសង្ឃ និងយុវជន បានចូលរួមវេទិកាអចិន្ត្រៃយ៍ ស្ដីពីបញ្ហាជនជាតិដើមកំណើត របស់អង្គការសហប្រជាជាតិលើទី១៨ នៅឯបុរីញូវយ៉ក (New York) ចាប់ពីថ្ងៃច័ន្ទ ទី២២ ដល់ថ្ងៃទី៣ ឧសភា។ សម្រាប់សប្ដាហ៍ទីមួយ យុវជនតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានលើកបញ្ហាអាជ្ញាធរវៀតណាមដែលមិនផ្ដល់ឱកាសឲ្យកូនៗជាជនជាតិខ្មែរកម្ពុជាក្រោមអាចសិក្សា ភាសាខ្មែរនៅសាលារៀនរដ្ឋ។ បច្ចុប្បន្នកូនខ្មែរអាចរៀនភាសាខ្មែរ បាននៅតាមវត្តតែប៉ុណ្ណោះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ជាមួយនឹងព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រីព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ស្តីពីបញ្ហានេះដូចតទៅ៖