ប័ណ្ណសារព័ត៌មាន
2017-12-31
ពួកគេអះអាងថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ នៅពុំទាន់សហការល្អ ក្នុងការទប់ស្កាត់បទល្មើសនេសាទគ្រប់ជ្រុងជ្រោយនៅឡើយទេ។
2017-12-29
ជំនួញឈើឆ្លងដែនខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម នៅតែជាក្តីបារម្ភរបស់សហគមន៍ និងអ្នកឃ្លាំមើលផ្នែកបរិស្ថាន ខណៈដែលរដ្ឋាភិបាលពុំមានវិធានការទប់ស្កាត់ដូចការសន្យា។ ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង អះអាងថា ការដឹកជញ្ជូនឈើចូលផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដើម្បីបម្លែងជាឈើស្របច្បាប់ រួចយកទៅលក់នៅប្រទេសវៀតណាម នៅតែកើតមានពេញបន្ទុក បើទោះបីទំនប់វារីអគ្គិសនីសេសានក្រោមពីរ បិទទ្វារទឹកជាស្ថាពរហើយក្តី។
2017-12-28
ពលរដ្ឋ ១៥គ្រួសារ ដែលយល់ព្រមទទួលសំណងពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ទៅតាំងទីលំនៅ ឃុំស្រែគរថ្មី មិនទាន់ទទួលបានសំណងពីក្រុមហ៊ុននៅឡើយទេ ខណៈក្រុមហ៊ុនបានបិទទ្វារទឹកជាស្ថាពរជិត ៣ខែមកហើយ ហើយបង្កឲ្យស្ថានភាពទឹករាលដាលដល់ភូមិស្រែគរថ្មី និងបានលិចផលដំណាំពួកគាត់ជាង ១០ហិកតារ។
2017-12-28
ភ្ញៀវទេសចរភាគច្រើន ដែលបានចូលទៅកម្សាន្ត និងចុះងូតទឹកនៅឆ្នេរខ្សាច់កោះតូច នៃសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានអះអាងថា ទឹកសមុទ្រនៅឆ្នេរកោះតូចពេលខ្លះ មានក្លិនស្អុយ និងធ្វើឲ្យរមាស់ស្បែក ពេលពួកគេចុះងូតទឹកសមុទ្រ នៅតាមឆ្នេរនេះ។
2017-12-27
កសិករចំនួន៤៣គ្រួសារ នៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមគ្នាអភិរក្សសត្វត្រយងយក្ស និងការពារព្រៃឈើ ជាទីជម្រករបស់សត្វស្លាបប្រភេទនេះ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។
2017-12-27
បណ្ដាញអ្នកការពារព្រៃឡង់ ៤ខេត្ត គឺខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង បានជួបប្រជុំសមាជប្រចាំឆ្នាំរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦ ទី២៧ ខែធ្នូ ដើម្បីរិះរកវិធីសាស្ត្រក្នុងការការពារព្រៃឈើ និងលើកឡើងពីការលំបាក និងបញ្ហាប្រឈមរបស់ពួកគេ។ បណ្ដាញសហគមន៍ទាំង ៤ខេត្ត បានជួបប្រទះនូវបញ្ហាមិនខុសគ្នាប៉ុន្មានឡើយ នៅក្នុងសកម្មភាពការពារធនធានធម្មជាតិ ដោយស្នើសុំឲ្យក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តចូលរួមសហការគាំទ្រ ហើយសម្រួលការងារដល់ពួកគេជាជាងការតម្រូវឲ្យពួកគេបំពេញលក្ខខណ្ឌមួយចំនួនមុនចុះល្បាតព្រៃម្ដងៗ។
2017-12-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានជាប្រចាំ ពិសេសប្រជាពលរដ្ឋធ្វើដំណើរតាមសមុទ្រ។
2017-12-27
ប្រធានរដ្ឋបាលជលផល លោក អេង ជាសាន ឲ្យដឹងថា ក្នុងរយៈពេល៣០នាទី មានដាយក្នុងឡូត៍នេសាទត្រីខ្លះ នៅទន្លេសាប អាចប្រមូលផលបានពីរ ២ ទៅ ៤តោន បើទោះជាមានភ្លៀងជាបន្តបន្ទាប់ក៏ដោយ។
2017-12-26
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធធនធានព្រៃឈើមើលឃើញថា រាជរដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តច្បាប់ទៅលើក្រុមឧក្រិដ្ឋជនធំៗ ជុំវិញករណីកាប់បំផ្លាញព្រៃឈើ ការរត់ពន្ធ និងស្តុកទុកឈើខុសច្បាប់។ ការលើកឡើងនេះ ពីព្រោះជិត ២ឆ្នាំហើយ សំណុំរឿងក្តីឧក្រិដ្ឋកម្មព្រៃឈើដែលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបញ្ជូនទៅតុលាការគឺគ្មានដំណឹងសោះឡើយ ប៉ុន្តែបទល្មើសកាប់ និងនាំឈើចេញទៅក្រៅប្រទេសនៅតែកើតមានកាន់តែខ្លាំងឡើង។
2017-12-25
ប្រជាសហគមន៍ការពារព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្អូញត្អែរពីបញ្ហាប្រឈមមួយចំនួនក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងមួយរយៈពេលចុងក្រោយនេះ។ បញ្ហាប្រឈមទាំងនោះ មានដូចជាអាជ្ញាធរតម្រូវឱ្យពួកគាត់សុំច្បាប់ មុនពេលចុះល្បាតព្រៃជាដើម។
2017-12-25
សហភាពអឺរ៉ុប និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់មូលនិធិ ជិត៣ លានយូរ៉ូ (ប្រហែលជាង ៣,៣ លានដុល្លារអាមេរិក) ដើម្បីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
2017-12-24
សហគមន៍ការពារព្រៃឡង់ក្នុងខេត្តកំពង់ធំ ចាត់ទុកថា មន្ត្រីឧទ្យានុរក្សស្នាក់ការអូរងាវ ស្រុកសណ្ដាន់ មិនបានអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងបានអនុញ្ញាតឲ្យជនសង្ស័យបទល្មើសព្រៃឈើរួចខ្លួន។ បញ្ហានេះកើតឡើងនៅក្នុងពេលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ចុះល្បាតព្រៃរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ។
2017-12-23
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ធ្វើយុទ្ធនាការទាមទារឱ្យមានការដោះលែងសកម្មជនអង្គការមាតាធម្មជាតិ ២រូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ដែលត្រូវបានចាប់ឃុំខ្លួនដោយអាជ្ញាធរខេត្តកោះកុង កាលពីខែកញ្ញា កន្លងទៅ។
2017-12-21
របាយការណ៍ឆ្នាំ២០១៧ របស់ក្រុមធនាគារពិភពលោក ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុង ក្នុងរាជធានីភ្នំពេញ បានលើកឡើង អំពីភាពប្រឈមជាច្រើន ក្នុងការផ្ដល់ជាសេវាកម្មជាមូលដ្ឋាន ដែលរួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងកាកសំណល់រឹង។
2017-12-21
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ រិះគន់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងស្ថាប័ន ជំនាញពាក់ព័ន្ធ គ្មានលទ្ធភាពទប់ស្កាត់បទល្មើសកាប់ទន្ទ្រានបរិវេណដីគម្របព្រៃឈើបៃតង ឆ្នាំ២០០២ មានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ឲ្យបានគង់វង្សទេ ព្រោះបច្ចុប្បន្នត្រូវបានគេឃុបឃិតគ្នា កាប់បំផ្លាញព្រៃឈើខ្ទេចគ្មានសល់ និងពុះច្រៀកជាឡូតិ៍ៗ ធ្វើកម្មសិទ្ធិទាំងស្រុង។
2017-12-21
ប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែនប្រទេសថៃក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រាប់រាយគ្រួសារកំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ នៅក្នុងរដូវរងានេះ ពួកគាត់អាចទៅដងទឹកយកមកប្រើបានខ្លះដែរ ក៏ប៉ុន្តែត្រូវធ្វើដំណើរចម្ងាយប្រមាណពី ៥០០ម៉ែត្រទៅជាង ២គីឡូម៉ែត្រជារៀងរាល់ថ្ងៃក្នុងការទៅដងទឹកម្ដងៗ។
2017-12-20
ក្រុមអ្នកអភិរក្សចម្រុះបានរកឃើញសំបុកសត្វកន្ធាយក្បាលកង្កែបនៅតាមដងទន្លេមេគង្គ។ កន្ធាយប្រភេទនេះ ស្ថិតក្នុងបញ្ជីឈ្មោះសត្វដែលជិតផុតពូជនៅក្នុងពិភពលោក។
2017-12-18
សហគមន៍ការពារព្រៃឈើព្រះរកា ខែត្រព្រះវិហារ ឲ្យដឹងថា ក្រុមអ្នកអារឈើបានងាកមកកាប់រំលំដើមឈើផលិតជ័រទឹកធ្វើអាជីវកម្មខុសច្បាប់កាន់តែខ្លាំងឡើង នៅគ្រាដែលឈើមូលធំៗ ត្រូវគេកាប់រំលំយកឈើធ្វើអាជីវកម្មខុសច្បាប់ អស់ទាំងស្រុង។
2017-12-15
ស្របពេលកម្ដៅនយោបាយកំពុងកើនឡើងខ្លាំង បញ្ហាបរិស្ថាន និងការការពារធនធានធម្មជាតិ ហាក់ទទួលបានការចាប់អារម្មណ៍តិចតួចពីមជ្ឈដ្ឋានទូទៅ ជាពិសេស រឿងអាស្រូវបាត់លុយខ្សាច់រាប់រយលានដុល្លារ ដែលមិនត្រូវបានស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលចេញមុខបកស្រាយ ឬក៏អើពើស៊ើបអង្កេតនោះឡើយ ខណៈដែលអតីតសកម្មជនបរិស្ថានបែរជាត្រូវបានចាប់ឃុំខ្លួនអស់រយៈជាច្រើនខែទៅវិញ។
2017-12-13
មេឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង មកពីបក្សកាន់អំណាច ចោទសហគមន៍ ៤០នាក់ ដែលប្រមូលផ្គុំគ្នា ឃាត់រថយន្តដឹកឈើរបស់ឈ្មួញថា ជាក្រុមបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល។ ការចោទប្រកាន់នេះធ្វើឡើង ក្រោយពីសហគមន៍ ៤០នាក់ បាននាំគ្នាឃាត់រថយន្តដឹកឈើខុសច្បាប់ ៣គ្រឿង និងបញ្ជូនទៅសមត្ថកិច្ចអនុវត្តច្បាប់កាលពីចុងខែវិច្ឆិកា ក៏ប៉ុន្តែត្រូវបានអាជ្ញាធរដោះលែងវិញ។
2017-12-13
មន្ត្រីសង្គមស៊ីវិល ខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ ពិសេសសមត្ថកិច្ចស្ថាប័នជំនាញស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តនេះ ត្រូវរួមគ្នាឈប់ទទួលទានអាហារ ឬមុខម្ហូបចម្អិនពីសាច់សត្វព្រៃតទៅទៀត ព្រោះជាការលើកទឹកចិត្ត ឲ្យបទល្មើសសម្លាប់សត្វព្រៃបន្តកើតមានធ្ងន់ធ្ងរថែមទៀត នាថ្ងៃអនាគត។
2017-12-11
ប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង អះអាងថា ករណីឈូសឆាយដីព្រៃនៅតំបន់ព្រៃអភិរក្សប្រើប្រាស់ច្រើនយ៉ាងសំឡូត កាន់តែមានសកម្មភាពច្រើនឡើង។ ការអះអាងនេះ ក្រោយពេលពួកគេចុះទៅឃើញមានការនាំគ្រឿងចក្រចូលទៅឈូសឆាយបន្ថែមទៀតដោយពុំទាន់មានការទប់ស្កាត់នៅឡើយ។ អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា បានបញ្ជូនមន្ត្រីជំនាញចុះស្រាវជ្រាវករណីនេះជាបន្ទាន់ហើយ។
2017-12-08
ដើមឈើមូលធំៗ ឋិតក្នុងតំបន់ព្រៃសហគមន៍ភ្នំជម្រកសត្វនៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដែលជនជាតិដើមភាគតិចកួយអាស្រ័យផលច្រើនជំនាន់មកហើយនោះ ត្រូវបានគេលួចកាប់ធ្វើអាជីវកម្មអស់ស្ទើរទាំងស្រុង។ សហគមន៍ថា អាជ្ញាធរឃុំ ប្រធានសហគមន៍ និងសមាជិកក្រុមប្រឹក្សាស្រុកមួយចំនួនគឺជាអ្នកនៅពីក្រោយខ្នងនៃអាជីវកម្មឈើទ្រង់ទ្រាយធំនេះ។
2017-12-08
បទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងតូចៗដែលប្រព្រឹត្តឡើងដោយពលរដ្ឋនៅមូលដ្ឋាន និងពលរដ្ឋចំណាកស្រុក បានមកធ្វើកម្មករអារឈើ និងដឹកជញ្ជូនឈើឲ្យអ្នកមានឥទ្ធិពល និងឧកញ៉ាមួយចំនួននៅក្បែរតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង។ អាជីវកម្មឈើជាក្រុមៗនេះ បានធ្វើឲ្យឈើមូលមានតម្លៃត្រូវគេអាររំលំ រួចដឹកតាមរថយន្តប៉ាកុងចូលទៅផ្ទៃអាងនៃតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2017-12-07
ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសានខែត្រស្ទឹងត្រែង ចោទអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថា ឃុបឃិតជាមួយឈ្មួញដោះលែងរថយន្តដឹកឈើខុសច្បាប់ ដែលសហគមន៍ឃាត់បានកាលពីចុងខែវិច្ឆិកា។
2017-12-07
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទូចដល់ប្រជាពលរដ្ឋ ពិសេសអ្នកទទួលទានអាហារ នៅតាមហាង ឬភោជនីយដ្ឋាននានាទូទាំងប្រទេសកម្ពុជា ស្នើកុំឲ្យបន្តបោះចោលក្រដាសជូតសម្អាតដៃ ឬមាត់ ចោលក្រោមតុគ្មានសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាថែរក្សាប្រទេសកម្ពុជា ឲ្យមានអនាម័យ និងស្រស់បំព្រង។
2017-12-06
ក្រុមបណ្ដាញនិស្សិតឯករាជ្យ អង្គការសង្គមស៊ីវិល និងអ្នកធ្វើការពាក់ព័ន្ធបរិស្ថាន សម្ដែងក្ដីបារម្ភពី ការកើនឡើងបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃការពារដោយអនុក្រឹត្យ នៅគ្រាដែលក្រសួងតម្រូវឲ្យសហគមន៍ និងអង្គការសង្គមស៊ីវិលនានា ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន ទើបអាចចុះល្បាតព្រៃឡង់បាន។
2017-12-05
សហគមន៍ការពារព្រៃឈើព្រះរកា ដែលជាព្រៃអភិរក្សដោយអនុក្រឹត្យ ខែត្រព្រះវិហារ អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរកមធ្យោបាយ អភិរក្សដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចកួយ ដែលកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ។
2017-12-04
គណៈកម្មការនេះបានដាក់ឱសានវាទ នៃការបិទបញ្ចប់ដំណោះស្រាយផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រឹមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ មន្ត្រីសង្គមស៊ីវិល ចោទថា អាជ្ញាធរ និងក្រុមហ៊ុនមិនអនុវត្តតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2017-12-04
អ្នកឃ្លាំមើលបញ្ហាព្រៃឈើ និងពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជាវៀតណាម សំដែងក្ដីបារម្ភ នៅពេលឃើញបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាម នៅតែបន្តកើតមានពេញបន្ទុក បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញាទប់ស្កាត់ច្រើនសាក្ដី។