ប័ណ្ណសារព័ត៌មាន
2017-06-23
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើក្នុងស្រុកជាច្រើន ត្អូញត្អែរកាន់តែខ្លាំងចំពោះបញ្ហាតម្លៃលក់កូនក្រពើចេញទៅក្រៅប្រទេសក្នុងរយៈពេលពីរឆ្នាំមកនេះ។ មន្ត្រីជំនាញរដ្ឋបាលជលផលអះអាងថា ទីផ្សារលក់កូនក្រពើចេញមិនអាក្រក់ដែលអាចប៉ះពាល់ជីវភាពអ្នកចិញ្ចឹម ឬបាត់បង់អ្នកចិញ្ចឹមសត្វប្រភេទនេះទេ ប៉ុន្តែបើកសិករចិញ្ចឹមក្រពើយកស្បែកលក់ជំនួសការលក់កូនក្រពើរស់នោះទីផ្សារកាន់តែល្អ។
2017-06-22
អ្នកជំនាញពីស្ថាប័នស្រាវជ្រាវ និងស្ថាប័នរដ្ឋាភិបាល យល់ឃើញថា ប្រទេសកម្ពុជា នឹងចំណេញពីការចូលរួមអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (Belt and Road Initiative) របស់រដ្ឋាភិបាលចិន។
2017-06-22
ពលរដ្ឋមួយចំនួនដែលមានមុខរបរចិញ្ចឹមក្រពើនៅខេត្តសៀមរាប ព្រួយបារម្ភចំពោះការខាតបង់ដើមទុន ដោយសារតែសត្វក្រពើដែលពួកគេចិញ្ចឹមជាច្រើន មិនមានទីផ្សារលក់ចេញគ្រប់គ្រាន់ ព្រមទាំងលក់មិនបានថ្លៃ។
2017-06-19
ពានរង្វាន់អាស៊ាន រ៉ាយ បូល ស្តាតអាប់ (ASEAN Rice Bowl Startup Awards) កំពុងស្វែងរកសហគ្រិន ឬអាជីវកម្មទើបបង្កើតថ្មីពីតំបន់អាស៊ាន រួមទាំងកម្ពុជា ផង ដែលមានគំនិតច្នៃប្រឌិតជួយដោះស្រាយបញ្ហារស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចូលរួមប្រកួតប្រជែងយកពានរង្វាន់ថ្នាក់តំបន់នេះ។
2017-06-18
ពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខែត្រក្រចេះ បារម្ភពីតម្លៃជ្រូកដែលអ្នកភូមិចិញ្ចឹមលក្ខណៈគ្រួសារ គ្មានទីផ្សារ។ បញ្ហានេះ ពួកគាត់បានទម្លាក់កំហុសលើរាជរដ្ឋាភិបាល ដែលគាត់ចោទថា មិនបានយកចិត្តទុកដាក់លើកកម្ពស់ផលិតផលក្នុងស្រុក។
2017-06-13
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧។ សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច បានអំពាវនាវឲ្យពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ចូលបង់ពន្ធដែលអនុវត្តនៅថ្ងៃទី១៥ មិថុនា រហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា។
2017-06-11
មន្ត្រីជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចពិភពលោក ថ្លែងថា ដើម្បីធានាថាពលរដ្ឋគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីការលូតលាស់សេដ្ឋកិច្ច រដ្ឋាភិបាល និងអ្នកធ្វើគោលនយោបាយ ត្រូវពង្រឹងគុណភាពអប់រំ ហើយថាការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចដោយនិរន្តរភាព ចាំបាច់ត្រូវមាននីតិរដ្ឋដែលរឹងមាំ។
2017-06-06
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនហ្គូហ្គល (Google) និងតេម៉ាសិក (Temasek) រកឃើញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅតំបន់អាស៊ាន កំពុងរីកដុះដាលដោយមានអ្នកប្រើប្រាស់ថ្មីចំនួន ១២ម៉ឺន ៤ពាន់នាក់ ចាប់ផ្តើមភ្ជាប់អ៊ីនធឺណិតជារៀងរាល់ថ្ងៃ ហើយក្នុងរយៈពេល ៥ឆ្នាំទៀត តំបន់នេះនឹងមានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រមាណជិត ៦០០លាននាក់។