ប័ណ្ណសារព័ត៌មាន
2017-04-21
កសិករដាំម្រេចនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីផលប៉ះពាល់ផ្សេងៗ ក្នុងជីវភាពរស់នៅ ក្រោយពេលតម្លៃម្រេចចេះតែធ្លាក់ចុះខ្លាំង។ ផលប៉ះពាល់ទាំងនោះ មានដូចជា ពិបាករកប្រាក់ចំណូលសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ព្រមទាំងខ្វះថវិកាសងទៅគ្រឹះស្ថានហិរញ្ញវត្ថុ ដែលពួកគាត់បានខ្ចីប្រាក់ធ្វើដើមទុនដាំម្រេច។ ប្រធានមន្ទីរកសិកម្ម យល់ថា តម្លៃម្រេចចុះថោក គឺពាក់ព័ន្ធនឹងទីផ្សារអន្តរជាតិច្រើនជាង។
2017-04-20
ការនាំចេញអង្ករកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០១៧ កើនឡើង បើប្រៀបនឹងឆ្នាំ២០១៦ ក្នុងរយៈពេលដូចគ្នា។ ក៏ប៉ុន្តែនៅខែមីនា តួលេខបង្ហាញពីការថយចុះ ហើយអ្នកនាំចេញអង្ករព្យាករថា និន្នាការនេះនឹងបន្តធ្លាក់ចុះ ដែលត្រូវការយន្តការដោះស្រាយលើកស្ទួយការនាំចេញវិញ។
2017-04-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមសន្និសីទកំពូល «ខ្សែក្រវាត់មួយ វិថីមួយ» ឬហៅថា «វិថីសូត្រ» ដែលនឹងរៀបចំដោយប្រទេសចិន នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៧ នេះ នៅទីក្រុងប៉េកាំង។
2017-04-19
សមាគមលើកកម្ពស់ម្រេចកំពត គ្រោងប្រមូលផលម្រេចរបស់ខ្លួនឲ្យបានប្រមាណ ១០០តោននៅឆ្នាំ២០១៧ នេះ។ ខាងក្រសួងកសិកម្ម និងអ្នកជំនួញ បញ្ជាក់ថា មិនមានអ្វីត្រូវព្រួយបារម្ភឡើយទាក់ទងនឹងម្រេចកំពត ក៏ប៉ុន្តែម្រេចនៅតំបន់ដទៃ ត្រូវតែមានការយកចិត្តទុកដាក់ទាំងបញ្ហាគុណភាព និងទីផ្សារ។
2017-04-18
ជាច្រើនឆ្នាំមកហើយដែលផលិតផលអំបិលកម្ពុជា មិនទាន់មានទីផ្សារទូលំទូលាយនៅឡើយ ដែលនេះបានបង្កជាផលវិបាកជាច្រើនដល់អ្នកផលិត រហូតដល់មានអ្នកខ្លះបោះបង់ចោលមុខរបររបស់ខ្លួន និងលក់ស្រែអំបិលអស់ជាបន្តបន្ទាប់។
2017-04-17
ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ជាកាលបរិច្ឆេទនៃព្រឹត្តិការណ៍នយោបាយធំៗពីរសំខាន់នៅប្រទេសកម្ពុជា នោះគឺការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតតំណាងរាស្ត្រ។ បើក្រឡេកមើលជ្រុងសេដ្ឋកិច្ច សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានសុខភាពរឹងមាំ។ ក៏ប៉ុន្តែសសរស្ដម្ភទាំងបួនដែលកំពុងទ្រសេដ្ឋកិច្ចកម្ពុជា នេះ មានខ្លះងើបឡើង ហើយមានខ្លះទៀតដាំក្បាលចុះ។
2017-04-10
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ មេសា លើកឡើងពីការអភិវឌ្ឍវិស័យកសិកម្ម និងបង្ហាញយុទ្ធសាស្ត្រជួយកសិករនៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើផលិតផលស្រូវដែលដើរតួនាទីសំខាន់សម្រាប់នាំចេញទៅបរទេស។
2017-04-10
វៀតណាម គឺជាដៃគូពាណិជ្ជកម្មបរទេសធំជាងគេលំដាប់ទី៣ នៅប្រទេសកម្ពុជា និងបន្តស្ថិតនៅក្នុងបញ្ជីវិនិយោគិនបរទេសកំពូលទាំង៥។ តួលេខដែលចេញផ្សាយលើសារព័ត៌មានវៀតណាម ញូវ (Vietnam News) បង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៦ ប្រទេសវៀតណាម និងកម្ពុជា បានរកស៊ីជាមួយគ្នាគិតជាទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។
2017-04-06
ពលរដ្ឋកម្ពុជា ខ្លះបានខ្ចីប្រាក់ពីធនាគារ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីអ្នកចងការប្រាក់ ទៅទិញសម្ភារៈ ឬហៅថា កម្ចីដើម្បីការប្រើប្រាស់ (consumer loans)។
2017-04-05
កសិករ និងអាជីវករ ស្នើឲ្យរដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច អភិវឌ្ឍផ្លូវកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់ឆ្នុកទ្រូ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេស ឬបណ្ដុំនៃការដោះដូរកសិផល។
2017-04-05
ប្រទេសកម្ពុជា បានអនុវត្តជាង ៤០% សម្រាប់បញ្ញត្តិផ្នែកអេ (A) នៃកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយបញ្ញត្តិផ្នែកប៊ី (B) និងស៊ី (C) ផ្ដោតលើការងារកំណែទម្រង់អាទិភាព កម្ពុជា នឹងត្រូវជូនដំណឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីកៀរគរជំនួយបច្ចេកទេសនាពេលខាងមុខ។
2017-04-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣ មេសា អំពាវនាវដល់ម្ចាស់រថយន្តឈ្នួល និងអាជីវករ ជាពិសេសនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស កុំឲ្យដំឡើងថ្លៃម្ហូបអាហារ និងសេវាជ្រុលខ្លាំងពេកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។