ប័ណ្ណសារព័ត៌មាន
2016-11-28
គណបក្សប្រឆាំង និងអ្នកសេដ្ឋកិច្ចគាំទ្រចំពោះគម្រោងរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យប្រទេសឡាវ អាចដឹកទំនិញនាំចេញរបស់ខ្លួន ឆ្លងកាត់កំពង់ផែ និងផ្លូវគមនាគមន៍របស់កម្ពុជា។
2016-11-24
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាសមាជិកសម្ព័ន្ធចលនាកសិករអាស៊ី (APC) ដែលមានសមាជិកប្រមាណជិត ២ម៉ឺននាក់នៅខេត្តចំនួន៨ ចាប់ផ្ដើមធ្វើយុទ្ធនាការរួមគ្នាឈ្មោះថា «គ្មានដី គ្មានទីផ្សារ និងគ្មានជីវិត» ពីខែវិច្ឆិកា នេះតទៅ ដើម្បីស្នើសុំរដ្ឋាភិបាលដោះស្រាយវិបត្តិទីផ្សារលក់កសិផលកសិកម្ម។
2016-11-22
មន្ត្រីជំនាញវិស័យកសិកម្មក្រៅរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមានលទ្ធភាពដើម្បីបញ្ចេញលុយមួយចំនួនជួយទិញស្រូវពីប្រជាកសិករ ខណៈពួកគាត់កំពុងជួបប្រទះបញ្ហាស្រូវធ្លាក់ថ្លៃខ្លាំង។
2016-11-19
អង្ករកម្ពុជា ជាប់លេខ២ ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ឆ្នាំ២០១៦ ខណៈម្ចាស់ជយលាភីលេខ១ បានទៅម្ចាស់ផ្ទះ គឺប្រទេសថៃ។ អ្នកជំនាញផ្នែកស្រូវអង្ករកម្ពុជា អះអាងថា ចំណាត់ថ្នាក់នេះមិនប៉ះពាល់ដល់វិស័យស្រូវអង្ករកម្ពុជា នោះឡើយ។
2016-11-15
ចាប់ពីពាក់កណ្ដាលខែវិច្ឆិកា នេះតទៅ ប្រជាកសិករនៅខេត្តឧត្តរមានជ័យ ចាប់ផ្ដើមប្រមូលផលស្រូវ និងដំឡូងមីជាបន្តបន្ទាប់។ បើទោះបីជាពួកគេបានទទួលផលស្រូវ និងដំឡូងច្រើនគួរសមក៏ដោយ ក៏ក្រុមកសិករភាគច្រើនមិនសប្បាយចិត្តទេ ដោយសារតែផលស្រូវ និងដំឡូងមី ត្រូវពួកឈ្មួញដើរទិញចុះថ្លៃយ៉ាងគំហុក។
2016-11-12
អាជីវករ និងក្រុមហ៊ុនដែលដាក់លក់ផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នាពិធីបុណ្យអុំទូកឆ្នាំនេះ រំពឹងថា នឹងមានមនុស្សរាប់ម៉ឺននាក់មកចូលរួម ព្រមទាំងចាប់អារម្មណ៍ផលិតផលទាំងនោះ។
2016-11-05
ទីភ្នាក់ងារជាតិ និងមុខរបររំពឹងថា ពិព័រណ៍ការងារថ្នាក់ជាតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែវិច្ឆិកា អាចផ្ដល់ឱកាសការងារដល់អ្នកស្វែងរកការងារធ្វើប្រមាណ ១ម៉ឺនកន្លែង។