ប័ណ្ណសារព័ត៌មាន
2019-02-23
មន្ត្រីរដ្ឋាភិបាលបដិសេធថា កម្ពុជាមិនមែនជាប្រទេសសម្រាប់បរទេសលាងលុយកង្វក់នោះទេ។ ការលើកឡើងនេះ ដោយសារតែ ស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ដាក់បញ្ចូលកម្ពុជាក្នុងបញ្ជី «ប្រផេះ» នៃក្រុមប្រទេសងាយរងគ្រោះនឹងអំពើលាងលុយកខ្វក់។
2019-02-20
អតីតអ្នកវិភាគឯករាជ្យលោក កែម ឡី កាលលោកនៅមានជីវិតផ្ដល់ការវិភាគថា គំលាតរវាងអ្នកមាននឹងអ្នកក្រនៅតែបន្តកើតមានយ៉ាងខ្លាំង បើទោះបីជាលោក ហ៊ុន សែន ប្រឹងប្រែងនិយាយជាសាធារណៈថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច សព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។
2019-02-15
អ្នកវិភាគថា ការខំប្រឹងបង្វែងស្ថានការណ៍រឿងទណ្ឌកម្មការអនុគ្រោះពន្ធអឺរ៉ុប EBA ដែលលោក ហ៊ុន សែន កំពុងធ្វើនៅពេលនេះ គឺកំពុងតែនាំគ្រោះថ្នាក់កាន់តែខ្លាំង ដល់ពលរដ្ឋទូទៅ ព្រោះកម្ពុជាពិតជាមិនអាចទាន់ត្រៀមខ្លួន រួចរាល់ផ្នែកសេដ្ឋកិច្ចនៅឡើយទេ។
2019-02-15
កសិករតាមបណ្ដាខេត្តមួយចំនួន ត្អូញត្អែរពីតម្លៃស្រូវនៅតែបន្តចុះថោក ដែលធ្វើឱ្យពួកគេ ខាតបង់ច្រើន និងជួបការលំបាកក្នុងជីវភាព។ អ្នកជំនាញយល់ថា របបក្រុងភ្នំពេញ គួរតែទម្លាក់ទុនដើម្បីដោះស្រាយបញ្ហាស្រូវនេះ។
2019-02-13
កម្មករ កសិករ និងអាជីវករ សម្ដែងក្ដីព្រួយបារម្ភស្រដៀងៗគ្នាចំពោះជីវភាពរស់នៅរបស់ពួកគេ ដោយអាចនឹងប្រឈមនឹងបញ្ហាច្រើន ប្រសិនដំណើរការព្យួរអនុគ្រោះពន្ធក្នុងផ្នែកពាណិជ្ជកម្ម ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថា អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) លេចចេញជារូបរាងពិតប្រាកដមែន។
2019-02-09
ប្រទេសកម្ពុជាមានលក្ខណៈអំណោយផលល្អដល់ការដាំដុះម្រេច ហើយកសិករខ្មែរជាច្រើននៅទូទាំងប្រទេស បានចំណាយធនធានរបស់ខ្លួនក្នុងការវិនិយោគដំណាំឧស្សាហកម្មនេះរួចទៅហើយ។
2019-02-03
តំបន់ទេសចរណ៍ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប កាលពីខែមករា ដើមឆ្នាំ ២០១៩នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តជិត ៣សែននាក់ គឺធ្លាក់ចុះប្រមាណ៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
2019-02-02
ពលរដ្ឋខ្មែររាប់លាននាក់ នឹងរអិលធ្លាក់ខ្លួនក្រវិញភ្លាម ដោយសារផលប៉ះពាល់សេដ្ឋកិច្ច ពេលអង់គ្លេសដកខ្លួនចេញពីសហភាពអឺរ៉ុប។ អង់គ្លេសគ្រោងនឹងផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុបនេះ នៅចុងខែមីនា ខាងមុខនេះ។
2019-02-02
ក្រុមអង្គការសង្គមស៊ីវិលមិនសង្ឃឹមថា ប្រទេសវៀតណាមនឹងជួយទិញអង្កពីកម្ពុជាតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នោះទេ ព្រោះប្រទេសនេះមានជាប់ពាក់ព័ន្ធ ការប្រើសារធាតុគីមីក្នុងផលិតផលរបស់ខ្លួនហួសកម្រិត និងជាប្រទេសពឹងផ្អែកលើវិស័យកសិកម្មផង។
2019-01-26
អាកាសធាតុនៅឆ្នាំនេះ មានអំណោយផលល្អជាងឆ្នាំមុន ក៏ប៉ុន្តែបញ្ហាប្រឈមនៅពេលនេះ គឺការខ្វះខាតកម្លាំងពលកម្ម ដែលជាហេតុធ្វើឱ្យការផលិតអំបិលអាចនឹងមិនបានច្រើនដូចកាលពីប៉ុន្មានឆ្នាំមុននោះឡើយ។ អ្នកជំនាញជំរុញឱ្យរបបក្រុងភ្នំពេញជួយរកដំណោះស្រាយជូនអ្នកផលិតអំបិល ដើម្បីឱ្យពួកគាត់អាចបន្តមុខរបរប្រពៃណីនេះបានតទៅទៀត។
2019-01-25
លោក ហ៊ុន សែន អះអាងថា របបរបស់លោកកំពុងព្យាយាមធ្វើកំណែទម្រង់ក្នុងវិស័យពាក់ព័ន្ធ ដើម្បីធានាថា អ្នកវិនិយោគនឹងនៅតែទទួលផលចំណេញពីការវិនិយោគនៅកម្ពុជា។
2019-01-23
សមាគមលើកកម្ពស់ម្រេចកំពត ប៉ាន់ស្មានថា ទិន្នផលម្រេចកំពតនៅឆ្នាំនេះ នឹងមានការកើនឡើងវិញ ដោយសារអាកាសធាតុអំណោយផលល្អជាងឆ្នាំមុន នៅពេលដើមរដូវ។ កសិករម្រេចកំពតអះអាងថា ពួកគេបានត្រៀមខ្លួន និងបច្ចេកទេសរួចរាល់ហើយដើម្បីទប់ទល់នឹងបាតុភូតនានានៅរដូវប្រាំង។
2019-01-22
តំណាងវិស័យឯកជននៅកម្ពុជា អះអាងប្រាប់ស្នងការអឺរ៉ុបថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនឹងប៉ះពាល់យ៉ាងខ្លាំងដល់អត្ថប្រយោជន៍ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។
2019-01-22
មហាអំណាចចិនបានសន្យាផ្តល់ជំនួយឥតសំណងដល់របបលោក ហ៊ុន សែន ចំនួន ៤ពាន់លានយ័ន ឬស្មើនឹងជិត ៦០០លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ២០២១ ខាងមុខ។
2019-01-20
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមពេលបច្ចុប្បន្ននេះ ប្រទេសចិនបានផ្ដល់ជំនួយ និងកម្ចីជាង ២ ពាន់ ៥ រយ (២.៥៨១) លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវ និងស្ពាននៅកម្ពុជា។
2019-01-20
ក្រុមកសិករបានចាត់ទុក ការសម្រេចយកពន្ធគយរបស់សហភាពអឺរ៉ុបចំពោះការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាមូលហេតុនាំឱ្យតម្លៃស្រូវធ្លាក់ថ្លៃ និងជាបន្ទុកបន្ថែមទៀត ដែលរុញច្រានជីវភាពពួកគាត់ឲ្យធ្លាក់ចុះខ្លាំង ។
2019-01-19
ក្រុមហ៊ុនបញ្ជាទិញមួយចំនួន ធ្លាប់បានព្រមានរបបលោក ហ៊ុន សែន រួចទៅហើយថា បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
2019-01-18
អ្នកវិភាគនយោបាយលោក គឹម សុខ មានជំនឿថា របបលោក ហ៊ុន សែន នឹងមិនអាចទៅតវ៉ាឈ្នះគណៈកម្មការអឺរ៉ុប ដែលសម្រេចគិតពន្ធអង្ករកម្ពុជារយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១៨ ខែមករានេះតទៅនោះទេ។
2019-01-17
ក្ដីបារម្ភនេះដោយសារ មួយរយៈនេះតម្លៃស្រូវនៅតំបន់ពួកគាត់រស់នៅ ចេះតែចុះថោកមកនៅត្រឹមជាង៧០០រៀល ក្នុងមួយគីឡូក្រាម និងមិនសូវមានឈ្មួញទិញស្រូវទៀតផង។
2019-01-17
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប សម្រេចជាផ្លូវការគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ ២០១៩ នេះតទៅ។
2019-01-17
លោក គឹម សុខ មើលឃើញថា ក្រុមបក្ខពួកលោក ហ៊ុន សែន ជាពិសេសកូនប្រសារបស់លោក គឺលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមឧកញ៉ាដែលជាឈ្មួញរកស៊ីវិស័យកសិកម្មស្រូវអង្ករនៅកម្ពុជា ជាអ្នកត្រូវចេញការខាតបង់ខ្លាំងពីការត្រូវបង់ពន្ធអង្ករនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
2019-01-15
សកម្មជនការពារសិទ្ធិកសិករថា កសិករក្រីក្រអាចនឹងរងផលប៉ះពាល់ ដោយសារតែរបបលោក ហ៊ុន សែន នៅមិនទាន់បានត្រៀមខ្លួនទុកជាមុនឲ្យបានពេញលេញនៅឡើយទេ សម្រាប់ហេតុការណ៍អាក្រក់ដែលសហភាពអឺរ៉ុប អាចនឹងគិតពន្ធលើការនាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។
2019-01-15
ក្រសួងទេសចរណ៍ព្រមានដកហូតអាជ្ញាបណ្ណទេសចរណ៍ពីម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។
2019-01-13
ប្រជាកសិករជាច្រើនគ្រួសារនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្អូញត្អែរអំពីតម្លៃស្រូវចុះថោក ហើយលក់មិនបានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារ។
2019-01-10
ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ចាប់ផ្ដើមហោះហើរដោយត្រង់ ពីទីក្រុងប៉េកាំងមករាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា កន្លងមកនេះ។
2019-01-10
ប្រជាកសិករប្រកបរបបដាំស្ពៃក្ដោបនៅស្រុកបវេល ខេត្តបាត់ដំបង ជាច្រើនគ្រួសារ ត្អូញត្អែរពីតម្លៃស្ពៃក្ដោបចុះថោក លក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ ព្រោះអាជ្ញាធររបបលោកហ៊ុន សែន បណ្ដោយឲ្យទំនិញនាំចូលពីប្រទេសថៃ និងវៀតណាម មកលក់នៅលើទីផ្សារនៅកម្ពុជាច្រើនពេក។
2019-01-10
ក្រុមការងារស្រាវជ្រាវករណីសំណុំរឿងចាត់ «វិធានការការពារ» ប្រឆាំងនឹងការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប ថ្លែងប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា បច្ចុប្បន្ន គណៈកម្មការអឺរ៉ុប នៅមិនទាន់ធ្វើសេចក្ដីសម្រេចជាស្ថាពរនៅឡើយទេ ថាតើត្រូវយកពន្ធលើការនាំចូលអង្ករពីកម្ពុជា និងភូមា ឬយ៉ាងណានោះ។
2019-01-10
អង្គការអន្តរជាតិកាលពីឆ្នាំ២០១៨ កន្លងទៅមកឃើញថា ពលរដ្ឋខ្មែរ ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ គឺស្ថិតនៅចន្លោះពី ២០-៣៥% នៅឡើយ។ តួលេខនេះ គឺខុសគ្នាឆ្ងាយ ទៅនឹងអ្វីដែលរបបលោក ហ៊ុន សែន រកឃើញជាផ្លូវការ។
2019-01-10
ប្រធានអង្គការ ខុមហ្រែ្វល លោក គល់ បញ្ញា អះអាងថា ដោយសារតែអំពើពុករលួយបានចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នរដ្ឋាភិបាល ទើបបណ្ដាលអោយសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះដល់ ២% ទៅ៣%។ លោក គល់ បញ្ញា បានចាត់ថ្នាក់ប្រទេសកម្ពុជាចូលក្នុងជំពូកជាប្រទេស ដែលដឹកនាំដោយជនផ្ដាច់ការ។