សាលាក្រុង​ភ្នំពេញ​ស្នើសុំ​អាជីវករ​ផ្សារ​អូរឫស្សី​ឱ្យ​ប្ដូរ​កន្លែង​លក់​ដូរ​បណ្ដោះអាសន្ន ដើម្បី​ជួសជុល​អគារ

2019-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​ខាង​មុខ​ផ្សារ​អូរឫស្សី នៅ​ថ្ងៃ​ទី​១៣ មេសា ឆ្នាំ​២០១៥។
ទិដ្ឋភាព​នៅ​ខាង​មុខ​ផ្សារ​អូរឫស្សី នៅ​ថ្ងៃ​ទី​១៣ មេសា ឆ្នាំ​២០១៥។
RFA

សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា អគារ​ផ្សារ​អូរឫស្សី នៅ​សំណង់​ឡៅតឿ មាន​សភាព​ប្រេះ​ស្រាំ​ដោយ​អន្លើ ហើយ​​អាច​បង្ក​គ្រោះថ្នាក់ ប្រសិន​ទុក​យូរ​បន្ត​ទៀត។

សេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែ​ធ្នូ សរសេរ​ទៀត​ថា ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​ចៀសវាង​ហានិភ័យ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ ស្នើសុំ​ទៅ​អាជីវករ ដែល​កំពុង​លក់ដូរ​នៅ​លើ​ឡៅតឿ ក្រោម​ឡៅតឿ និង​ជុំវិញ​បរិវេណ​ទីតាំង​ទាំង​នេះ ផ្ទេរ​ការ​លក់​ដូរ​បណ្ដោះអាសន្ន​ក្នុង​រយៈ​ពេល​ខ្លី ទៅ​ទីតាំង​ថ្មី​នៅ​ខាង​ក្រៅ​ផ្សារ ដើម្បី​ឲ្យ​ក្រុម​ការងារ​បច្ចេកទេស​សំណង់​ធ្វើ​ការងារ​ជួសជុល។ សាលា​ក្រុង​បញ្ជាក់​ថា នៅ​ពេល​ជួសជុល​រួច​ហើយ អាជីវករ​អាច​មក​លក់​ដូរ​នៅ​កន្លែង​ដើម​របស់​ខ្លួន​វិញ។

រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​សំណង់​អគារ​ផ្សារ​អូរឫស្សី​មាន​លក្ខណៈ​រឹងមាំ និង​មាន​គុណភាព​ប្រើប្រាស់​បាន​យូរ​អង្វែង ប៉ុន្តែ សំណង់​ឡៅតឿ​ប៉ុណ្ណោះ ដែល​មាន​សភាព​ប្រេះស្រាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល