អាជីវករ​ខ្មែរ​នៅ​ថៃ​ជាប់​ព្រំដែន​ខែត្រ​ប៉ៃលិន​ត្អូញ​រឿង​បំណុល​ធនាគារ​និង​គ្មាន​អតិថិជន

ដោយ អាស៊ីសេរី
2017-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ជែ គឹមឡេង អាជីវករ​នៅ​ផ្សារ​ផាក់កាត ក្នុង​ទឹកដី​ថៃ ជាប់​ព្រំដែន​ខ្មែរ​ថៃ ខេត្ត​ប៉ៃលិន។

RFA

ក្រុម​អាជីវករ​ខ្មែរ​លក់ទំនិញ​នៅ​ទឹកដី​ថៃ​ជាប់​ព្រំដែន​ខែត្រ​ប៉ៃលិន ត្អូញត្អែរ​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​គាបសង្កត់​ជីវភាព​ពួកគាត់​ធ្ងន់ធ្ងរ នៅ​គ្រា​ដែល​មុខរបរ​លក់ដូរ​ពួកគាត់ ពុំ​សូវ​មាន​អតិថិជន។ បញ្ហា​នេះ​នាំ​ឲ្យ​អាជីវករ​មួយ​ចំនួន​បង្ខំចិត្ត​បោះបង់​មុខរបរ​នេះ ដោយ​ខ្លះ​ស្វែងរក​ការងារ​ថ្មី​នៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ។

ក្រុម​អាជីវករ​លក់ទំនិញ​នៅ​ផ្សារ​ផាក់កាត ក្នុង​ទឹកដី​ថៃ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​ខែត្រ​ប៉ៃលិន កំពុង​ប្រឈម​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ នៅ​គ្រា​ដែល​ការលក់ដូរ​ដែល​ជា​មុខរបរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​ប្រចាំថ្ងៃ​កំពុង​ប្រឈម​ក្ស័យធន ខណៈ​ដែល​ពុំ​សូវ​មាន​អតិថិជន។ បញ្ហា​នេះ​នាំ​ឲ្យ​ក្រុម​អាជីវករ ខ្វះ​ប្រាក់​បង្វិល​សង់​ម្ចាស់​បំណុល ឬ​អាច​ការពារ​ធានា​ការ​រឹបអូស​ទ្រព្យសម្បត្តិ។

អាជីវករ​លក់​ស្បែកជើង និង​សំលៀកបំពាក់​នៅ​ផ្សារ​ផាក់កាត លោក អាំ សុគន្នី ឲ្យ​ដឹង​នៅ​ថ្ងៃទី​៣០ តុលា ថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​នេះ​កន្លង​ទៅ មាន​ជាង ៥០​តូប តែ​បច្ចុប្បន្ន​ដោយសារ​ពុំ​សូវ​មាន​អតិថិជន អាជីវករ​ប្រមាណ ៧០​ភាគរយ​បង្ខំចិត្ត​បិទទ្វារ​ព្រោះ​លក់​មិន​ដាច់ ហើយ​បច្ចុប្បន្ន​នៅ​សល់​តូប​ជាង ១០​តូប​ប៉ុណ្ណោះ នៅ​ក្រាញននៀល​លក់ដូរ ដោយសារតែ​ពុំ​មាន​ជម្រើស​ព្រោះ​ពួកគាត់​មួយ​ចំនួន​បាន​ផុង​នឹង​តម្លៃ​តូប​ដែល​ពួកគាត់​ទិញ​អស់​ប្រាក់​យ៉ាង​ច្រើន។ លោក​កត់សម្គាល់​ថា ភាព​ស្ងប់ស្ងាត់​ដោយសារ​លក់​មិន​ដាច់​បែបនេះ​បាន​កើត​មាន​ប្រហែល​ជាង​១ ឆ្នាំ​មក​ហើយ។

អាជីវករ​ម្នាក់ទៀត​ដែល​លក់​នៅ​ផ្សារ​នេះ​ជាង ១០ ឆ្នាំ​ហើយ​គឺ​លោកស្រី ជែ គឹមឡេង ត្អូញ​ថា គ្រួសារ​លោកស្រី​បាន​ខ្ចី​ប្រាក់​មីក្រូហិរញ្ញវត្ថុ​នៅ​ស្រុក​ខ្មែរ ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​ដោយ​រំពឹង​ថា បាន​ប្រាក់ចំណេញ​ពី​ការ​លក់ សម្រាប់​បង្វិល​សង​ម្ចាស់បំណុល តែ​ផ្ទុយទៅវិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​លោកស្រី​លក់​មិន​ដាច់​សោះ ហើយ​មាន​ថ្ងៃ​ខ្លះ​មិន​អាច​រក​ប្រាក់​បាន​សូម្បីតែ​ប្រាក់ ៤​ម៉ឺន​រៀល ឬ​ស្មើ​ជាង ៣០០​បាត។

ផ្សារ​ផាក់កាត ឋិត​នៅ​ស្រុក​ក្នុង​ប៉ូងណាមរ៉ន ខែត្រ​ចាន់ថាក់​បូរី ប្រទេស​ថៃ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ខែត្រ​ប៉ៃលិន។ ផ្សារ​នេះ​នៅ​កន្លងទៅ​មាន​អាជីវករ​ខ្មែរ​លក់ដូរ​ប្រមាណ​ជាង ៥០​តូប តែ​បច្ចុប្បន្ន​នេះ​នៅសល់​ប្រហែល ជាង ១០​តូប​ប៉ុណ្ណោះ។

អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ យល់ថា ការ​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព និង​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ គឺជា​តួនាទី​របស់​រដ្ឋាភិបាល បើ​ទោះ​បី​ជា​ពលរដ្ឋ​ខ្មែរ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ក្ដី។ លោក​ថា រដ្ឋាភិបាល​គួរតែ​ស្វែងរក​ច្រកចេញ​ណាមួយ ដែល​ធានា​ថា អាច​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ដូចជា ការ​អន្តរាគមន៍​តាមរយៈ​ការទូត​ដោយ​ទ្វារ​ភាគី​ជាមួយ​ថៃ។ លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទឹក​ភ្លើង​តាម​ព្រំដែន​កម្ពុជា គឺជា​ធាតុ​ផ្សំ​សំខាន់​ដែល​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​ក្នុង​តំបន់​ប្រសើរ​ដែរ ដែល​ជា​ផ្នែក​មួយ​អាច​ជួយ​លើកកម្ពស់​ជីវភាព​អាជីវករ និង​ពលរដ្ឋ​ខ្មែរ។ ​

ក្រុម​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ផាក់កាត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​ទីផ្សារ​កសិផល និង​បន្ថែម​ល្បឿន​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​តាម​ព្រំដែន ដូច​នៅ​ប្រទេស​ថៃ​ដែរ ដែល​ជា​កត្តា​សំខាន់​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ពួកគាត់​រីក​ធំធាត់ ព្រោះ​បច្ចុប្បន្ន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ និង​យន្តការ​ស្វែងរក​ទីផ្សារ​កសិផល​របស់​កម្ពុជា​ហាក់​ទន់ខ្សោយ​នៅឡើយ ផ្ទុយ​ពី​ការស្វែងរក​ទីផ្សារ ទិញ​កសិផល​របស់​រដ្ឋាភិបាល​ថៃ ដែល​មាន​គោលនយោបាយ​លើកកម្ពស់​តម្លៃ​កសិផល​ជូន​កសិករ​មាន​ស្តង់ដារ​ខ្ពស់។ នៅ​ពេល​ពលរដ្ឋ​ធ្វើ​របរ​កសិកម្ម​មិន​អាច​រស់​បាន ពួកគេ​ជាច្រើន​ក៏​ទៅ​ខ្ចីបុល​ធនាគារ​យក​លុយ​ទៅ​រក​ស៊ី ហើយ​នៅ​ពេល​រកស៊ី​មិនបាន មិន​មាន​លុយ​សងបំណុល ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​រឹបអូស​យក​ដីធ្លី៕

លោក អាំ សុគន្នី អាជីវករ​លក់​ស្បែកជើង និង​សំលៀកបំពាក់​នៅ​ផ្សារ​ផាក់កាត ក្នុង​ទឹកដី​ថៃ ជាប់​ព្រំដែន​ខ្មែរ​ថៃ ខេត្ត​ប៉ៃលិន។ RFA

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល