រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​ថ្មី​កើន​លើស​ឆ្នាំ​ចាស់​ជិត​១​ពាន់​លាន​ដុល្លារ

ដោយ អាស៊ីសេរី
2017-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
រូបភាព​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
RFA

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ជូន​ទៅ​អង្គ​សភា​ដើម្បី​អនុម័ត​ក្លាយ​ជា​ច្បាប់។ ថវិកាជាតិ​នៅ​ឆ្នាំ២០១៨​នេះ មាន​ជាង​៦​ពាន់​លាន​ដុល្លារ។ ថវិកា​ជាតិ​ឆ្នាំ​២០១៨ កើន​ឡើង​ជិត ៨​រយ​លាន​ដុល្លារ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លងទៅ។

កំណើន​ថវិកាជាតិ​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជាតិ។ ថវិកា​នេះ​ក៏​នឹង​ជួយ​កែ​លម្អ​វិស័យ​សុខភាព​សាធារណៈ និង​បង្កើន​ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ​រោងចក្រ។

សេចក្ដី​ព្រាង​ច្បាប់​បញ្ជាក់​ថា មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ ជាង ២៥០​ដុល្លារ ចំណែក​កម្មករ​រោងចក្រ​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ ១៧០​ដុល្លារ​នៅ​ឆ្នាំ ២០១៨។ សេចក្ដី​ព្រាង​ច្បាប់​រំពឹង​ថា ចំណូល​មនុស្ស​ម្នាក់​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប បន្ត​ឡើង​ដល់​ប្រមាណ ជិត ១.៦០០​ដុល្លារ នៅ​ឆ្នាំ​២០១៨។ ចំណែក​អត្រា​ប្ដូរ​ប្រាក់​ក្នុង​រង្វង់ ៤​ពាន់ ៥០​រៀល ហើយ​អត្រា​អតិផរណា​ជា​មធ្យម​ស្ថិត​ក្នុង​រង្វង់​៣​ភាគរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល