ជើង​ហោះហើរ​ថ្មី​ពី​ក្រុង​កូឡាឡាំពួរ​ទៅ​ខេត្ត​ព្រះសីហនុ​ចាប់​ផ្ដើម​ដំណើរការ

ដោយ ហេង សកល
2017-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ព្រះសីហនុ។
ផែនទី​ខេត្ត​ព្រះសីហនុ។
Photo: RFA

ជើង​ហោះហើរ​ថ្មី​ពី​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) មក​កាន់​ខេត្ត​ព្រះសីហនុ ចាប់​ផ្តើម​បើក​ឲ្យ​ដំណើរការ​ហើយ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាកាសយានដ្ឋាន​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​៩ សីហា យន្តហោះ​ដឹក​អ្នក​ដំណើរ​ចំនួន ១៨០​នាក់​ដំបូង​របស់​ក្រុមហ៊ុន អ៊ែរ អាស៊ី (Air Asia) ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៩ សីហា។

សេវា​អាកាសចរណ៍​ថ្មី​នេះ បើក​ដំណើរការ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ពុធ សុក្រ និង​ថ្ងៃ​អាទិត្យ ដោយ​ចេញ​ដំណើរ​ពី​ទីក្រុង​កូឡាឡាំពួរ និង​មក​ដល់​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ នៅ​វេលា​ម៉ោង ១​រសៀល។ ជើង​ហោះហើរ​នឹង​ត្រឡប់​ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ វិញ ធ្វើ​ឡើង ៤០​នាទី​នៅ​ក្រោយ​នោះ។

ប្រធាន​ពាណិជ្ជកម្ម​ក្រុមហ៊ុន អ៊ែរ អាស៊ី (Air Asia) លោក ស្ប៉ិនស័រ លី (Spencer Lee) មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា​ការ​ចាប់​ផ្ដើម​នៃ​ការ​ហោះហើរ​ថ្មី​នេះ នឹង​ជួយ​ប្រែ​ក្លាយ​ក្រុង​ព្រះសីហនុ ឲ្យ​ទៅ​ជា​គោលដៅ​ទេសចរណ៍​មួយ​របស់​ប្រទេស​អាស៊ាន និង​ពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល