ទីភ្នាក់ងារ​ជាតិ​និង​មុខ​របរ​រំពឹង​ថា​ពិព័រណ៍​ការងារ​ផ្ដល់​ឱកាស​ការងារ​ជិត​១​ម៉ឺន​កន្លែង

ដោយ សន ចាន់រដ្ឋា
2016-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ចុះ​ឈ្មោះ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។
យុវជន​ចុះ​ឈ្មោះ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ។
RFA/Sorn Chanratha

ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ​រំពឹង​ថា ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា អាច​ផ្ដល់​ឱកាស​ការងារ​ដល់​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ប្រមាណ ១​ម៉ឺន​កន្លែង។

សេចក្ដី​ប្រកាស​ព័ត៌មាន ចេញ​ផ្សាយ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា អ្នក​ស្វែង​រក​ការងារ​ធ្វើ​អាច​ទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ ការ​ប្រឹក្សា​យោបល់​អំពី​ការងារ និង​គន្លឹះ​នៃ​ការ​ទទួល​បាន​ការងារ​ដោយ​ជោគជ័យ​ផង​ដែរ។ នេះ​ជា​ឆ្នាំ​ទី​៦ ហើយ​ដែល​ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ បាន​រៀបចំ​ពិព័រណ៍​ការងារ​នេះ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​និស្សិត និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​បាន​ជួប​នឹង​ក្រុមហ៊ុន និង​សហគ្រាស។

ពលរដ្ឋ​នៅ​តាម​រាជធានី-​ខេត្ត ចំនួន​៩ អាច​ទទួល​បាន​សេវា​ការងារ​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ទីភ្នាក់ងារ​ជាតិ និង​មុខ​របរ​នេះ។ ខេត្ត​ទាំង​នោះ​រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ខេត្ត​កំពត ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រៃវែង។ ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេង​ក៏​អាច​ទទួល​បាន​ព័ត៌មាន និង​សេវា​ការងារ​នេះ​បាន​ផង​ដែរ​តាម​រយៈ​គេហទំព័រ www.nea.gov.kh

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក


ខ្ញុំអាណិតកូនខ្មែរស្ទើតែខ្លោចចិត្ត គ្នាខំយកចិត្តទុកដាក់រៀនសូត្រ ខ្លះឪពុកម្តាយលក់អស់ដីស្រែដើម្បីយកលុយឲ្យកូនរៀន ប៉ុន្តែរៀនចប់គ្មានការងារធ្វើ ហើយពលរដ្ឋរាប់សែននាក់ចំណាកស្រុកទៅធ្វើខ្ញុំកញ្ជះគេនៅស្រុកថៃបែកបងបែកប្អូនប្រពន្ធកូន។ ឥឡូវមកឃោសនាថាមានការងាររាប់ម៉ីនកន្លែង ជិតដល់បោះឆ្នោតទេដឹង? ក្រោមការដឹកនាំដ៍មហាអាចម៍ចាក់រីយាក់របស់បុរសខ្លាំងសម្បូរណាស់ ខ្មែររត់ចេញយួនដើរចូល។ ជ័យោគណបក្សសម្លាប់ប្រជាជនកម្ពុជា! ជ័យោ!ជ័យោ!ជ័យោ!

Nov 05, 2016 06:40 AM

គេហទំព័រ​ទាំងមូល