អាជ្ញាធរ​ថៃ​ត្រៀម​បើក​ដំណើរ​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន ៨០​កន្លែង សម្រាប់​ធ្វើ​ប័ណ្ណ​ការងារ​ស្រប​ច្បាប់​ដល់​ពលករ​បរទេស

ដោយ មួង ណារ៉េត
2018-04-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​សំណង់ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
សកម្មភាព​ពលករ​ខ្មែរ​ធ្វើ​ការងារ​សំណង់ នា​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ RFA
RFA

ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ជូនដំណឹង​ថា ពលករ​ខ្មែរ ដែល​បាន​ចុះបញ្ជី​ធ្វើ​ការងារ​ជា​មួយ​អាជ្ញាធរ​​ថៃ​​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ប័ណ្ណ​នោះ អាជ្ញាធរ​ថៃ​នឹង​បើក​ដំណើរ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន ៨០​កន្លែង​នៅ​ទូទាំង​ប្រទេស​ថៃ ដើម្បី​ផ្ដល់​ប័ណ្ណ​ការងារ​នេះ។

ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ចំនួន ៨០​កន្លែង គឺ​មាន​នៅ​ទីក្រុង​បាងកក ៤​កន្លែង និង​តាម​ខេត្ត​ចំនួន ៧៤​ទីតាំង ហើយ​ប័ណ្ណ​ការងារ​ដែល​នឹង​ផ្ដល់​ឲ្យ​ពលករ​នេះ ជា​ប័ណ្ណ​មិន​មែន​សញ្ជាតិ​ថៃ ឬ​ហៅ​ប័ណ្ណ​ពណ៌​ស៊ីជម្ពូ ហើយ​ដែល​ពលករ​បាន​បញ្ជាក់​អត្តសញ្ញាណ​រួច​ហើយ។

ប័ណ្ណ​ពណ៌​ស៊ីជម្ពូ​ថ្មី ដែល​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៨ នឹង​ត្រូវ​ផ្ដល់​ឲ្យ​ពលករ​ដែល​បាន​ចុះបញ្ជី​​រួច និង​ផ្ដល់​ទិដ្ឋាការ​ស្នាក់​នៅ ព្រម​ទាំង​ប័ណ្ណ​អនុញ្ញាត​ការងារ​ដល់​ពលករ ដែល​មាន​លិខិត​ឆ្លងដែន (Passport) ​លិខិត​ធ្វើ​ដំណើរ ​(TD) និង​ប័ណ្ណ​ពលករ​កម្ពុជា ​ដែល​ទៅ​​ធ្វើ​ការងារ​ក្រៅ​ប្រទេស (CCWC)

ការិយាល័យ​ច្រក​ចេញ​តែ​មួយ​ទាំង​អស់​នោះ​ ​នឹង​ចាប់​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​២៣ មេសា​ដល់​ថ្ងៃ​ទី​៣០​ មិថុនា ​ឆ្នាំ​២០១៨។ ពលករ​ទាំង​អស់​ត្រូវ​ប្រញាប់​ទៅ​អនុវត្តន៍​នីតិវិធី​បន្ត​នៅ​ច្រក​ចេញ​ចូល​តែ​មួយ (OSS) ដែល​មាន​ទីតាំង​នៅ​ជិត​ទី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​គ្នា។ ប្រសិន​បើ​ពលករ​ណា​មាន​ចម្ងល់ អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក តាម​លេខ ០២ ៩៥៧ ៥៨៥២០៨៦ ៧៩៩ ៩៩៥៧ និង ០៩៤ ០៩២៥៩០៥ ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល