សហគមន៍​អឺរ៉ុប​ឲ្យ​អ្នក​នាំ​អង្ករ​ទៅ​អឺរ៉ុប​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ទំនិញ​ប្រភេទ​ថ្មី

ដោយ អ៊ុំ រង្សី
2016-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth
រោងចក្រ​អង្ករ​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE)។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឲ្យ​ដឹង​ថា គណៈកម្មការ​អឺរ៉ុប នឹង​ដាក់​ឲ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ប្រភេទ​ថ្មី ចំពោះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ចូល​ទៅ​ទីផ្សារ​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ប្រាប់​ដល់​អ្នក​ផលិត ក្រុមហ៊ុន​នាំ​ចេញ​ទាំងអស់​របស់​កម្ពុជា និង​អាជីវករ​នាំ​អង្ករ​ចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប ឲ្យ​ទៅ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ប្រភេទ​ថ្មី សម្រាប់​នាំ​ចេញ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧ តាម​ប្រព័ន្ធ​ធម្មតា (Manual)

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៥ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជាង ៥៣​ម៉ឺន​តោន (៥៣៨.៣៩៦​តោន) ក្នុង​នោះ​ទីផ្សារ​អង្ករ​ក្រអូប​កម្ពុជា បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប្រមាណ ៥០%

ជាង​នេះ​ទៀត សហភាព​អឺរ៉ុប មិន​ត្រឹម​តែ​ជួយ​ជា​ជំនួយ​ថវិកា ធនធាន និង​បច្ចេកទេស​ដល់​កម្ពុជា ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អនុគ្រោះ​របាំង​ពន្ធ​គយ​តាម​រយៈ​គោល​នយោបាយ​របស់​អឺរ៉ុប ស្ដីពី​ការ​នាំ​ចូល​គ្រប់​ទំនិញ លើកលែង​តែ​អាវុធ​សម្រាប់​ប្រទេស​ក្រីក្រ។ នៅ​ក្រោម​គោល​នយោបាយ​នេះ កម្ពុជា អាច​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប ដោយ​មិន​ជាប់​ពន្ធ​គយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល