​ក្រុមហ៊ុន​អចលនទ្រព្យ​​ឥណ្ឌា៖ ប្រទេសកម្ពុជា វៀតណាម ជា​ជម្រើស​នៃ​ការ​វិយោគ​អចនទ្រព្យ នៅ​តំបន់​អាស៊ី

ដោយ ម៉ៅ សុធានី
2018-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​ថ្ងៃ​ទី​៦ ធ្នូ ២០១១៖ ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង​នៅ​ជាយ​ក្រុង​ភ្នំពេញ។
រូបថត​ថ្ងៃ​ទី​៦ ធ្នូ ២០១១៖ ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង​នៅ​ជាយ​ក្រុង​ភ្នំពេញ។
Photo: RFA

សារព័តមានឥណ្ឌា Hindustan Times បាន​ដក​ស្រង់​សំដី​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅ​ប្រទេស​ឥណ្ឌា ឈ្មោះ​លោក សូមីល អាហ្ក្រាវ៉ាល់ (Somil Agrawal) ឲ្យ​ដឹង​ថា កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត នៅ​តំបន់​អាស៊ី គឺ​ជា​ទីផ្សារ​សំខាន់​មួយ សម្រាប់​មុខ​របរ​ជំនួញ និង​កន្លែង​រស់​នៅលោក​បន្ត​ថា ដោយសារ​មាន​ការ​ផ្លាស់​ប្តូរ​កន្លែង​ភូមិសាស្ត្រ​រស់​នៅ ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​នៅ​តំបន់​ទីក្រុង និង​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ទើប​អ្នក​វិនិយោគ​ទុន​ជា​ច្រើន មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា និង​វៀតណាម ដោយ​រំពឹង​ថា ការ​រីក​ចំរើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​យ៉ាង​លឿន​នេះ នឹង​អាច​ជំរុញ​ឲ្យ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ទាំង​នេះ​ឡើង​ថ្លៃ​ខ្ពស់ នា​ពេល​អនាគត

លោក សូមីល អាហ្ក្រាវ៉ាល់ (Somil Agrawal) ឲ្យ​ដឹង​ទៀត​ថា នៅ​ទន្ទឹម​ពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ឡើង​ថ្លៃ​ខ្លាំង​ក្នុង​ប្រទេស​អភិវឌ្ឍន៍​រួមមាន សិង្ហបូរី ចិន និង​ជប៉ុន អ្នក​វិនិយោគ​ទុន​មធ្យម កំពុង​ងាក​រក​ប្រទេស ដែល​តម្លៃ​អចលនទ្រព្យ នៅ​ទាប​នៅ​ឡើយ ដូចជា​នៅ​ប្រទេស​កម្ពុជា​ជា​ដើម ហើយ​សង្ឃឹម​ថា តម្លៃ​អចលនទ្រព្យ​ទាំង​នោះ នឹង​អាច​មាន​តម្លៃ​ខ្ពស់ ក្នុង​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល