កម្ពុជា​និង​វៀតណាម​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា

ដោយ ម៉ៅ សុធានី
2018-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) [ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថតរូប​រួម​គ្នា​នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

កម្ពុជា​-​វៀតណាម ចុះ​កិច្ចព្រមព្រៀង ស្ដីពី​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា​លើ​ការ​នាំ​ទំនិញ​ឆ្លងដែន និង​ការ​បង្ការ​ការ​កិបកេង ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​មីនា ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុ​តំបន់​មេគង្គ នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី៤ ខែ​មេសា ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ជូ វិចិត្រ និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម លោក Tran Xuan Ha ក្នុង​ពិធី​មួយ ដែល​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ។

អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ពុំ​ទាន់​បាន​បញ្ចេញ​ព័ត៌មាន​ពិស្ដារ​ស្ដីពី​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ មាន​សារសំខាន់​ក្នុង​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន វៀតណាម​ឲ្យ​មក​ដាក់​ទុន​កាន់​តែ​ច្រើន នៅ​ប្រទេស​កម្ពុជា។

កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​រួចហើយ ជាមួយ​ប្រទេស ៤​ផ្សេងទៀត រួមមាន ប្រទេស​ថៃ សិង្ហបុរី ប្រ៊ុយណេ និង​ប្រទេស​ចិន ហើយ ក៏​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន កូរ៉េខាងត្បូង​និង​ប្រទេស​ជប៉ុន បន្ថែម​ទៀត ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដូចគ្នា​នេះ​ដែរ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល