ភ្ញៀវ​ទេសចរ​បរទេស​ទស្សនា​នៅ​តំបន់​អង្គរ​កើន​ឡើង​ក្នុង​អំឡុង​ពេល​១០​ខែ​ឆ្នាំ​២០១៧

ដោយ អាស៊ីសេរី
2017-11-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កន្លែង​លក់​សំបុត្រ​របស់​គ្រឹះស្ថាន​អង្គរ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ខេត្ត​សៀមរាប ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
កន្លែង​លក់​សំបុត្រ​របស់​គ្រឹះស្ថាន​អង្គរ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ ខេត្ត​សៀមរាប ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​តំបន់​ប្រាសាទ​អង្គរ មាន​ចំនួន​ជិត ​២​លាន​នាក់ ក្នុង​អំឡុង​ពេល​ ១០​ខែ ​ឆ្នាំ​២០១៧ គឺ​កើនឡើង ១២% បើ​ប្រៀបធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា ប្រាក់ចំណូល​សរុប​ដែល​បាន​មក​ពីការ​លក់​សំបុត្រ​ចូល​ទស្សនា គឺ​មាន​ចំនួន​ជាង ៨៤​លាន​ដុល្លារ ចាប់​ពី​ខែ​មករា ដល់​ខែតុលា ហើយ​ប្រាក់ចំណូល​នេះ កើន​ឡើង​ដល់​ទៅ ៧១% បើ​ប្រៀបធៀប​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ប្រាក់ចំណូល​ដែល​កើនឡើង​ខ្លាំង​នេះ គឺ​ដោយសារ​ការដំឡើងថ្លៃ​សំបុត្រ​ចូល​ទស្សនា។ ភ្ញៀវ​ទេសចរ​បរទេស ភាគច្រើន​ជា​ជនជាតិ​ចិន កូរ៉េខាងត្បូង និង​ជនជាតិ​អាមេរិកាំង

តម្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ បច្ចុប្បន្ន​គឺ ​៣៧​ដុល្លារ​សម្រាប់​មួយថ្ងៃ ៦២​ដុល្លារ សម្រាប់​រយៈពេល ​៣​ថ្ងៃ។ ចំណែក​សំបុត្រ​ចូល​ទស្សនា​រយៈពេល​មួយ​សប្តាហ៍​វិញ គឺ​តម្លៃ ៧២​ដុល្លារ​អាមេរិក

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ទ្រព្យសម្បត្តិជាតិ មាន ប្រាសាទបុរាណ​ជាច្រើន ព្រៃឈើ ភ្នំ ស្ទឹង ទន្លេ សមុទ្រ កោះ ត្រីបង្កងក្តាមសមុទ្រ គ្រប់ប្រភេទ រ៉ែ គ្រប់ប្រភេទ និងទ្រព្យសម្បត្តិជាច្រើនទៀត ត្រូវបាន​លោក​ហ៊ុនសែន លក់ ដូរ ទៅអោយបរទេស យកលុយមកពង្រឹងអំណាចផ្ទាល់ខ្លួន ..
ចំណែក​លុយ កសាងប្រទេសខ្លះៗ ហើយឆាប់ខូចទៅវិញ គឺ​ជាលុយ​ខ្ចី​គេ

Nov 02, 2017 09:33 AM

គេហទំព័រ​ទាំងមូល