ពលរដ្ឋរស់នៅក្រុងសៀមរាប និងក្រុមមគ្គទេសក៍ទេសចរបង្ហាញក្ដីកង្វល់យ៉ាងខ្លាំង ពីការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុកពុំធ្លាប់មាន បណ្ដាលឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងផ្ដល់សេវាកម្មទេសចរមួយចំនួនបង្ខំចិត្តបិទទ្វារ។
របាយការណ៍សង្គមស៊ីវិលរកឃើញ ថា ប្រជាពលរដ្ឋខ្មែរជាង ២ លាននាក់ (២,៣៨លាននាក់) បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យកម្រិតបំណុលបានកើនឡើងខ្ពស់។
ពួកគេអំពាវនាវដល់របបក្រុងភ្នំពេញថា គួរតែពន្លឿនការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សព្រមទាំងលក្ខខណ្ឌផ្សេងៗរបស់សហភាពអឺរ៉ុបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
ក្រុមហ៊ុនផលិតរថយន្ត SUV និង Pickup ហ្រេ្គតវ៉ល ខូអិលធីឌី (Great Wall Motor Co., Ltd) របស់ប្រទេសចិនមានគម្រោងនាំចេញរថយន្តជជុះដំបូងរបស់ខ្លួនពីក្រុងធានជីន (Tianjin) ទៅកាន់បណ្ដាប្រទេសអាស៊ី និងអាហ្រិ្វក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលសាទរនឹងវិធានការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញបម្រាមជាផ្លូវការហាមឃាត់ជនបរទេសប្រកបមុខរបរចំនួន១០ប្រភេទ ដែលប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរប្រកបរបរតូចតាចក្នុងស្រុក។ ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា វិធានការនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើខ្វះការអនុវត្តជាក់ស្ដែង។
ដំណាំស្រូវរាប់ពាន់ហិកតាររបស់កសិករនៅខេត្តមួយចំនួនប្រឈមនឹងការខូចខាត ដោយសារគ្រោះរាំងស្ងួត និងខ្វះទឹកស្រោចស្រព ដែលកសិករប្រហែលមិនបានប្រមូលផលឡើយ។
ក្រសួងកសិកម្មប្រតិកម្មចំពោះការព្រួយបារម្ភរឿងសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA នាំឲ្យប៉ះពាល់ដល់ប្រជាកសិករជាងកន្លះលានគ្រួសារ។ ក្រសួងកសិកម្មអះអាងថា រដ្ឋាភិបាលបានចេញវិធានការចាំបាច់រួចហើយ ចំពោះការយកពន្ធអង្ករទៅចេញទៅទីផ្សារសហភាពអឺរ៉ុប។