ប្រទេស​នូវែលហ្សេឡង់​ផ្ដល់​ថវិកា​ជំនួយ​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

នាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ លោក ចន ឃី (John Key) កាល​ពី​ថ្ងៃ​ពុធ ទី​២១ វិច្ឆិកា បាន​សន្យា​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន ២​សែន​ដុល្លារ​នូវែលហ្សេឡង់ ឬ​ប្រមាណ ១,៦​សែន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត ដល់​អង្គ ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្ដី​ខ្មែរ​ក្រហម។
ដោយ កេសរណ្ណីយ្យា និង យន់ សាមៀន
2012-11-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២ នៃ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០១ របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១។
អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២ នៃ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំ​រឿង​០០១ របស់ កាំង ហ្កេកអ៊ាវ ហៅ ឌុច កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១។
Photo Courtesy of ECCC

ការ​សន្យា​ផ្ដល់​ជំនួយ​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ឃី នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម។ សេចក្ដី​ប្រកាស​ព័ត៌មាន​សាលាក្ដី​ខ្មែរ​ក្រហម បាន​ដក​ស្រង់​សំដី​លោក ចន ឃី ថា នូវែលហ្សេឡង់ នឹង​បន្ត​គាំទ្រ​សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​ឲ្យ​តុលាការ​នេះ​អាច​បញ្ចប់​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ជំនុំជម្រះ​ក្ដី អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម។

ប្រទេស​នូវែលហ្សេឡង់ បាន​ផ្ដល់​ការ​គាំទ្រ​ដល់​សាលាក្ដី​ខ្មែរ​ក្រហម និង​បាន​ផ្ដល់​ជំនួយ​ថវិកា​ជិត ១,២​លាន​ដុល្លារ​នូវែលហ្សេឡង់ ​គឺ​ជិត​មួយ​លាន​ដុល្លារ​អាមេរិក​ចាប់​តាំង​ពី​ដំណើរការ​របស់​សាលាក្ដី​នេះ។

មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សាធារណៈ​សាលាក្ដី​ខ្មែរ​ក្រហម លោក ឌឹម សុវណ្ណារុំ កាល​ពី​ថ្ងៃ​ពុធ ទី​២១ វិច្ឆិកា មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១២ នេះ សាលាក្ដី​ខ្មែរ​ក្រហម​បាន​ទទួល​ជំនួយ​ជា​ថវិកា​សមស្រប​សម្រាប់​បុគ្គលិក​ផ្នែក​ជាតិ។ លោក​បន្ត​ថា គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​២០១២ សម្រាប់​ផ្នែក​ជាតិ មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក ហើយ​សាលាក្ដី​ខាង​ផ្នែក​ជាតិ​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជិត ១០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៣ ខាង​មុខ។

លោក​បន្ត​ថា ដោយសារ​តែ​អត្រា​ប្ដូរ​ប្រាក់​មាន​ការ​ផ្លាស់ប្ដូរ​រវាង​ដុល្លារ និង អឺរ៉ូ បុគ្គលិក​ផ្នែក​ជាតិ​អាច​ប្រឈម​នឹង​ខ្វះ​ថវិកា​ជា​ថ្មី​ម្ដង​ទៀត នៅ​ខែ​ធ្នូ ឆ្នាំ​២០១២។

លោក​សង្ឃឹម​ថា ម្ចាស់​ជំនួយ​នឹង​បន្ត​ផ្ដល់​ប្រាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម ដើម្បី​បន្ត​ដំណើរ​ការ​ដោយ​គ្មាន​ការ​រអាក់រអួល។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ មាន​បុគ្គលិក​ផ្នែក​ជាតិ​មួយ​ចំនួន បាន​ព្យួរ​ការងារ​បណ្ដោះអាសន្ន​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ដោយ​ពួក​គេ​មិន​បាន​ទទួល​ប្រាក់​ខែ​គ្រប់​ចំនួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ព្រះមានភ្នែក

ពី ភ្នំពេញ

តាមតែខ្ញុំយល់គឺគ្មានថ្ងៃចប់ ទោះបីមានចំនួយច្រើនបុណ្ណាក៏ដោយ នេះគេហៅថាដំណើរខ្ចងដើរ តើមានរយះពេលប៉ុន្មានឆ្នាំហើយ ដែលកាត់ក្តីមិនចេះចប់ គឺមានតែខ្វះលុយរហូត គឺកាត់ក្តីទាល់តែអស់មានអ្នកចំនួយ ហើយក័ចប់តែម្តង តើអស់លុយប៉ុន្មានហើយ? តើបតែចប់ សំណុំរឿង ០០១ ចុះ ០០២ នៅពេលណា? ហើយ ០០៣នឹង០០៤ គឺគ្មាន បើ០០៣នឹង០០៤នោះកាន់តែអត់ទៅទៀត ព្រោះសឹតតែអ្នកក្នុងជួរគណបក្សប្រជាជនទាំងអស់ ដូចជា ហេង សំរិន ហោរ ណាំហុង ជា ស៊ីម ហ៊ុន សែនជាដើម ។ ដូច្នេះហើយដូចខ្ញុំថាគឺមិនចេះចប់ ពីព្រោះរដ្ឋាភិបាលមិនយល់ស្រប គ្រាន់ធ្វើឲ្យតែអស់ចិត្តតែប៉ុណ្ណោះ

Nov 22, 2012 06:28 AM

គេហទំព័រ​ទាំងមូល